Wednesday, January 26, 2011

សាច់គោអាំងពីរនាក់មិត្តភ័កិ្ត

ពេលបាយថ្ងៃត្រង់មិនបានញុំាឲ្យពេញមាត់ អង្គុយធ្វើការបណ្តើរឈ្លានបណ្តើរ មិត្ត​ភ័ក្តិ​រួម​ការ​ងារ​ជាមួយ​​គ្នាក៏ឈ្លានដែរ។

ប្រហែលជាម៉ោងប្រមាណជា៤យើងក៏បានចួលលុយគ្នាទិញចេកជៀនអស់ប្រាំមួយពាន់ប្រាំមួយរយ អង្គុយ​ញុំាទល់មុខគ្នាហើយមើលរឿងកំប្លែងឈប់ធ្វើការតែម្តងទៅ។

ញុំាចេកជៀនរួចបានប៉ុន្មាននាទីក្រោយមកក៏នឹកឃើញកន្លែងញុំាសាច់គោអាំងមួយកន្លែងដែលគេបញ្ចុះតំលៃ៣០%ក៏គិតហៅគ្នាទៅក្រោយពេលការងារបន្តទៀត។

ដើរហៅគេពេញមួយ office គ្មាននរណាទៅមួយសោះ បើ ទោះ​ជាពីរ​នាក់​ក៏​ទៅ​ដែរ​ម៉ោង​ប្រមាណ​​​៧​ យើងបានទៅដល់ហាងសាច់គោអាំងដោយម្នាក់ជិះម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូ ម្នាក់​ទៀត​ជិះ​កូន​កង់។

គ្មានកន្លែងអង្គុយទេបង ពីរនាក់ឈរចាំកន្លែងអង្គុយជាង ១០នាទីទើបមានកន្លែងអង្គុយ ពេល​ចូល​ទៅ​​ដល់យើងបានហៅកាម៉ង់គេ សាច់គោបីចាន ក្រលៀនបីចាន អង្គរពីរដប (ម្នាក់ចេះផឹក ម្នាក់​ទៀត​ផឹក​តែមួយដប់ស្រវឹងហើយ)។

អង្គុយញុំាសាច់គោនិងក្រលៀនខ្លែមអង្គរមើលតុគេមួយៗគ្មាននរណាអង្គុយពីរនាក់សោះព្រោះហាងគេបញ្ចុះតំលៃដល់ទៅ៣០%។

ពេលគិតលុយទៅផ្ទះវិញមិត្តភ័ក្តិជិះកួនកង់ដែលផឹកតែមួយដប់ស្រវឹងបានលើកកង់ជិះជាមួយមិត្តភ័ក្តិជិះម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូប្រកបដោយសុវត្ថិភាព។

ពេលគេបញ្ចុះតំលៃគួរតែទៅគ្នាច្រើនបានល្អលើកក្រោយឈប់ឲ្យមិត្តភ័ក្តិជិះកង់មកទៀតហើយបើទោះជាផ្ទះនៅជិតយ៉ាងណាក៏ដោយ យ៉ាប់ឌុបណាស់លោកបងអើយ ម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូផង៕

បទចំរៀង "ស្នេហ៍គ្មានតំលៃ"

ស្នេហ៍គ្មានតំលៃ

 ១) ពេលកន្លងបងនិងស្រីជួបមុខគ្នារៀងរាល់ថ្ងៃ តើមានន័យអ្វីទៅជីវ៉ា ដឹង​បង​ដឹង​ចិត្ត​អូន​យ៉ាង​ណា​ទើប​ស្រស់​ជីវា​មិន​ព្រម​ស្នេហា​លើរូបបង

