Saturday, June 25, 2011

ស៊ីក្លូរកម្ពុជា


ពូ! មើល​ពីក្រោយ​ទៅ​ដូច​សង្ហារ​ណាស់ដែរ​ ប៉ុន្តែ​ប្រហែល​ជាពួកគាត់​មិនដឹង​ទេ​មាន​ថត​យក​រូបភាព​ពីក្រោយ​ខ្នង​។

ពូៗអ្នកធាក់ស៊ីក្លូ​នៅ​ផ្សារ​កណ្តាល​ប្រហែល​ម៉ោង​ប៉ុន្មាន​ជា​២​រៀល​។​



















ស៊ីក្លូរ​ពីរ ម៉ូតូ​​ពីរ​ជិះ​ក្បែរៗគ្នា តែមើល​ពី​ពូធាក់​ស៊ីក្លូរ​នេះ​ហាក់មិន​សូវ​ជាមើល​ទៅមុខ​ប៉ុន្មាន​ទេ​​ ព្រោះ​ពួកគាត់​កំពុង​សំលឹង​រក​អតិថិជន​ដែល​ចេញ​ពី​ផ្សារ​។

មិន​បាច់​ពាក់​មួក​សុវតិ្ថភាព​ មិន​សូវ​ត្រូវ​ប៉ូលីល​ចាប់ គិត​ទៅ​ម្យ៉ាង​ដែរ​។









អ៊ុំស្រី​ជិះស៊ីក្លូរ​​យ៉ាង​លំហែកាយ​ជាមួយ​អីវ៉ាន់ដែល​ទើប​នឹង​ទិញ​ពី​ផ្សារ អ៊ុំស្រី​អង្គុយ​ដាក់ជើង​ឡូយ​ផស់​គាត់​ដែរ ប៉ុន្មាន​ពូធាក់ស៊ីក្លូ​ក៏​ឡូយ​ណាស់ដែរ​​ ធាក់ស៊ីក្លូបណ្តើរ​ ជក់បារី​បណ្តើរ​។
























ស៊ីក្លូរ​​ច្រើន​ណាស់​ ចង់ជិះ​មួយ​ណា? អាច​ហៅ​ពួក​គាត់​បាន​គ្រប់ពេលវេលា ព្រោះពួក​គាត់​ត្រូវ​ការ​អតិថិជន​​ណាស់​ ដោយសារគេ​​​​មិន​សូវ​ជា​និយម​ជិះ​ស៊ីក្លូរ​ប៉ុន្មាន​ឡើយ​ក្នុង​សម័យ​ថ្មី​នេះ។​





ភោជ្ជនីយដ្ឋាន​សំរាប់​អ្នក​ធាក់​ស៊ីក្លូរ និង​អ្នក​រត់​ម៉ូតូ​ឌុប​។ ចង់ញុំា​ជាមួយ​ពួក​គាត់ទេ? មួយពេល​អស់តំលៃ​ថោក​គួរ​សម​ដែរ ចង់​ចេញលុយ​ឲ្យ​ពួក​គាត់​សំរាប់អាហារ​ថ្ងៃ​ត្រង់​ដែរ តែ​ពួក​គាត់បាន​​បដិសេធ​ ពិត​ជា​អ្នក​ធាក់ស៊ីក្លូ​និង​អ្នក​រត់ម៉ូតូ​ល្អ​មែន។




លៀសហាល​កម្ពុជា​


 ជិះ​ម៉តូ​ចូល​ផ្លូវ​រទេះភ្លើង​តំបន់​​បឹង​កក់​ឃើញ​សុទ្ធ​តែ​រទេស​លៀស​ហាល​ពាសពេញ​ផ្លូវ​និង​ចត​ជាជូរ​នៅ​តាមបណ្តោយ​ផ្លូវរទេះភ្លើង​ទល់មុខផ្ទះ​ឈើ​តូច​ដែល​នឹង​ត្រូវ​គេ​រុស​រើ​ចេញ​នាពេល​ឆាប់ៗ​ក្រោម​គំរោង​អភិវិឌ្ឍន៍​ទីក្រុង​ថ្មី​។









រទេស​លៀស​ហាលមិន​ទាន់​ដាក់​លៀស​ហាល​ ត្រូ​វ​បាន​អ្នក​លក់លៀស​ហាល​ដាក់បញ្ឈរ​ជាជួរ​នៅ​ជិត​ផ្ទះ មើលទៅ​រទេសបី​ទាំង​នេះ​គឺ​ជារទេស​របស់​សមាជិក​គ្រួសារ​របស់ផ្ទះ​ឈើ​តូច​មួយ​នេះ​ហើយ។







