Tuesday, March 29, 2011

រឿង​ “ចំណ​ង​ស្នេហ៍​អាហារ​រូបករណ៍” ភាគ​ពីរ​

ភាគ​ពីរ ​

កញ្ញា​ជាក្មេង​ស្រីដែលមានរូប​សម្រស់​ស្រស់បំព្រង​បែប​​ធម្មជាតិ ដោយ​នាងមិន​ចូល​ចិត្ត​ការ​​តុប​តែង​ខ្លួន​​អ្វីច្រើន​​ឡើយ​គឺ​នាង​​​ចូល​ចិត្តការ​​ស្លៀក​ពាក់ខោ​អាវ​បែប​សាមញ្ញ​ ​​ហើយ​មិន​ត្រឹម​​​តែ​មាន​សម្រស់​ស្រស់​បំព្រង​​បែប​​ធម្មជាតិ​ប៉ុណ្តោះ​ទេ​ កញ្ញា​ក៏​នៅ​​ជា​សិស្ស​ពូកែ​រ​ម្នាក់​ប្រចាំ​ថ្នាក់របស់​នាងផង​ដែរ​​ ហើយ​ជា​ពិសេស​​​នាង​​មាន​សម្ថតភាព​ចៀង​មិន​គួរ​ឲ្យ​ជឿ​​ប្រហាក់ប្រហែល​និង​ពិសាល​​ដែរ ទើប​លោក​គ្រូ​អ្នក​គ្រូ​ជ្រើសរូប​នាង​ឲ្យ​ចូល​ក្នុង​ក្រុម​សិស្ស​​ច្រៀង​ប្រចាំ​វិទ្យាល័យ​។​​

កញ្ញា​​​​ជាសិស្ស​រៀន​ថ្នាក់​ទី​១១​នៅ​ពេល​ដែល​គេបាន​ចូល​រួម​ក្នុង​ក្រុមពេល​​នោះ​ ពោល​គឺ​រូប​នាង​រៀន​ថ្នាក់​ក្រោម​ពិសាលមួយ​ថ្នាក់​។​ តាម​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​ច្រៀង ​លោក​គ្រូ​អ្នក​គ្រូ​តែង​តែ​ឲ្យ​សិស្ស​ច្បង​ធ្វើ​ជា​ដៃ​គូរ​ហ្វឹក​ហាត់​ច្រៀង​ជាមួយ​សិស្ស​សមាជិក​ថ្មី​​ ដើម្បី​ឲ្យសមាជិក​ច្បង​ជួយ​ជំរុញ​សម្ថតភាព​ និងផ្តល់​បទពិសោធន៍​របស់​ខ្លួន​ដល់​សមាជិក​ថ្មី​ ហើយ​ដោយ​សារ​តែ​កញ្ញ​មាន​សម្ថតភាព​ប្រហាក់ប្រហែល​ទៅ​និង​ពិសាលដែ​​ល​ជា​សិស្ស​ច្បង​​នោះ ទើប​លោក​គ្រូ​អ្នក​គ្រូ​ឲ្យ​អ្នក​ទាំ​ង​ពីរ​ជាដៃ​គូរ​ហ្វឹក​ហាត់​ជាមួយ​គ្នា ប៉ុន្តែ​ពិលាល​មិនបាន​ដឹង​ការ​ពី​ការ​ជ្រើសរើស​នេះ​ឡើយ​ព្រោះ​តែ​មិនបាន​​មក​កន្លែង​ហ្វឹក​ហាត់នៅថ្ងៃ​ដែល​កញ្ញា​​​​​​ចូល​ជា​សមាជិក​នោះ។​

