Friday, April 8, 2011

រឿង “ចំណងស្នេហ៍អាហាររូបករណ៍” ភាគ​បី​

ភាគ​បី​

ថ្ងៃ​បន្ទាប់​ការ​ហ្វឹក​ហាត់​ជា​ដៃ​គូរ​លើ​ក​ដំបូង​បាន​ចាប់ផ្តើម​ បើ​ទោះ​ជា​កញ្ញា​​​​​​មិន​សូវ​ជា​ចូល​ចិត្ត​ពិសាល​នៅ​ពេល​​ដែល​ពួក​គេ​មិន​ទាន់​ស្គាល់​គ្នា​យ៉ាង​ណា​ក៏ដោយ​ក៏​អ្វីៗ​ហាក់​មាន​ការ​រី​ក​ចំរើន​​បន្ត​បន្ទាប់នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​​បាន​​​​ផ្តើម​ស្គាល់​គ្នា​បន្តិច​ម្តងហេតុតែ​មាន​​ចំណង់​ចំណូលចិត្ត​​ និង​មាន​និស្ស័យ​ខាង​ផ្នែក​ច្រៀង​​ដូច​គ្នា និង​ជាមួយ​ការ​​​ចំណាយ​ពេល​​ហ្វឹក​ហាត់​ជាមួយ​គ្នា​ស្ទើរ​​តែ​រៀង​រាល់ថ្ងៃអស់រយៈពេល​ជាង​បួន​​ខែរួច​មក។

សេចក្តី​ស្នេហា​មួយ​បាន​ចាប់​ផ្តើម​ដោយ​មិន​ដឹង​មួល​ហេតុ​​ច្បាស់​លាស់​ចំពោះ​ពិសាល​ទៅ​លើ​កញ្ញា​​​​​ដោយ​សារ​តែ​សម្រស់ ភាព​ស្និទ្ធសាល​ ចំណង់​ចំណូល​ចិត្ត​។ ថ្ងៃទី​ ២៧ ខែ​តុលា​ គឺ​ជា​ថ្ងៃ​ខួប​កំណើត​របស់​កញ្ញា​​​​​ ហើយ​មិត្ត​ភ័ក្តិ​ និង​លោក​គ្រូ​អ្នក​ក្នុង​ក្រុម​​ចំរៀង​ទាំង​អស់​​​គ្នា​បាន​ធ្វើ​ការ​ជប់លាងខួបកំណើត​ឲ្យ​នាង​នៅ​កន្លែង​ហ្វឹកហាត់ដោយ​មិន​បានប្រាប់​នាង​ឲ្យ​ដឹង​ខ្លួន​ឡើយ​ក្រោម​ការ​ផ្តល់គំនិត​​យោបល់​ពី​​ពិលាល។​ ​ 

វា​ពិត​ជា​សេចក្តី​ភ្ញាក់​ផ្អើល​មួយ​សំរាប់​កញ្ញា​​​​​នៅ​ពេល​​ដែល​នាង​ដើរ​មក​កន្លែង​ហ្វឹកហាត់​ដោយ​គ្មាន​ឃើញ​នរណា​ម្នាក់​ ប៉ុន្តែ​ស្នាម​ញញឹម​ និង​សេចក្តី​មិន​នឹក​ស្មាន​ចំពោះកញ្ញា​​​​​បាន​កើត​ឡើង​នៅ​ពេលដែល​នាង​ឃើញ​លោក​គ្រូ​អ្នក​គ្រូ​ និង​មិត្តភ័ក្តិ​កាន់នុំ​ខួប​កំណើត និង​កាដូ​រៀង​ៗ​ខ្លួន​ ហើយ​​ព្រម​ច្រៀង​យ៉ាង​គង​រំពង។​​ 

ពី​ធី​ជប់​លាង​​បាន​បញ្ចប់​យ៉ាង​សប្បាយ​រី​ក​រាយ ដោយ​ឡែក​កញ្ញា​​​​​​ឯ​នោះ​វិញ​ហាក់​មាន​ចម្ងល់​ ហើយ​នាង​ក៏​បាន​ដើរ​សួរ​មិត្ត​ភ័ក្តិ​ស្ទើរតែ​គ្រប់​គ្នា​ថា​ នរណា​ផ្តើម​គំនិត​បង្កើត​រឿង​នេះ? ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ថា “យើង​ទាំង​អស់​គ្នា​​” ព្រោះ​ពិសាល​បាន​ប្រាប់​អ្នក​គ្រប់​គ្នា​ថា​ មិន​ត្រូវ​ឲ្យ​កញ្ញ​ដឹង​ពី​រឿង​ថា​គេ​ជា​អ្នក​ផ្តើម​គំនិត​ឡើយ​។​ 

