Saturday, February 19, 2011

ចំរៀង​ខ្មែរ​កាត់បរទេស​

កត្តា​អ្វី​ដែល​បណ្តាល​ឲ្យ​បទ​ចំរៀង​ខ្មែរ​កាត់​ថៃ​ ចិន អង់គ្លេស​ កូរ៉េ​ វៀតណាម...! សង្គម? សមត្ថភាព? ទីផ្សារ? កូន​ខ្មែរ


ខ្ញុំ​ពិត​ជា​កោត​សរសើរ​ស្នាដៃ​អ្នក​និពន្ធ​បទ​​ចំរៀន ទំនុក​ច្រៀង​ និង​ភ្លេង​របស់​ខ្មែរ​យើង​នា​សម័យ​ថ្មី​នេះ​ ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​អ្នក​និពន្ធ​សម័យ​ដើម​ដែល​បាន​បង្កើត​ស្នាដៃ​ខ្មែរ​ពិត​ប្រាកដ ហើយ​ថែម​ទាំ​ង​បាន​ធ្វី​ឲ្យសាសន៍​ដទៃ​ស​រសើរ​ទៀតនោះ​​ គឺ​ស្នាដៃ​សម័យ​ចាស់​ពិត​ជា​មានតំលៃ​ជាង​ស្នាដៃ​ខ្មែរ​កាត់​សាសន៍​ដទែ​មែន។

ខ្មែរ​អាច​ត្រូវ​សាសន៍​ដទៃ​ថា​ជា​​​ចោរ​​ បើ​កូនខ្មែរ​មិន​ឲ្យ​តំលៃ​ស្នាដៃ​ខ្មែរ​ពិត​ប្រាកដ​ សុទ្ធ​ មិន​ចម្លង​ពី​គេ។ អ្នក​និពន្ធ​មាន​ស្នាដៃ អ្នក​ចំរៀង​មាន​សមត្ថភាព ហេតុ​អ្វី​មិន​បញ្ឈប់​ការ​ចំម្លង​គេ? រកលុយ​មិន​បាន? គ្មាន​នរ​ណាស្តាប់

បើ​រឿង​សម្មភាព​ ខ្ញុំ​មិន​ជឿ​ថា​​អ្នក​ដែល​មាន​ជំនាញ​ទាក់ទង​សិល្បៈរបស់ខ្មែរ​យើង​គ្មាន​សមត្ថភាព​ទេ តែ​មានវា​កត្តា​​មួយ​ចំនួន​ស្ថិត​ក្រោយ​រឿង​នេះ​!

ចូលចិត្ត​សិល្បៈបរទេស​ដែរ ចូល​ចិត្ត​លិល្បៈខ្មែរ​កាត់​បរទេស​ដែរ តែបើ​ខ្មែរ​បង្កើត​អ្វី​របស់ខ្លួន​សុទ្ធសាត​នោះ​រិត​តែ​ចូល​​ចិត្ត​ និង​គាំ​ទ្រ​ បើ​ទាំង​ជា​ស្នាដៃ​នោះ​មិន​សូវល្អ​យ៉ាង​ណា​ក្តី តែ​យូរ​ទៅ​គង់​តែ​ល្អ​មិន​ខាន​។

សុំទោស​ និង​អរគុណ​ ជំរាប​លា​។

ខេត្ត​បាត់ដំបង

រូប​សំណាក់​តា​ដំបង​ក្រូញូង​កាល​ពី​ដើម​
 


ខេត្ត​បាត់ដំបង​ជា​ខេត្តដែល​ផលិត​ស្រូវ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខេត្តក្រុង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ផ្ទៃ​ក្រឡា​សរុប ១​១​៧​០​២​គីឡូ​ម៉ែត្រ​​ការេ​ និង​មាន​ចំងាយ​ ២៩១​គីឡូម៉ែត្រ​ពី​រាជ​ធានីភ្នំ​ពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥។








រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងបាត់ដំបង​




ប្រាសទ​បាណន់

ប្រាសាទបាណន់​ស្ថិ​តក្នុង​ឃុំ​កន្ទី២​ ស្រុក​បាណន់ នៅ​លើ​កំពូល​ភ្នំបាណន់ដែល​មាន​កំពស់​ប្រមាណ ​​៤០០​ម៉ែត្រ​ និង​មាន​ចំងាយ​ ២៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង។ ហើយ​នៅ​លើ​ភ្នំ​មាន​ស្រះ​បុរាណ​មួយ​ដែល​មាន​ទឹក​ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា ប្រាសាទភ្នំ​បាណន់​ត្រូវ​បាន​សាង​សង់ឡើង​ក្នុង​ពាក់​កណ្តាល​​សតវត្សរ៍​​ទី​១១​ និង​ចុង​សតវត្សរ៍​ទី​១២។




ប្រាសាទ​ស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​ក្នុង​បរិវាណ​វត្ត​ ស្នឹង​​ ឃុំ​ស្នឹង ស្រុក​បាណន់​ ដែល​មាន​ចំងាយ​​ ២២គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​  ដោយ​​ប្រាសាទនេះ​ចែក​ចេញ​ជា​ពីរ​គឺ ប្រាសាទស្នឹង​ខាង​កើត​ និង​ស្នឹង​ខាង​លិច​ ដែល​ត្រូវ​សាង​សង់ឡើង​​​ក្នុង​សតវត្ស​ទី​​១២​។​


ប្រាសាទបាសែត ​

ប្រាសាទបាសែត​មាន​ទីតាំង​ក្នុង​ភូមិបាសែត ឃុំ​តាប៉ុន​ ស្រុក​សង្កែរ ដែល​ចំងាយ​​ ១៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត ដោយ​ប្រាសាទ​នេះ​​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្ស​ទី​១១​។​