R.ទោះរាយ​​រាប់​ក៏​គ្នា​ន័យ​អ្វី​ដែរ​​ណា​ថ្លៃ ព្រោះ​អូន​មាន​ថ្មី​ជំនួស​រូប​បង ​បង​ចង់​ដឹង​ពី​ចម្លើយ​ដែល​ត្រាណ​ត្រើយ​ឆ្លើយ​ជ្រើស​យក​គេ មិន​ដឹង​ថា​ស្រស់​មាស​មេ​ស្នេហ៍​គេ​ច្រើន​ជាង​រូប​បង បង​សែន​ឆ្ងល់ ឆ្ងល់​ចិត្ត​ថ្លៃ​តើ​ហេតុ​អ្វី​មិន​រើស​រូប​បង បើ​អូន​មិន​ស្នេហ៍​ប្រុស​បង នួនល្អងកុំធ្វើយ៉ាងហ្នឹង

២) អ្វីធ្លាប់ស្រមៃក្លាយជាស្រមោល ជីវិតតែល​តោលឯកោរព្រោះអ្វី បេះដូងកុំព្រាញាំញ៉ីរីងរៃ បើក​ភ្នែក​មើល​ស្រី​ឃ្លាត​ទៅ​ឆ្ងាយ​ពី​បង

R. ទោះរាយ​រាប់​ក៏​គ្នា​ន័យ​អ្វី​ដែរ​​ណា​ថ្លៃ ព្រោះ​អូន​មាន​ថ្មី​ជំនួស​រូប​បង ​បង​ចង់​ដឹង​ពី​ចម្លើយ​ដែល​ត្រាណ​ត្រើយ​ឆ្លើយ​ជ្រើស​យក​គេ មិន​ដឹង​ថា​ស្រស់​មាស​មេ​ស្នេហ៍​គេ​ច្រើន​ជាង​រូប​បង បង​សែន​ឆ្ងល់ ឆ្ងល់​ចិត្ត​ថ្លៃ​តើ​ហេតុ​អ្វី​មិន​រើស​រូប​បង បើ​អូន​មិន​ស្នេហ៍​ប្រុស​បង នួនល្អងកុំធ្វើយ៉ាងហ្នឹង

*បញ្ចប់

ស្នេហ៍ដែលកន្លងនួនល្អងគិតថាវាគ្មានតំលៃ ហើយបងត្រូវរស់រីងរៃព្រោះស្នេហ៍ស្រីតែម្នាក់ឯង តើ​ស្នេហ៍​បង​ពិត​គ្មាន​ន័យ​ចំពោះ​ស្រី​មែន​ទេ?

សរសេរឆ្នាំ២០០៧

បទចំរៀង "ចាំស្នេហ៍​អូន​រហូត"

ចាំស្នេហ៍​អូន​រហូត
        
១) ផ្ទៃ​មេឃ​អួរ​អាប់​​ស្រអាប់​ព្រោះ​អ្វី​ ឬ​ក៏​ព្រោះ​តែ​រូប​ស្រី​ឃ្លាត​ឆ្ងាយ​ទៅ​ហើយ​ បេះ​ដូង​ឯការងចាំ​ចម្លើយ​​ សូម​ឲ្យ​ស្រស់​ត្រាណ​ត្រើយ​ ត្រឡប់​ក្រោយ​សាង​ស្នេហ៍​និ​ង​​រូបបង​

R. តែ​បង​នៅ​មិន​យល់​ចិត្ត​ស្រី​តើ​ហេតុ​អ្វី​ ​ហេតុ​ផល​អ្វី​ទើប​ស្រី​បែក​បែរ​ ​បើ​ជា​កំហុស​របស់​បង​ណា​មានមេ​ វា​កើត​ឡើង​ព្រោះ​តែ​ក្តី​ស្រសាញ់ ក្តី​ស្រលាញ់​ដែល​មាន​ក្នុង​ចិត្ត​ប្រុស​ម្នាក់​នេះ។​​​​​ (ពោល) អូហូ……!