អ៊ុំស្រី​លក់លៀស​ហាល​ជិត​ផ្ទះ​របស់ខ្ញុំ ទិញ​លៀស​​ហាលមួយ​កំប៉ុង​ ថត​យក​រូបគាត់​មួយ​។





អ៊ុំស្រី​លក់លៀស​ហាលនៅ​ផ្លូវ​រទេះភ្លើង​តំបន់បឹង​កក់​ចាប់រៀប​ចំដំណើរ​លក់​របស់​គាត់​។ ភ្លៀក​ពាក់​ខោអាវ​បិត​ជិត​ព្រម​ទាំងមាន​មួក​និង​​ក្រមា​ទៀត​ផង​ ថ្ងៃក្តៅ​ណាស់​ដើរ​អូស​រទេស​កណ្តោល​ក្តៅ​ត្រង់​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយ​កំដៅ​ព្រះអាទិត្យ ផ្សេង​និង​ចំហេះ​ដែល​បញ្ចេញ​ពី​រថយន្ត​ជាច្រើន​។

Friday, June 10, 2011

រឿង “ចំណងស្នេហ៍អាហាររូបករណ៍” ភាគ​បួន


ភាគបួន​

បន្ទាប់​ពីពេល​ហ្វឹកហាត់ចប់​កញ្ញា​​ក៏​បាន​និយាយ​ទៅ​កាន់​ទៅ​ពិសាល​ថា “សាល​ឲ្យ​កាដូ​មក​ខ្ញុំ​ខុស​គេ ហេតុ​អ្វី​បាន​ជា​ឲ្យ​អារម៉ូនីកា (Harmonica) ​មកខ្ញុំ​ទាំង​ដឹង​ថា​ខ្ញុំ​មិន​ចេះ​លេង​វា​ផង” ហើយ​ពិសាល​បាន​ឆ្លើយ​តប​ថា “ ខ្ញុំ​ចូល​ចិត្ត​ឧបករណ៍​តន្ត្រី​មួយ​នេះ​ ហើយ​ខ្ញុំ​ចង់​ឲ្យ​កញ្ញ​ចាប់​ផ្តើម​ចូល​ចិត្ត​វា​ដែរ​ បើ​មិន​ចេះ​លេង​ រៀន​លេងវា​ទៅ​ព្រោះ​ខ្ញុំ​ឲ្យ​ជាកាដូ​ទៅហើយ​”។

ដូច​ពាក្យ​គេ​ថា​ មិន​ខ្ចីខ្វល់​មែន កញ្ញា​មិន​បាន​រៀន​លេង​ រឺ​ទុក​អារម៉ូនីកា​ដែល​ពិសាល​បាន​ឲ្យ​នោះ​ស្រួល​បួល​ឡើយ​​តែ​​​ថែម​ទាំង​ធ្វើឲ្យ​​បាត់​ទៀត​ផង ចំណែក​ពិសាលវិញ​មិន​បានដឹង​រឿង​បាត់​នោះ​ឡើយ​​ទល់តែ​ដល់​ថ្ងៃ​មួយ​ដែល​រូប​​គេ​​​សួរ​កញ្ញា​ពី​ការរៀន​លេង​អារមួនីកា​​របស់​កញ្ញ​ទើ​ប​គេ​បានដឹង​។ 

បន្ទាប់​ពី​បានដឹង​រឿង​ដែល​កញ្ញា​ធ្វើ​បាត់​អារម៉ូនីកា​ដែល​ខ្លួន​បាន​ឲ្យរួច​មក​​ ពិសាល​ហាក់​មាន​សេចក្តើ​អន់​ចិត្ត​ជា​ខ្លាំង​ពិសេស​ចំពោះ​មនុស្ស​ម្នាក់​​កំពុង​ស្រលាញ់​ទៀត​នោះ​ដោយ​គេ​បាន​គិត​ថា​ប្រហែល​ជា​កញ្ញា​គ្មាន​ការ​ចាប់​អារម្មណ៍​លើ​រូប​គេ​ពិសេស​កាដូ​របស់​គេ​ឡើយ​ ប៉ុន្តែ​ជាមួយ​សេចក្តី​ស្រលាញ់​យ៉ាង​ជ្រូត​ជ្រាបពេញ​​ក្នុង​បេះដូង​បាន​ធ្វើ​ឲ្យ​ការ​អន់ចិត្ត​គ្រាន់​តែ​ស្ថិត​ក្នុង​ចិត្ត​គេ​សំរាប់​រយៈពេល​យ៉ាង​ខ្លី​មួ​យ​ប៉ុណ្ណោះ​។ 