 ភ្នំ​សំពៅ

ទិដ្ឋភាព​ភ្នំសំពៅ​មើល​ពី​ចំងាយ​


ភ្នំ​សំពៅ​​ជារមណី​ដ្ឋាន​ធម្មជាតិមួយ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ណ៍​ជា​ច្រើន​ជាមួយ​ទេស​ភាព​ របស់​ភ្នំ​សំពៅ​។​ ភ្នំសំពៅ​ស្ថិត​​ស្រុក​​ឃុំ​សំពៅ ស្រុក​បាត់ដំបង​ណ មាន​កំពស់​ ១០០ម៉ែត្រ​ និង​មាន​ចំងាយ​១២​​គី​ឡូ​ម៉ែត្រ​​ពី​កទីរួម​ខេត្ត​​ ហើយ​​នៅលើ​ភ្នំ​សំពៅ​មាន​ព្រះ​វិហារ​ និង​ល្អាង​សំខាន់ៗគឺ​ ល្អាង​ផ្កា​ស្លា​ ល្អាង​ល្ខាន​ល្អាង​អសុភ។







អាង​កំពីង​ពួយ

អាង​កំពីង​ពួយ​ជារមណីយដ្ឋាន​សំរាប់ការ​កំសាន្ត​លំហែកាយមួយ​​​ស្ថិ​ត​ក្នុង​ភូមិតាង៉ែត​ ឃុំ​តា​គ្រាម ដែល​មាន​ចំងាយ​ ៣៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​។​

អាង​កំពីង​ពូយ​អាច​ផ្ទុក​ទឹក​បាន​ចំនួន​១០​០​០០០០​​ម៉ែត្រ​គីម​ដែល​ជាប្រភព​ទឹក​សំរាប់​កសិកម្ម។



​​

​​​
 សេកសក




សេកសកជារមណីយដ្ឋាន​ធម្មជាតិ​​គេ​និយម​ទៅ​កំសាន្ត​មួយ​ដែល​ស្ថិត​ក្នុង​​ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល និង​មាន​ចំងាយ​ ៥០​គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​៕

ក្រុង​ប៉ៃ​លិន​

បង​ស្រី​ និង​ប្អូន​ប្រុស​លើ​ភ្នំយ៉ាត


ក្រុង​ប៉ៃ​លិន​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​មួយ​ដែល​ជា​ប្រភព​នៃ​ធន​ធាន​រ៉ែ​ត្បួង​​ និង​ជា​អតី​ត​តំបន់​លាក់​ខ្លួន​របស់​ពួក​ខ្មែរ​ក្រហមដ៏​រឹង​មាំ​មួយ​​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៨០​ ដល់​ឆ្នាំ​១៩៩០​​​​។ក្រុង​ប៉ៃ​លិនមាន​ក្រឡា​ផ្ទៃ​ ៨០៤គីឡូម៉ែត្រការេ​ និង​មាន​ចំងាយ​ ៣៧១​​ពីរាជ​ធានីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥​ និង​លេខ​១០។










រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងក្រុង​ប៉ៃលិន​

ភ្នំយ៉ាត​ និងវត្ត​រតនសោ​ភ័ណ

ទេសភាព​ដ៏ស្រស់ស្អាត​លើ​ភ្នំយ៉ាត

ភ្នំ​យ៉ាត​គឺ​ជារមណីយដ្ឋាន​វប្បធម៌​​​ និង​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​ស្ថិ​ត​ក្នុង​ក្រុង​ប៉ៃលិន​​​ ភ្នំនេះ​ចាប់​ផ្តើម​កសាង​​ក្នុង​ឆ្នាំ​១៩២២ ដោយ​ជន​ជាតិ​កូឡា​ហើយ​វត្ត​ភ្នំ​យ៉ាត​​​ត្រូវ​​បាន​​សាង​​សង់​​ចាស់​សាង​សង់​​ឡើង​​ជា​របៀប​​វត្តកូឡា។ ​ នៅ​​លើ​​ភ្នំយ៉ាត​​គេ​ឃើញ​​មាន​​សំនង់​​បូរាណ​​ដូចជា ចេន​ឡា​មណី​​ចេតីយ៍​​តូចធំ និង អាស្រម​​ជា​ច្រើន។ ​ ភ្នំ​យ៉ាត​​មាន​កំពស់ ៦០​ម៉ែត្រ និង​​​ក្រលាផ្ទៃ ៣០០០០​​ម៉ែត្រ​ ។ ​


វត្ត​រតន​សោ​ភ័ណ​​​ស្ថិត​​ចំងាយ​៥០​ម៉ែត្រ​ពី​ជើង​ភ្នំ​យ៉ាត​​ដែល​វត្ត​នេះ​របង និង​ទ្រង់​ទ្រាយ​វត្ត​គួរ​អោយ​ជា​ទី​គយ​គន់​ជាមួយ​និង​ចំលាក់​រចនា​ដ៏​ល្អ​ប្រណិត​ដែល​រៀប​រាប់​ពី​រឿង​កូមហាសមុទ្រ​ទឹក​ដោះ។

អួរអែប

អូរអែប​ជាតំបន់​រមណីដ្ឋាន​ចាស់​មួយ​ស្ថិត​ក្នុង​សង្កាត់​អួរ​ច្រាស ខ័ណ្ឌប៉ៃលិន​ ដែល​មាន​ចំងាយ​ ១០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉ៃលិន។​ តំបន់​រមណីយដ្ឋាន​នេះ​ជា​តំបន់​ទឹក​ធ្លាក់សំរាប់​បំរើការ​ងូត​ទឹក​កំសាន្ត និង​លំហែ​កាយ។

ភ្នំ​កុយ​

ភ្នំកុយ​ជាតំបន់​ទេសចរណ៍​ធម្មជាតិស្ថិត​ក្នុង​សង្កាត់​ស្ទឹង​កាច់ ខ័ណ្ឌ​សាលា​ក្រៅ ដែល​មាន​ចំងាយ​ ២០គីឡូម៉ែត្រ​ពី​ក្រុង​ប៉ៃលិន​។