នៅ​ថ្ងៃ​បន្ទាប់​ពិសាល​​​បាន​ទៅ​កន្លែង​ជួប​ជុំ​ហ្វឹក​ហាត់​ច្រៀង​ដូច​សព្វ​មួយ​ដង ដោយ​សារ​​តែ​ចម្ងល់​ និង​ការ​ម្លែក​មុខ​ចំពោះ​​សមា​ជិក​ថ្មី (កញ្ញា​​​​) ពិសាល​បានមើល​លើ​មើល​ក្រោម​ចំពោះកញ្ញា​​​​​​ ហើយ​ព្រម​ទាំង​​​ដើរ​សួរ​មិត្តភ័ក្តិ​​​នៅ​កន្លែង​ហ្វឹកហាត់​​ ដោយសួរ​​ថា នាង​​ជា​នរណា? ជា​សមាជិក​ថ្មីមែនទេ?​ មិត្តិ​​ភ័ក្តិ​ប្រាប់​ពិសាល​ថា​ “នាង​ជា​សមាជិក​ថ្មីរបស់​ក្រុម​របស់​ពួក​យើង​​ ហើយ​ក៏​នឹង​ជា​ដៃ​គូរ​ច្រៀង​​សិស្ស​ប្អូន​របស់​ឯង​ផង​ដែរ” បន្ទាប់​ពី​ការ​សួរ​បញ្ជាក់​ពី​មិត្តិភ័ក្តិរួច​ហើយ​ ពិសាលក៏បាន​ដើរ​ទៅ​វិញទៅមក​នៅ​ជិត​កន្លែង​ដែល​​កញ្ញ​​កំពុង​ហ្វឹក​ហាត់​ ដោយ​សំលឹង​មើល​និង​ផ្ទៀង​ស្តាប់សំលេង​របស់​កញ្ញ​ព្រោះ​បាន​លឺថា​នាង​ជាង​ដៃ​គូរ​ច្រៀង​របស់ខ្លួន​។

សំលេងដ៏​ផ្អែម​​ល្ហែម​ ស្នាម​ញញឹមដ៏​ស្រស់​ស្អាត​ និង​ទឹកមុខ​ផូរផង់​របស់កញ្ញា​​​​​បាន​ធ្វើ​ពិសាល​ឈរ​មើល​ទាំ​ង​ភ្លឹក​ស្មារតី​ ចំណែកកញ្ញា​​​​​​​វិញ​បន្ទាប់​ពី​រូប​នាង​បាន​ឃើញ​​ពិសាល​ឈរ​មើល​​ភ្លឹក​បែប​នោះ នាង​ក៏​បានឈប់​ការ​ច្រៀង​របស់​ខ្លួនហើយ​ដើរ​ចេញ​ពី​កន្លែង​ហ្វឹក​ហាត់​​​​​ព្រោះ​រូប​នាង​មិន​ចូល​ចិត្ត​ប្រុសៗ​មើល​រូប​នាង​បែប​នេះ បើ​ទោះ​ជា​​ពិសាល​​​មិន​​​ដឹង​ថា​គេ​បាន​ធ្វើ​អ្វីក៏​ដោយ​។ សំលេង​ច្រៀង​បាន​ស្ងប់​ស្ងាត់​ ពិសាល​បាន​ដឹង​ខ្លួនជា​ធម្មតា​វិញ​ហើយរូប​គេ​ក៏បាន​ដើ​រ​តំរង់​ទៅ​កាន់​កន្លែង​ហ្វឹក​ហាត់​ខណៈ​ពេល​ដែល​​កញ្ញា​​​​​កំពុង​ដែរ​ចេញ​​ទៅ​ថ្នាក់រៀន​របស់ខ្លួន​។