ពេល​វេលា​ពិត​ជា​ដើរ​ទៅ​មុខ​លឿន​ណាស់​សំរាប់​ស្នេហា​ដែល​មិន​ទាន់​សារភាព​របស់​ពិលាលនេះ ព្រោះ​​​នៅ​សល់​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​រូប​គេ​នឹង​ត្រូវ​បញ្ចប់​ការសិក្សា​ក៏​ដូច​តួនាទី​ជាសិស្ស​ម្នាក់​​របស់​ក្រុម​សិស្ស​ច្រៀង​ប្រចាំ​វិទ្យាល័យដែរ។ 

អង្គុយ​មើល​បទចំរៀង​វីដេអូការ៉ាអូខេបរទេស​​បណ្តើរ​គិត​បណ្តើរ​ ហើយ​រូប​គេ​បាន​សម្រេច​​ចិត្ត​ក្នុង​​ការ​សារភាព​ស្នេហ៍​ចំពោះ​កញ្ញតាម​សកម្មភាព​សារភាព​របស់​តួ​អង្គ​ប្រុស​​ក្នុង​សាច់​រឿង​​បទចំរៀង​វីដេអូ​ការ៉ាអូខេ​​ដែល​ខ្លួន​បាន​មើល​នោះ​ដោយសារ​តែ​នឹង​រក​វិធីសារភាព​មិន​បាន​ ពិសេសដោយសារ​​គេ​មិន​ដែល​មាន​បទ​ពិសោទធន៍​ស្នេហា​ផង​ទៀត​នោះ​។
ថ្ងៃ​ចុង​សប្តាហ៍​បាន​មក​ដល់ ​ពិសាល​បាន​ជ្រើស​រើស​ថ្ងៃ​ចុង​សប្តាហ៍នេះ​សំរាប់​ការ​សារភាព​ស្នេហ៍​របស់​ចំពោះ​កញ្ញ​។ ខណៈ​​ពេលដែល​សិស្ស​ទាំង​អស់​​កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ដូច​សព្វ​ថ្ងៃ​ ពិសាល​បាន​លួច​ទុក​សៀវ​ភៅ​របស់​កញ្ញា​ដើម្បី​មាន​ឱកាស​ល្អ​សំរាប់​ការ​សារភាព​ស្នេហ៍ ដូច​អ្វី​ដែល​គេ​ព្រៀង​ទុក​និង​ព្យាយាម​​ធ្វើតាម​គំរូ​បទចំរៀង​វីដេអូការ៉ាអូខេ។ 
ពេល​ម៉ោង​សំរាក​បាន​មក​ដល់​សិស្ស​គ្រប់គ្នា​បាន​នាំ​រៀប​ចំប្រដាប់​ប្រដារទៅ​ផ្ទះ​រៀង​ៗខ្លួន​ ​ដោយ​ឡែក​ពិសាល​​ខណៈពេល​​ដែល​គ្រប់គ្នា​បាន​ចេញ​ទៅ​ភ្លាម​គេ​បាន​រៀប​ចំ​ទុក​សៀវភៅ​កញ្ញា​ និង​ទាំង​ផ្កា​កុលាប​មួយទងដាក់​នៅ​លើ​ទុក​មួយ​ក្នុងបន្ទប់ហ្វឹកហាត់​ដោយ​គេ​មាន​គំរោង​សារភាព​ស្នេហ៍​នៅ​ពេល​ដែល​កញ្ញ​ត្រឡប់​មក​យក​សៀវ​ភៅ​របស់នាង​វិញ​ បន្ទាប់​ពី​រៀប​ចំ​រួច​ពិសាល​បាន​រត់​ទៅ​តាម​រកញ្ញា​ដោយ​ប្រាប់​នាង​ថា “ កញ្ញា​ ខ្ញុំ​ឃើញ​សៀវភៅ​មួយ​ក្បាល​នៅ​ក្នុងបន្ទប់​ហ្វឹក​ហាត់ ហើយ​ខ្ញុំដើរ​សួរ​គេ​ច្រើន​គ្នា​ហើយ​ តែ​ពួក​គេ​ថា​គេ​មិន​បាន​ភ្លេច​ឡើយ កញ្ញឯង​មាន​ភ្លេច​សៀវ​ភៅ​អត់?” បន្ទាប់​ពិសាល​បាន​សួរ​ហើយ​ កញ្ញា​ក៏​ចាប់អារម្មណ៍​មើល​សៀវ​ភៅ​នាង​ ហើយ​នា​ង​និយាយ​ថា “ ហា ខ្ញុំ​បាត់សៀវ​ភៅ​មួយ​មែន” គ្រាន់​តែនិយាយចប់​នាង​ក៏រត់​ទៅ​បន្ទប់ហ្វឹត​ហាត់​​ ដោយ​ឡែក​ពិលាស​វិញ​ក៏​បាន​ត្រឡប់​នៅ​បន្ទប់ហ្វឹក​ហាត់វិញ​តាម​ក្រោយ​កញ្ញ​ដែរ​ដើម្បី​មាន​ឱកាស​ល្អ​នឹងបន្ត​ផែន​ការ​សារភាព​ស្នេហ៍​របស់​ខ្លួន។