កញ្ញា​ដើរ​កាន់​កាដូទាំង​មិន​អស់​ចិត្ត​ពី​រឿង​ខួប​កំណើត​នេះក្នុង​គោល​ដៅ​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ ក៏​បាន​ជួប​និង​ពិសាល​ដែល​កំពុង​អង្គុយ​ម្នាក់​ឯង​ផ្លុំអារម៉ូនីកា (Harmonica) ​ក្នុង​សួន​ច្បារខាង​ក្រៅ​កន្លែង​ហ្វឹក​ហាត់ម្នាក់​ឯង​​ ហើយ​ពេល​ពិសាល​បាន​ឃើញ​កញ្ញា​ដើរមក​ក៏​ឈប់​ផ្លុំ​អារម៉ូនីកា​ ដោយ​ពិសាល​បាន​និយាយ​ថា “​សប្បាយ​ទេ? មើល​ទៅ​បាន​កាដូ​ច្រើន​គួរ​សម តែ​ក្នុង​នោះ​មាន​កាដូរបស់ខ្ញុំ​មួយ​ដែរ​ណា មិនដឹង​ថា​ចូល​ចិត្ត​រឺ​អត់​ទេ” កញ្ញ៖ “​មិន​សូវ​ជា​សប្បាយ​​ទេ​ ប្រាប់​ខ្ញុំ​បាន​អត់​ថា​នរណា​គេ​ជា​អ្នក​ផ្តើម​គំនិត​រឿង​នេះ បើ​ដឹង​មិន​ប្រាប់​ខ្ញុំ​ ខ្ញុំ​ឈប់​និយាយ​ជាមួយ​ហើយ​ណា” លឺ​បែប​នេះ​ពិសាល​ហាក់​ដូច​ជា​រាង​​មិន​ស្រូល​ចិត្ត​បន្តិច ក៏​សម្រេច​ចិត្ត​​ប្រាប់​កញ្ញ​ថា​ វា​ជា​គំនិត​របស់​សីហា​ដែល​ជា​មិត្តិ​ភ័ក្តិ​របស់​ខ្លួន​ក្នុង​ក្រុម​សិស្ស​​ច្រៀង​ជាមួយ​គ្នា ហើយ​បន្ទាប់​ពី​និយាយ​គ្នា​លេង​បាន​បន្តិច​រួច​មក​ ពួក​គេ​ទាំង​ពីរ​បាន​ទៅផ្ទះ​រៀងៗ​ខ្លួន​​ ចំពោះ​ពិសាល​វិញ​ពេល​ទៅ​ដល់​រូប​គេ​បាន​ប្រញាប់​ប្រញាល់​ទូរស័ព្ទ​ទៅ​សីហា​ដើម្បី​ប្រាប់​រឿង​ដែល​រូប​គេបាន​ប្រាប់​កញ្ញា​​ថា​ ​សីហាជា​អ្នក​ផ្តើម​គំនិត​រឿង​ខួប​កំណើត​កញ្ញា​ និង​ហើយ​ឲ្យ​​សីហា​ជួយ​លេង​ឆាក​ល្ខោន​រឿង​ការ​ផ្តើម​គំនិត​នោះ​ផង ហើយ​សីហា​ក៏​យល់ព្រម​តាម​សំនើរ​។

ថ្ងៃស្អែក​ឡើង​បន្ទាប់​បាន​ដឹង​ថា​សីហា​ជា​ផ្តើម​គំនិត​រួច​ហើយ កញ្ញា​​បាន​​ដើរ​ទៅ​កាន់​សីហា​ដែល​ក្នុង​ហ្វឹក​ហាត់​ក្បែរ​ពិសាល​ថា “សីហា​ឯង​ជា​អ្នក​ផ្តើ​ម​គំនិត​ធ្វើ​រឿង​ម្សិល​មិញ?” ហេតុអ្វី​គិត​ធ្វើ​វា? សីហា៖​ មើល​មុខ​ពិសាល​​ហើយ​និយាយ​ថា “ ខ្ញុំ​ចង់​ឲ្យ​កញ្ញ​រីករាយ​ គ្មាន​អ្វី​ទៀត​ឡើយ” កញ៖​ ញញឹម​ “អរគុណ​ សំរាប់រឿង​ពី​ម្សិល​មិញ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់”​​ រួច​ក៏​ដើរ​ទៅ​ហ្វឹក​ហាត់​ជាមួយ​ពិសាល​ទៅ។