អួរតាវ៉ៅ

អួរតាវ៉ៅ​ជារមណីយដ្ឋាន​ធម្ម​ជាតិ​​ស្ថិតក្នុង​សង្កាត់​អូតាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន​​មាន​ចំងាយ​៥គីឡូ​ម៉ែត្រ​ពីក្រុង​ប៉ៃលិនដោយ​អួរតាវ៉ៅ​មាន​ធម្មជាតិ​ស្រស់​បំព្រង​​ និង​មាន​ប្រភពទឹក​​មក​ពី​ភ្នំ​ខៀវ​៕

ខេត្ត​​​ពោ​​ធិ​សាត់

ទិដ្ឋវាល​ស្រែ​នា​ខែប្រាំង​ក្នុង​ខេត្ត​ពោ​ធិសាត់​

ខេត្ត​​​ពោ​​ធិ​សាត់

ខេត្ត​ពោ​ធិ​សាត់​ ជា​ខេត្ត​មួយ​ដែល​មាន​ស្នាដៃ​ខាង​ចំលាក់​ថ្ម​កែវ​​ ហើយ​បើ​និយាយ​ពី​ខេត្ត​ពោធិសាត់​យើង​និង​នឹក​ដល់​ក្រួច​ពោធិសាត់​។ ខេត្ត​​ពោ​ធិ​​សាត់​​​មាន​​ផ្ទៃ​​ក្រឡា​​​សរុប ១២៦៩២​គីឡូ​ម៉ែត្រ​ និង​មាន​ចំងាយ​​​១៨៩គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញតាម​ផ្លូវ​ជាតិ​លេខ​៥​។








រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្តពោធិសាត់




បូជនី​យដ្ឋាន​អ្នក​តា​ឃ្លាំង​មឿង​

បូជនី​យដ្ឋាន​អ្នក​តា​ឃ្លាំង​មឿង​​ ជាបួជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មូយ​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិតក្នុង​ឃុំ​ស្នាម​ព្រះ​​ស្រុក​បាកាន​ ដែល​មាន​ចំងាយ​ ៦គីឡួម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។

បូជនី​ដ្ឋាន​នេះ​មាន​ទាក់ទង​និង​ប្រវត្តិ​សាស្ត្រ​​មេ​ទ័ព្ធ​ខ្មែ​រ​ គឺ​អ្នក​តា​ឃ្លាំង​មឿង​ដែល​​ត្រូវបាន​ក្លាយ​ជា​កន្លែង​សក្ការៈបូជា និង​បន់​ស្រន់​មួយ​ក្នុង​ខេត្ត​ពោ​ធិសាត់។​





កំពង់​លួង​

កំពង់​លួង​ជា​រមណីយដ្ឋាន​ធម្មជាតិស្ថិត​លើ​បឹង​ទន្លេ​សាប​ក្នុង​ឃុំ​កំពង់​លួង​ ស្រុក​ក្រគរ​ ដែល​​មាន​ចំងាយ​ ៣៥គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​​ពោធិសាត់។

តំបន់​នេះជា​កន្លែង​សំរាប់​ងូត​ទឹក​កំសាន្តនៅ​រដូវ ប្រាំង​នៃ​ផ្ទៃទឹក​បឹង​ទន្លេ​សាប​​ ហើយ​ក្នុង​រដូវ​ប្រាំង​ប្រជាជន​ជប់​ជុំ​គ្នា​លេង​ចោល​ទឹក​កំសាន្ត​ក្នុង​បុណ្យ​ភ្ជុំ​បិណ្ឌ​។






 បាក់​ត្រា​






បាក់​ត្រា​​​ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​មាន​ចំងាយ​ ១៦​គីឡូម៉ែត្រ ពី​ទីរួម​​ខេត្ត​​ ដោយ​រមណីយដ្ឋាន​ភ្នំ​តូច​មាន​កំពស់ ៥០​ម៉ែត្រ​ មាន​ផ្ទាំង​ថ្ម​ធំៗ និង​ទឹក​អូរ​មាន​ទឹក​ជា​ប្រចាំដោយ​មាន​អណ្តូង​ទឹក​ធម្មជាតិ​៕

ខេត្ត​ព្រៃ​វែង​

ខេត្ត​ព្រៃ​វែង​

ខេត្ត​ព្រៃ​វៃង​ ជា​ខេត្តមួយ​ដែល​មាន​ផ្គត់​ផ្គង់​ស្រូវ​ច្រើន​មួយ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​២៤​ នៃ​ប្រទេសកម្ពុជា ដែល​មាន​ផ្លូវ​អន្តរជាតិ​ភ្ជាប់រវាង​ទីក្រុង​ភ្នំ​ពេញ​ និង​ទីក្រុង​ហូជិមិញ។ ខេត្ត​ព្រៃវៃង​មាន​ក្រឡា​​ផ្ទៃ​សរុប ៤៨៨៣គីឡូម៉ែត្រការេ និង​មាន​ចំងាយ​ ៩០គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញតាម​ផ្លូវជាតិ​លេខជាតិលេខ​១។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​​ព្រៃ​វែង​

បា​ភ្នំ

បា​ភ្នំ​ ស្ថិត​ក្នុង​ឃុំ​ឈើ​កាច់ ស្រុក​បា​ភ្នំ​ ដែល​មាន​ចំងាយ​ ៤៥គីឡូម៉ែត្រ​ ពី​ទីរួម​ខេត្ត​ព្រៃ​វែង​ និង ៧៨​គីឡួម៉ែត្រ ពី​ទីក្រុង​ភ្នំ​ពេញ ហើយ​ រមណី​ដ្ឋាន​នេះ​មាន​ភ្នំ​ចំនួ​ន​៤​ម្តុំ​គ្នា​គឺ​ ភ្នំ​សំពៅ ភ្នំ​ល្អាង ភ្នំ​ធំ ភ្នំ​បញ្ជរ។ ភ្នំដា​ជា​រាជ​ធានី​ចាស់​ឈ្មោះថា​ ​នគរ​ភ្នំ នៅលើ​កំពូល​ភ្នំ​មាន​វត្ត​មួយ គឺ​វត្ត​ភ្នំ​ ឬ​ វត្ត​បា​ភ្នំ​ និង​មាន​ស្រះ​ទឹក​ធំ​មួយ​នៅ​ខាង​ភាគ​ខាង​កើត។