បន្ទាប់ពីដើរ​ចូល​បន្ទប់​បន្តិច​ កញ្ញា​ក៏​​បាន​ឃើញ​សៀវភៅ​នាង​ ប៉ុន្តែ​នាង​ហាក់ដូច​ជា​មានចម្ងល់បន្តិច​នៅ​ពេល​ឃើញ​ផ្កាកុលាប​​លើ​ជាមួយ​សៀវ​ភៅ​នោះ​ដែរ ខណៈពេល​នោះ​ពិសាល​បាន​ត្រៀម​ខ្លួន​ដើរ​ចូល​ទៅ​ដើម្បី​សារភាព​ស្មេហ៍​ ស្រាប់តែ​ពេល​នោះ​បែរជា​​ សីហា​ មិត្ត​របស់ពិសាល​ដែល​កញ្ញា​ធ្លាប់​បាន​យល់​ថា​គេ​ជា​អ្នកផ្តើម​គំនិត​ធ្វើ​ខួប​កំណើត​ឲ្យ​នាង​លើក​មុន​​បាន​ដើរ​ចូល​ក្នុង​បន្ទប់​តាម​ទ្វារ​មួយ​ផ្សេង​នៃ​បន្ទប់​ហ្វឹកហាត់ដែរ​ក្នុង​គោល​បំណង​មក​បិទ​ភ្លើងបន្ទប់​ព្រោះ​គេ​ឃើញ​បន្ទប់​បើ​ក​ភ្លើង​នៅ​ពេល​ម៉ោង​ហ្វឹក​ហាត់​បាន​បញ្ចប់​ទៅ​ហើយ​នោះ​។

កញ្ញា​​​កាន់តែ​ភ្ញាក់ផ្អើ​ល​នៅ​ពេល​រូប​នាង​ឃើញ​សីហា​ដើរ​ចូល​បែប​នេះ​ រឺឯ​សីហា​នៅ​ពេល​ចូល​មក​ក្នុង​បន្ទប់ហើយ​ឃើញ​កញ្ញា​កំពុង​តែ​ឈរ​ក្នុង​បន្ទប់​បែប​នោះ​ គេ​គ្រាន់​តែ​ញញឹម​ហើយ​ក៏​ដើរ​ចេញ​ទៅ​វិញ ដោយ​ឡែក​កញ្ញា​វិញ​បាន​គិត​ថា​រឿង​ផ្កាកុលាប​នេះ​អាច​ជាប់ពាក់ព័ន្ធ​ជាមួយ​និង​សីហា​ហើយ​ព្រោះ​កាល​ពី​លើក​មុន​នាង​ក៏បាន​គិត​ថា​សីហា​​​​ជា​អ្នកផ្តើម​គំនិត​ធ្វើ​ខួប​កំណើត​ឲ្យ​នាង​ផងដែរ ប៉ុន្តែ​នាង​មិនងបាន​ដឹង​ថា​វា​គ្រាន់​តែ​ឆាក​ល្ខោន​និង​ការ​យល់​ច្រឡំ​នោះ​ឡើយ។ 

ពិសាល​​​បាន​ឃើញ​បែប​នេះ​រូប​គេ​ហាក់​ដូច​ជា​រៀរៀច​ក្នុង​ការ​ដើរ​ចូល​ទៅ​ ប្រាប់​​ឈរ​គិត​បន្តិ​ច​ក៏​សម្រេច​ចិត្ត​ដើរ​ចូល​គ្រាន់តែ​រក​ដើរ​ចូល​ស្រាប់តែ​កញ្ញ​បាន​ដើរ​ចេញ​ទៅ​តាម​ទ្វារម្ខាង​មួយទៀត​បាត់​ ពិសាល​បាន​គ្រាន់តែ​អង្គុយ​អស់សង្ឃឹម​ដោយ​សារ​គំរោង​សារភាព​ស្នេហ៍​គេ​ត្រូ​វ​បរាជ័យ​ហើយ​កញ្ញា​កាន់តែ​មាន​ការ​យល់ច្រឡំ​ច្រើន​ឡើង​ជាមួយ​ស្នេហា​របស់សីហា​ទៀត។