កញ្ញ​អង្គុយ​ក្នុង​ថ្នាក់​បណ្តើរ​និយាយ​ជាមួយ​​មិត្ត​ភ័ក្តិ​ស្រី (ឈ្មោះ នីតា​)​ ថា​ “ម្នាក់​ប្រុស​ហ្នឹង​​ដូច​ឆ្កួត​ចឹង កំពុង​ច្រៀង​សុកៗ​មក​សំលឹង​មើ​ល​មិន​ដាក់​ភ្នែក​សោះ ស្អប់នោះ​ស្អប់​ប្រុស​បែប​នេះណាស់” រឺ​ឯ​នីតា​វិញ​គ្រាន់តែនិយាយ​ថា​ “ពួកម៉ាក់ឯង​ស្អប់​ប្រុស​ៗ​សឹង​ទាំងអស់​ហើយ ប្រយ័ត្ន​គ្មាន​សង្សារ​​វើយ”​ ដោយ​ឡែក​ពិលាល​វិញក៏​មិនខុស​ពី​កញ្ញ​ប៉ុន្មាន​ដែរ បន្ទាប់​ពី​រូប​គេ​ធ្វើ​ការ​ហ្វឹង​ហាត់រូច​ហើយ​ គេ​បាន​អង្គុយ​សំរាក​ ហើយ​និយាយ​ទៅ​កាន់​មិត្ត​ភ័ក្តិ​ថា កូន​ហ្នឹង​ច្រៀង​គួរ​សម ហើយ​មើល​ទៅ​ស្អាត​ម្យ៉ាង​ដែរ និយាយ​រួច​គេ​ក៏​ដើរ​សំដៅ​កន្លែង​លេង​បាល់​ទាត់​ដូច​សព្វ​មួយ​ដង។

បន្ត​

Wednesday, March 23, 2011

រឿង​ “ចំណ​ង​ស្នេហ៍​អាហារ​រូបករណ៍” ភាគមួយ

ស្នេហា​គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​រាល់​គ្នា​តែង​ជួប​ប្រទះជាពិសេស​ គឺចំពោះយុវវ័យ​នៅ​ពេល​អាយុ​របស់​ពួក​គេបាន​ម​ក​ដល់ រឿង​ស្នេហានឹង​ក្លាយ​ជា​រស់ជាតិ​មួយ​ដ៏​ផ្អែម​ល្ហែម​និង​ជូរ​ចត់​សំរាប់ពួក​គេ​ផង​ដែរ ហើយ​នេះ​គឺ​ជា​រឿង​​ស្នេហា​​ស្រមើ​​ស្រមៃ​ខ្លី​​​ដែល​ខ្ញុំសរសេរជា​លើក​ទីមួយ​​គឺ​វា​មាន​ចំណង​ជើង​ថា “ចំណ​ង​ស្នេហ៍​អាហារ​រូបករណ៍” ហើយ​​ខ្ញុំក៏​នឹង​សរសេរ​ចំរៀង​មួយ​បទ​ដែលទាក់​ទង​និង​សាច់រឿង​ស្រមើ​​ស្រមៃ​ខ្លី​របស់​ខ្ញុំ​ផងដែរ​។

“ចំណង​ស្នេហ៍​អាហារ​រូបករណ៍”

ភាគមួយ

ស្ថិត​ក្នុង​វិទ្យាល័យ​ឯក​ជន​មួយ​ប្រកបដោយ​ការ​អប់រំ ​និង​ការ​កំសាន្ត​ផ្សេង​ដែល​រួម​មាន​ការ​លេង​កីឡា ការ​​​ទស្សនា​ភា​ពយន្ត​ ការ​លេង​ឧបករណ៍​តន្ត្រីនិង​ការ​ច្រៀង​ចំរៀង​ជាដើម​​។ ពិសាល​ គឺ​ជាសិស្ស​មួយ​រូប​ដែល​មាន​ការ​សិក្សា​ល្អ​​មធ្យម​ដូច​សិស្ស​ដទៃដែរ​​ បើ​ទោះជា​រូប​គេ​​មាន​ចំណង់​ចំណូល​​ចិត្ត​ខ្លាំង ​និង​ចំណាយ​​ពេល​វេលា​ច្រើន​​ជាមួយ​ការ​លេង​កីឡា ​និង​ឧបករណ៍​​តន្ត្រីក៏ដោយ​។