ប្រាសាទ​ចុង​ស្រុក

ប្រាសាទ​ចុង​ស្រុក ស្ថិត​ក្នុង​ភូមិ​ចុង​ស្រុក ឃុំ​ចុង​ស្រុក ស្រុក​ស៊ីធរកណ្តាល​ ដែល​មាន​ចំងាយ​ប្រហែល​ ៣៨​គីឡួម៉ែត្រ​ ពី​ទីរួម​ខេត្ត​ព្រៃ​វែង។​ ប្រាសាទ​ចុង​ស្រុក​បាន​បន្សល់​ទុក​នូវ​ប្រាសាទ​មួយ​ទ្រុឌ​ទ្រោម​បាក់បែក​ដែល​បាន​សាង​សង់​ឡើង​ក្នុង​សតវត្សរ៍​ទី​៧​ ហើយ​ក្នុង​ប្រាសាទ​នោះ​ក៏​មាន​​រូប​ព្រះ​គោ​មួយ​អង្គ​ ដែល​ជា​ប្រភព​ពោ​ធិសាត់​មួយ​ដ៏​មាន​អំណាច​ខ្លាំង​ពូកែ​នា​សម័យ​នោះ​ដែរ​។

បារាយ​ណ៍​អណ្តែត

បារាយ​ណ៍​សអណ្តែត​ស្ថិត​ក្នុង​ភូមិ​បារណ៍​អណ្តែត ឃុំ​បារាយណ៍ ស្រុក​ព្រៃ​វែង។ បារាយ​ណ៍​សអណ្តែត​ជា​កន្លែង​ដែល​ប្រជាជន​​មាន​ជំនឿ​ខ្លាំង​ថា​ជាកន្លែង​ស័ក្តិ​សិទ្ធិ ដូច​ជា​ការ​បែរ​បន់ ស្បថ​ស្បែរ ជាដើម​៕

ខេត្ត​ក្រចេះ

ខេត្ត​ក្រចេះ

ខេ​ត្ត​ក្រ​ចេះ​ ជា​ខេត្ត​មួយ​មាន​ដែល​មាន​ប្រជាជន​មិនសូវ​​ច្រើន​ឡើយ​​ ហើយ​បើ​យើង​និយាយ​​ដល់​ខេត្ត​​ក្រចះ​​ នោះ​យើង​នឹង​នឹក​ដល់​ប្រភេទ​សត្វ​កំរ​ដែល​មាន​ក្នុង​ខេត្ត​ក្រ​ចះ គឺ​ត្រី​ផ្សោត។ ខេត្ត​ក្រចេះមាន​ផ្ទៃ​ក្រឡា​​សរុប ​១០០៩៤គីឡូម៉ែត្រការេ និង​មាន​ចំងាយ ៣១៥គីឡូម៉ែត្រ​ពីរាជ​ធានីភ្នំ​ពេញ​តាម​ផ្លូវ​ជាតិ​លេខលេខ៧ និង​១៣។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​​ក្រចេះ​

រមណី​យ​ដ្ឋាន​កាំពី​ និង​អន្លង់ផ្សោតអន្លង់​ផ្សោត​ ជារមណី​ដ្ឋាន​​មួយ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​ច្រើន​ជាង​គេ​ប្រចាំ​ខេត្ត​ក្រចេះ​ ជាមួយ​ត្រី​ផ្សោតកំរ​​ដែល​មាន​លស់​ក្នុង​ទន្លេ​មេគង្គ​ និង​ជាមួយ​​​ទេស​ភាព​ដ៏​ស្រស់​ស្អាត​តាម​ទន្លេ​មេគង្គ​នោះ។​ អន្លង់​ផ្សោត​មាន​ចំងាយ ប្រហែល​១៥​គីឡួម៉ែត្រ​ ពី​ទីរួម​ខេត្ត​ក្រចេះ មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​រមណីយដ្ឋាន​កាំ​ពី។

·         កាំពី​ ជារមណីយ​ដ្ឋាន​ធម្មជាតិ​មូយ​ប្រចាំខេត្ត​ក្រចះ ស្ថិត​នៅ​ភាគ​ខាង​ជើង​តាម​ផ្លូវ​ជាតិ​លេខ​ ៧​ ប្រហែល ១៥​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​ក្រចេះ។ កាំពី​ មាន​រុក្ខ​ជាតិ​​​ដុះ​​ខៀវ​ស្រងាត់ និង​មាន​ដុំ​ថ្ម​តូច​ធំ​ជា​លំដាប់ដែល​ជា​ទី​គយ​គន់​ និង​ជាមួយ​ទឹក​ដ៏ត្រជាក់​នៃ​ទន្លេ​មេគង្គ កាំពីបាន​ក្លាយ​ជា​រមណីដ្ឋាន​​ដែល​​បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗមិន​ថា​បរទេស​ ឬ​ភ្ងៀវ​ជាតិ​ឡើយ​ ពិសេស​នៅ​រដូវ​ចូល​ឆ្នាំ។