២) មិន​ដឹង​ហេតុអ្វី​​ចិត្ត​នៅ​នឹក​គេ​ ទោះ​ដឹង​ថា​មាស​មេ​អូន​ស្អ​ប់​រូប​បង​ក៏​ដោយ​ តែង​ប្រាប់​ខ្លួន​ឯង​គង់​មាន​ថ្ងៃ​មួយ​ ថ្ងៃ​ដែល​ស្រស់​ត្រាណ​​ត្រើយ​​និង​យល់ពី​​ចិត្ត​របស់​បង

R. តែ​បង​នៅ​មិន​យល់​ចិត្ត​ស្រី​តើ​ហេតុ​អ្វី​​ ហេតុ​ផល​អ្វី​ទើប​ស្រី​បែក​បែរ​ ​បើ​ជា​កំហុស​របស់​បង​ណា​មានមេ​​ វា​កើត​ឡើង​ព្រោះ​តែ​ក្តី​ស្រសាញ់ ក្តី​ស្រលាញ់​ដែល​មាន​ក្នុង​ចិត្ត​ប្រុស​ម្នាក់​នេះ។​​​​​ (ពោល) អូហូ……!

*បញ្ច​ប់
ផ្កា​នឹង​​ស្រពោន​បើ​នួន​ល្អង​​អូន​មិន​ប្រ​ណៃ​​ តែ​ផ្កា​នឹង​​ស្រស់​ព្រឹម​​ព្រៃ​​នៅ​​ដែល​​ថ្លៃ​ នៅ​ពេល​ដែល​ស្រី​ប្រណី​​បង​ (ពោល) អូហូ……!

សរសេរឆ្នាំ២០០៧

បទ​ចំរៀង "កុំហុសស្នេហ៍"

កុំហុសស្នេហ៍

I. ស្នេហ៍កើតទៅហើយម្តេចឡើយបែកបែរ ឬជាកម្មបុព្ពេកំរិតទ្វេរមកលើរូបខ្ញុំ ទុក​ព្រួយ​យំ​យែគ​សង្វែក​ព្រោះ​មុំ ឥឡូវបងនិងស្ងួន​ត្រូវអស់និស្ស័យនឹងគ្នាហើយ។

R. តែបងនៅមិនយល់ចិត្តស្រីតើហេតុអ្វី ហេតុផលអ្វីទើបស្រីបែកបែរ បើ​ជា​កំហុស​របស់​រូប​បង​ណា​មាស​មេ វាកើតឡើងព្រោះតែក្តីស្រសាញ់ ក្តីស្រលាញ់ដែលមានក្នុងចិត្តប្រុសម្នាក់នេះ។ (ពោល) អូហូ……!

II. មិនដឹងហេតុអ្វីចិត្តនៅនឹកគេ ទោះដឹងថាមាសមេអូនស្អប់រូបបងក៏ដោយ តែង​ប្រាប់​ខ្លួន​ឯង​គង់​មាន​ថ្ងៃ​មួយ ថ្ងៃដែលស្រស់ត្រាណ​ត្រើយនិងយល់ពីចិត្តរបស់បង

 R. តែបងនៅមិនយល់ចិត្តស្រីតើហេតុអ្វី ហេតុផលអ្វីទើបស្រីបែកបែរ បើ​ជា​កំហុស​របស់​រូប​បង​ណា​មាស​មេ វាកើតឡើងព្រោះតែក្តីស្រលា​ញ់ ក្តីស្រលាញ់ដែលមានក្នុងចិត្តប្រុសម្នាក់នេះ។ (ពោល) អូហូ……!

 បញ្ចប់

ផ្កានឹងស្រពោនបើនួនល្អងអូនមិនប្រណី តែផ្កានឹងស្រស់ព្រឹមព្រៃនៅដែលថ្លៃ នៅ​ពេល​ដែល​ស្រី​ប្រណី​​បង (ពោល) អូហូ……!

(បទនេះសរសេរកាលនៅវិទ្យាល័យឆ្នាំ២០០៧)