ពិសាស​​​​មាន​សម្ថតភាពពិសេស​​ខាង​ផ្នែក​ច្រៀង​ចំរៀង​យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍ រូប​គេ​តែង​តែ​ច្រៀង​លេង​កំសាន្តមួយ​មិត្តភ័ត្ត​នា​ពេល​ទំនេរ​ពី​ការ​សិក្សា​ ដោយ​សារ​សម្ថតភាព​​​ច្រៀន​របស់​ពិសាលមាន​​លក្ខណៈ​ល្អ​ប្រសើរ​​ស្រប​​នឹង​ចំណង់​ចំណូល​​ចិត្ត​របស់​រូប​គេ​ផង​នោះ​ ​​លោក​គ្រូ​អ្នក​គ្រូក៏បាន​​ជ្រើស​រើស​រូប​គេ​ឲ្យ​ចូល​រួម​ជា​សមាជិក​ក្នុង​ក្រុម​សិស្ស​ច្រៀង​​​ប្រចាំ​វិទ្យាល័យ​ ហើយ​​ដូច​អ្វីដែល​ជា​ចំណង់​ចំណូល​ចិត្ត​​ និង​សម្ថតភាពលិល្បៈរបស់ខ្លួន ពិសាល​បាន​​ធ្វើ​ឲ្យ​សមាជិក​ក្រុម​សិស្ស​ច្រៀង​​​ប្រចាំ​វិទ្យាល័យ​មាន​ការ​ស​​រ​សើ​រ​គ្រប់​ៗគ្នា។

ស្ថិ​ត​ក្នុង​យុវវ័យ​ ពិសាលគឺ​ជា​ក្មេង​ប្រុស​ម្នាក់​​ដែល​មិន​ចូល​ចិត្ត​ស្លៀក​ពាក់ខោអាវ​ស្អាត់បាត​ទេ​ពោល​​គឺ​រូប​គេ​តែង​តែ​ស្លៀក​ខោ​អាវ​បែប​មើល​មិន​ចូល​ភ្នែក​បើ​ទោះ​អ្នក​ជុំវិញ​​តែង​តែ​ថា​ឲ្យ​​រួប​គេ​យ៉ាង​ណា​ក៏​ដោយ ហើយ​បើ​និយាយ​រឿង​ស្នេហាវិញ​នោះ​គឺ​ពិសាល​មិន​ដែល​ធ្លាប់​ស្រលាញ់​និង​ស្គាល់​អ្វី​ជា​សេចក្តី​ស្នេហា​នោះ​ឡើយ​​ទេ​​​​ បើ​ទោះ​ជា​សិស្ស​ស្រី​ក្នុង​ក្រុម​​មានរូប​សម្រស់ស្រស់​ស្អាត​បែប​ណា​ក៏ដោយ​​។

អស់រយៈពេល​​​មួ​យ​ឆ្នាំដែល​​ពិសាល​​​​​បាន​ចូលរួម​ជាមួយ​ក្រុម​​សិស្ស​ច្រៀង​​​ប្រចាំ​​វិទ្យាល័យ​ ​រូប​គេ​មិន​ដែល​អាក​ខាន​សំរាប់​ការ​ហ្វឹក​ហាត់​​ជាមួយ​ការ​ច្រៀង​ឡើយ ​​​​ប៉ុន្តែ​​នៅ​ថ្ងៃ​​​មួយគេ​​​​​មិន​​បាន​មក​ហ្វឹក​ហាត់​ដូច​សព្វ​មួយ​ដង​ឡើយ​ដោយ​​​​សារ​តែ​រង្វល់ជាមួយ​ការ​ប្រកួត​បាល់ទាត់ប្រចាំវិទ្យាល័យ ​ហើយ​ថ្ងៃ​អវត្តរបស់​​គេ​នៅ​កន្លែង​ហ្វឹក​ហាត់​ គឺ​ជា​ថ្ងៃ​ដែល​​លោក​គ្រូ​អ្នក​គ្រូ​បាន​ជ្រើស​រើស​សមាជិក​សិស្ស​ថ្មី​ម្នាក់​ទៀត​ឲ្យ​ចូល​​​ក្នុង​ក្រុម​សិស្ស​ច្រៀង​ប្រចាំ​វិទ្យាល័យ​ ដោយ​សិស្ស​ថ្មី​ម្នាក់​នោះ​មា​ន​ឈ្មោះថា​​កញ្ញ។​

បន្ត