វត្ត​សសរ​១០០

វត្ត​សសរ​១០០ ស្ថិត​ក្នុង​ភូមិ​ស្រុក​សំបូរ មាន​ចំងាយ​ប្រហែល​ ៣៦គីឡួម៉ែត្រ​ ពី​ទីរួមខេត្ត​តាម​ផ្លូវ​ជាតិ​លេខ​៧ ហើយ​វត្ត​នេះជា​ទីតាំង​ប្រាសាទ​នៃ​រាជ​វាំង​សម័យ​ចេនឡា​ ឈ្មោះ​រាជធានី​សម្ភុបុរៈ។ វត្ត​សសរ​១០០ ជាវត្តមួយ​ដែល​មាន​លក្ខណះ​ខុស​គ្នា​ពី​វត្ត​ដទែ​ទៀត​ដោយសារ​មាន​វិហារ​​​បែរមុខ​ទៅ​ទិស​ខាង​ជើង និង​មាន​​សសរចំនួន​​ ១០០​។​ ក្នុង​បរិវាន​វត្ត​សរសរ១០០ ឬ​ ទីតាំង​ប្រាសាទ​នៃ​រាជ​វាំង​សម័យ​ចេនឡា​នោះ មាន​វិហារចំនួន​ ៤ គឺ​ វិហារលាវ​ វិហារ​សសរ១០០ វិហារ​គោក​កើត​ និង​វិហារ​គោក៕

ខេត្ត​ស្ទឹង​ត្រែង ​​

ខេត្ត​ស្ទឹង​ត្រែង ​​

ខេត្ត​ស្ទឹត​ត្រែង​ជាខេត្ត​មួយ​ដែល​ស្ថិត​តាម​ដង​ទន្លេ​មេគង្គ​​ និង​ប្រភព​នៃ​ប្រភេទ​ត្រីបាសេ​អ៊ី​ដែល​ជា​ប្រភេទ​ត្រី​មួយ​ដែល​កំរ​ឃើញ​មាន​ក្នុង​បណ្តាល​ខេត្ត​ដទៃ​ឡើយ​។ ​ខេត្ត​ស្ទឹត​ត្រែង​មាន​ផ្ទៃ​ក្រឡា​សរុប​ ១១០៩២គីឡូម៉ែត្រការេ និង​មាន​ចំងាយ ៤៥៥គីឡូម៉ែត្រពីរាជ​ធានី​ភ្នំ​ពេញតាម​​ផ្លូវ​ជាតិលេខ៧ និង​លេខ​១៣។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​​ស្ទឹង​ត្រែង​

ថាឡាបរិវាត់

ថាឡាបរិវាត់​​ជា​រមណីយ​ដ្ឋាន​​ប្រវតិ្តសាស្ត្រ​​​​មួយ​​ដែល​​ស្ថិ​ត​​ក្នុង​​ស្រុក​​ថាឡា​បរិវាត់ និង​មាន​ចំងាយ​ ៤គីឡូម៉ែត្រ​​ពី​ទីរួម​ខេត្ត។ តំបន់​នោះ​​មាន​​ប្រាសាទ​ព្រះគោ​​​ដែល​មាន​រូប​សំណាក់​ព្រះ​គោ​ដែល​មាន​ទំហំ​ធំ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ និង​ក្រុម​ប្រាសាទ​មួយ​ចំនួន​ទៀត​ផង​ដែរ។

កោះ​ខ្សាច់

កោះ​ខ្សាច់​​ជា​រមណីយ​ដ្ឋាន​ធម្មជាតិដែល​ស្ថិត​តាម​ដង​ទន្លេ​សេកុង​​គឺ​មាន​ចំងាយ​ ៥​គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត រមណីយដ្ឋាន​នេះ​គឺ​មាន​ភ្ញៀវ​ទេសចរ​មក​ងូត​ទឹក​លេង​កំសាន្ត​ និង​លំហែរ​កាយជា​ច្រើន​ ពិសេស​នៅ​ពេល​ចូល​ឆ្នាំ។ ​

អួរពងមាន់​

អូរ​ពង​មា​ន់ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ​ ស្ថិត​ក្នុងភូមិ​អូរ​ពង​មាន់​ ស្រុក​ស្ទឹង​ត្រែង ដែលមាន​ចំងាយ​៩គីឡួម៉ែត្រ​ ពីទីរួម​ខេត្ត​។​​ អូរ​ពង​មាន់​​មាន​ប្រភព​ទឹក​ក្នុង​ដី​ដែល​ហូរ​ខួប​ប្រាំង​ខួប​វស្សា​ចូល​ក្នុង​បឹង​ធំ​មួយ​ ដែល​មាន​លក្ខណះ​ជា​អាង​ស្តុក​ទឹក​មួយសំរាប់​ការ​ងូត​ទឹក​កំសាន្ត ស្ទួច​ត្រី និង​លំហែរ ហើយ​ត្រឹម​តែប៉ុណ្ណឹងអូរ​ពង​មាន់​ក៏​ជា​តំបន់​វា​រី​អគ្គិសនី​ផង​ដែរ។

វត្ត​ហាំង​ខូបា​

វត្ត​ហាំង​ខូបា​ជារមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រមួយ​​ស្ថិត​ក្នុង​ភូមិ​ហាំងខូបា ឃុំ​ហាំងខូបា ស្រុក​ស្ទឹង​ត្រែង​ដែល​មានចំងាយ ៦គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត។ វត្ត​ហាំង​ខូបា​ជា​វត្ត​ចំនាស់មួយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដែល​មាន​អាយុកាល​ជាង​ ៣០០​ឆ្នាំ​មក​ហើយ​៕​

ខេត្ត​ស្វាយ​រៀង​

ខេត្ត​ស្វាយ​រៀង​

ខេត្ត​ស្វាយ​រៀងជា​​តំបន់​សេចដ្ឋកិច្ច​សំខាន់ និង​ជា​ច្រក​ព្រំដែន​ដ៏​មមារ​ញឹក​មួយ​​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀត​ណាម។ ខេត្ត​ស្វាយ​រៀងស្ថិត​ខាង​ត្បូង​ឈៀង​ខាង​កើតនៃ​ប្រទេស​កម្ពុជា​ ដែល​មានផ្ទៃ​ក្រឡា​សរុប ​២៩៦៦គីឡូម៉ែត្រការេ និង មាន​ចំងាយ​១២២គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ​តាម​ផ្លូវ​ជាតិលេខ​ជាតិលេខ​១។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​ស្វាយ​រៀង​

ព្រៃ​បាសាក់

ព្រៃ​បាសាក់ មាន​ទីតាំង​ក្នុង​ស្រុក​ស្វាយ​រៀងដែល​មានចំងាយ ៨,៥​គីឡូម៉ែត្រ​ ពី​ទីរួម​ខេត្ត។ រមណីយដ្ឋាន​ព្រៃ​ប្រាសាក់មាន​ទីតាំងភូមិ​សាស្ត្រ​ជា​ដី​ទួល​មួយ​ ដែល​មាន​ទី​តាំង​ពី​សម័យ​បុព្វកាល​ ជំនាន់មុន​ ជា​ទិកន្លែង​ទី​ទួល​ប្រាសាទ​ជំនាន់​ដើម ប៉ុន្តែ​ត្រូវ​បាក់បែក​ខ្ទេច​ខ្ទីរ​ដោយ​សារ​សង្គ្រាម​បង្ក​ឡើង​ដោយ​ពុំ​មាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​វត្ថុ​បុរាណ​ទាំង​នោះ​ឡើយ​។

ព្រំដែន​អន្តរជាតិ​បាវិត​

ព្រំដែន​នេះ​មា​ន​ចំងាយ ៤៨​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ស្វាយ​រៀង​ ដែល​ជា​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​វៀតណាម។ បាវិត​ជា​ច្រក​ចេញ​ចូល​អន្តរជាតិ​មួយ​យ៉ាង​សំខាន់​រវាង​កម្ពុជា និង​វៀត​ណាម​ជា​ពិសេស​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ហូ​ជូមិញ ហើយ​តំបន់​មាន​កាស៊ី​នូ ផ្សារ និង​​កន្លែង​ផ្ទុក​ផ្ទេរ​ទំនិញ​រវាង​កម្ពុជា​ និង​វៀត​ណាម​៕

ខេត្ត​រតនៈគីរី

ខេត្ត​រតនៈគីរី

ខេត្ត​រតនៈគីរី​ជា​ខេត្ត​មួយ​ដែល​មាន​ទេសភាព​ធម្មជាតិ​ស្រស់​បំព្រង់​​ និង​ជា​តំបន់រស់នៅ​របស់​បងប្អួន​ជន​ជាតិភាគ​តិច​​ក្នុង​ប្រទេស​កម្ពុជា​។​ ខេត្ត​រតនៈគីរី​មាន​ផ្ទៃ​ក្រឡា​សរុប​ ១០៧៨២គីឡូម៉ែត្រការេ និង​មាន​ចំងាយ​ ៥៨៦គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​ផ្លូវ​ជាតិលេខ៧ និង​លេខ​១៣។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​​រតនៈគីរី

បឹង​យក្ស​ឡោម​

បឹង​យក្ស​ឡោម​ជារមណីយ​ដ្ឋាន​ធម្មជាតិ​មួយ​​​ស្ថិត​ក្នុង​ឃុំ​យក្ស​ឡោម​ ស្រុក​បាន​លុង​​ មាន​ចំងាយ​ ៥គីឡួម៉ែត្រ​​ពី​ទីក្រុង​បានលុង​។ បឹង​នេះជា​អតីត​កន្លែង​បន្ទុះ​ភ្នំ​ភ្លើង​ដែល​មាន​ទឹក​ថ្លា​ស្រស់ស្អាត​ជាមួយ​និង​បន្ទាត់កាត់​ប្រមាណ ៨០០​ម៉ែត្រ​ និង​ជំរៅ​ ៤៨​ម៉ែត្រ​​។

ទឹក​ធ្លាក់កា​ចាញ

ទឹក​ធ្លាក់កា​ចាញជារមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​ក្នុងឃុំ​កាចាញ ស្រុក​បាលុង មាន​ចំងាយ​ប្រមាណ ៦គីឡូម៉ែត្រ​ពី​ទីក្រុង​បាលុង​។

ទឹក​ធ្លាក់​ចា​អុង

ទឹក​ធ្លាក់​ចា​អុងជារមណីយដ្ឋាន​ធម្មជាតិស្ថិត​ក្នុង​ឃុំ​ចា​អុង ស្រុក​អូរជុំ ដែលមាន​ចំងាយ ​២គីឡូម៉ែត្រ​ពីទីក្រុង​បាលុង​។

ទឹក​ធ្លាក់​កាទៀង​

ទឹក​ធ្លាក់​កាទៀង​ជារមណីយដ្ឋាន​ធម្មជាតិស្ថិត​ក្នុង​ឃុំ​ល្បាំង​១​​ ស្រុក​លំផាត់ មាន​ចំងាយ​​ ៧គីឡូម៉ែត្រ​​ពីទី​ក្រុង​បាលុង៕

ខេត្ត​មណ្ឌល​គីរី

ខេត្ត​មណ្ឌល​គីរី

ផ្កា​ព្រៃ​នា​ជ្រោះប៊ូស្រា




ខេត្ត​មណ្ទល​គីរីជាខេត្ត​មាន​ដែល​ស្ថិត​នៅប៉ែក​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ដែល​ជាខេត្ត​ដែលមាន​ផ្ទៃ​ក្រលា​ធំ​ជាង​គេ​ប៉ុន្តែ​មាន​ប្រជាជន​រស់​នៅ​តិច​ និង​ជា​​​តំបន់រស់នៅ​របស់​បងប្អួន​ជន​ជាតិភាគ​តិច។ ​​​​​​   ខេត្ត​មណ្ឌល​គីរីមាន​ក្រឡា​ផ្ទៃ​សរុប​ ១៤​២៨​៨​គីឡូម៉ែត្រ​ការេ និង​មាន​ចំងាយ​៥២១គីឡូម៉ែត្រពីរាជ​ធានី​ភ្នំ​ពេញតាម​ផ្លូវ​ជាតិ​លេខ៧ និង​លេខ​១៣។











រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្តមណ្ឌល​គីរី​

 ទឹក​ជ្រោះ​ប៊ូ​ស្រា​



ទឹក​ជ្រោះ​ប៊ូ​ស្រា​​ជារមណីយដ្ឋាន​ធម្មជាតិ​មួយដែល​គេ​តែ​នឹង​ដល់​នៅ​ពេល​ដែល​បាន​មកដល់ ឬ​រំលឹក​ពី​ខេត្ត​មណ្ឌល​គីរី។ ទឹក​ជ្រោះ​ប៊ូ​ស្រា​​ជារមណីយដ្ឋានមាន​ប្រជាប្រិយ​ជាង​គេ​ប្រចាំ​ខេត្ត​មណ្ឌល​គីរី ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា ច្រើន​ក្នុង​មួយ​ឆ្នាំៗ​ គឺ​មាន​ចំងាយ​ ៤៣ គីឡូ ម៉ែត្រ​​ ហើយ​ទឹក​ជ្រោះ​ប៊ូស្រា​ចែក​ចេញ​ជា​បី​ដំណាក់។







ទឹក​ជ្រោះ​សែន​មនោរម្យ​

ទឹកជ្រោះសែន​មនោរម្យ​ស្ថិត​ក្នុង​ស្រុក​សែន​មនោរម្យដែល​មានចំងាយ ៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ ហើយ​ទឹក​ជ្រោះ​នេះ​ក៏​បែង​ចែក​ជា​បី​ដំណាក់ដូច​ទឹក​​ជ្រោះ​ប៊ូ​ស្រា​ដែរ ហើយ​ទឹក​ជ្រោះនេះ​ជា​ទី​ប្រមូល​ផ្តុំ​គ្នា​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ឈប់សំរាក និង​ពេល​មាន​បុណ្យទាន​ផ្សេងៗ​​ព្រោះមាន​ទីតាំង​នៅ​ជិត​ទីរួម​ខេត្ត​។

ទឹក​ជ្រោះ​មនោរម្យ

ទឹក​ជ្រោះមនោរម្យ​ស្ថិតក្នុង​ស្រុក​សែន​មនោរម្យ​ដែល​មានចំងាយ​ ១០០,៥​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត ហើយ​ទឹក​ជ្រោះ​នេះមាន​ទឹក​ធហូរ​ល្បាក់​ជំរាល​​​ និង​ផ្នែកខាង​ក្រោម​មាន​អាង​ស្តុង​ទឹក​យ៉ាង​ធំ ដែល​អាច​ងូត​ទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយ​រីករាយ​។

ទឹក​ជ្រោះ​ជ្រៃ​ធំ

ទឹក​ជ្រោះ​ជ្រៃ​ធំ​ស្ថិត​ក្នុង​ស្រុក​សែន​មនោរម្យ ដែលមាន​ចំងាយ​​ ៣៤គីឡូម៉ែត្រ​គីឡូម៉ែត្រ​​ពីទីរួមខេត្ត ក្រៅ​ពី​នេះ តំបន់នេះ​មាន​ចំការ​ស្រឡៅ​ព័ន្ធ​ជុំវិញ​ និង​ដើម​ជ្រៃមួយ​ដ៏​ធំ​ផង​ដែរ​៕

គំរូ​ផ្ទះបង​ប្អួន​ជន​ជាតិ​​ក្នុង​ចំការ​មួយ

រាង​បញ្ចេញ​សាប់បន្តិចហើយ​

រូប​របស់ខ្ញុំថត​ពី​លើ​កំពូល​ភ្នំ​ដោះ​ក្រមុំ



ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ
រូបភាព​ខ្ញុំ​នៅ​ឆ្នេរ​អូរ​ឈើទាល

ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពាណិជកម្ម​ និង​តំបន់​ទេសចរណ៍​មួយដ៏​សំខាន់​​របស់​ប្រទេសកម្ពុជា។​

ខេត្ត​ព្រះសីហនុមាន​ផ្ទៃ​ក្រឡា​​សរុប ៨៦៨គីឡូម៉ែត្រការេ និង​មានចំងាយ​ ២៣០គីឡូម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញ​ផ្លូវ​ជាតិ លេខ ជាតិលេខ​៤។​

កំពង់​ផែរ​ប្រចាំ​ខេត្ត​ព្រះសីហនុ​ជា​កន្លែង​ប្រមូល​ផ្តុំ​នៃ​សេដ្ឋកិច្ច​ពាណិជកម្ម​ និង​ឆ្នេរ​នានាៗ​​ជា​ប្រភព​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។





រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​ព្រះសីហនុ

ក្បាល​ឆាយ​                   

ក្បាល​ឆាយ​ជារមណីយដ្ឋាន​ធម្មជាតិមួយ​របស់ខេត្ត​ព្រះសីហនុ​ដែល​​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ព្រៃ​នុប​ មាន​ចំងាយ​ ៧គីឡួម៉ែត្រ​ពីក្រុង​​ព្រះសីហនុ​។ រមណីយដ្ឋាន​ក្បាល​ឆាយមាន​ទឹក​ធ្លាក់ និង​ទេស​ភាពស្រស់​បំព្រង​ដោយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរមក​កំសាន្ត​ជា​ច្រើន​​ផង​ដែរ។

ឆ្នេរ​កំសាន្ត​

ខេត្ត​ព្រះ​សីហនុ​មាន​ឆ្នេរ​សំរាប់​បំរើ​ការ​ដល់​​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ដូច​ជា​​ ឆ្នេរ​អូរ​ឈើ​ទាល ឆ្នេរ​សុខា ឆ្នេ​ប្រាំពីរ​ជាន់ ឆ្នេរ​ឯក​រាជ ឆ្នេរ​ដើម​ជ្រៃ។  ឆ្នេរ​អូរ​ឈើ​ទាល​ គឺ​ជា​ឆ្នេរ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ចំណោម​ឆ្នេរ​ទាំង​អស់​ដោយ​សារ​ឆ្នេរ​នេះ​មាន​លក្ខណះ​វែង ជំរៅទឹក​ចរាក់​ ទឹក​មាន​សភាពស្ងប់ និង​បរិយាកាស​ស្ងប់ស្ងាត់។

កោះពស់

កោះ​ពស់​ជា​កោះមួយ​​ដែល​មាន​ទេសភាព​ស្រស់ស្អាត់ និង​មាន​ភាព​ស្ងប់ស្ងាត់ស្ថិត​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ប្រមាណ​ ១គីឡូម៉ែត្រ​ ហើយ​ភាគ​ច្រើន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ទៅ​តំបន់​តែង​តែ​មាន​ខ្ចប់​ចំនី​អាហារ​ទៅ​តាម​ខ្លួម​ពួក​គេ។​

ឧទ្យាន​ជាតិ​ព្រះស៊ីហនុ​រាម

ឧទ្យាន​ជាតិ​ព្រះស៊ីហនុ​រាមដែល​មាន​អ្នក​ខ្លះ​ហៅ​ថា​ឆ្នេរ​សមុទ្រ​រាម​គឺមាន​ចំងាយ​ប្រមាណ​ ១៨​គីឡូ​ម៉ែត្រ​​​ពី​ក្រុង​ព្រសីហនុមាន​ឆ្នេរ​ស្រស់ស្អាត ចំការ​ដូង និង​ដើម​កោង​កាង​​ជាពិសេស​មាន​សត្វ​ស្លាប​ច្រើន​ប្រភេទ​៕

ពពក​ខ្មៅ​ម្តុំ ខៀវ​ម្តុំ





















ប្រសាទ​បែប​ស្រមៃ​របស់ខ្ញុំ

  ​
























ទិដ្ឋភាព​ជិត​ទៅ​កោះ

ខេត្ត​កំពត​

ខេត្ត​កំពត​


ខេត្ត​កំពត​ជាខេត្ដ​មួយ​​ស្ថិត​នៅ​ប៉ែក​ខាង​ត្បួង​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រភព​នៃ​ការ​ផលិត​ផល​​​អំពិល​មួយ​ប្រចាំប្រទេស​កម្ពុជា​។ ខេត្ត​កំពតមាន​ផ្ទៃក្រឡា​​សរុប​ចំនួន​​ ៤​៨​៧​៣ គីឡូម៉ែត្រការេ និង​មាន​ចំងាយ​ ​១​៤​៨​គី​ឡូ​ម៉ែត្រពីរាជ​ធានី​ភ្នំ​ពេញ​តាម​​ផ្លូវ​ជាតិលេខ៣។








រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កំពត

ភ្នំបូគោ               

ភ្នំបូគោជារមណីយដ្ឋានមួយ​ដែល​មាន​ចំងាយ​ ៤២​គីឡូម៉ែត្រ​ពីក្រុង​កំពត​។ ភ្នំ​បូគោ​មាន​កំពស់​ ១០៧៥​ម៉ែត្រ​ ហើយ​លើ​ភ្នំ​នោះ​មាន​សំណង់ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​កម្ពុជាស្ថិត​ក្រោម​អាណា​គម​បារាំង​ដែល​មាន​ សណ្ឋាគារ​ កាស៊ីនូ ព្រះវិហារ​ ផ្ទះ ។ល។ នៅ​លើ​កំពូល​ភ្នំ​យើង​អាច​មើល​ឃើញ​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នៃ​ខេត្ត​កំពត​ ​ខេត្ត​ព្រះ​សីហនុ​ ពិសេស​ជាមួយ​ដុំ​ពពក​ដែល​អណ្តែត​នៅ​លើ​កំពួល​ភ្នំ​នេះ និង​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់​ដ៏​ធំល្វឹង​ល្វើយ​។

ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់​ត្រាច​​ដែល​មាន​ចំងាយ​ ៤៨​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ ភ្នំ​កំពង់ត្រាច​មាន​ផ្ទះ​ថ្ម​ និង​រូង​ល្អាង​ថ្ម​ជាច្រើន​សំរាប់​អោយ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កំសាន្ត​។

ទឹក​ឈូ

ទឹក​ឈូរ​ជារមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​ស្ថិត​ក្នុង​ឃុំ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង ស្រុក​កំពត​ និង​​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ជាច្រើន​ដោយ​សារ​​ទេសភាព​ធម្មជាតិ​នៅ​តំបន់នេះ និងទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​នៅ​តំបន់​ក្បែរ​នោះ​។

កោះ​ទន្សាយ​


កោះ​ទន្សាយ​ជារមណីយដ្ឋាន​ល្អ​ប្រណិត​មួយ​ដែល​មាន​ចំងាយ​ ៤,៥គីឡូម៉ែត្រ​ពី​ក្រុង​កំពត់។ កោះ​ទន្សាយ​មាន​​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត់បែប​ធម្មជាតិ និង​ក្រោម​ទឹក​មាន​ផ្កា​សមុទ្រ សត្វ​សមុទ្រ និង​រុក្ខជាតិ​ជាច្រើន​សំរាប់​ជា​ទី​កំសាន្ត​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​កំសាន្ត​នៅ​តំបន់​នេះ​៕


























ខេត្ត​កោះ​កុង​

ខេត្ត​កោះ​កុង​

ខេត្តកោះកុង​ជា​ច្រក​នាំចេញ​នាំ​ចូល​សេដ្ឋកិច្ច​ពាណិជកម្មមួយ​ដែលជា​ព្រំប្រទល់​ជាប់​ឈូង​សមុទ្រ​របស់ប្រទេស​ថៃ​។​ ខេត្ត​កោះ​កុង​មាន​ក្រឡា​ផ្ទៃ​សរុប​ ១១១៦០គីឡូម៉ែត្រការេ និង​មានចំងាយ​ ២៧១គីឡូម៉ែត្រពីរាជ​ធានី​  ភ្នំ​ពេញ​​តាម​​ផ្លូវ​ជាតិលេខ៤ និងលេខ​៦៨។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កោះកុង​

រមណីយដ្ឋាន​ចាំយាម

រមណីយដ្ឋាន​ចាំយាមជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ស្ថិ​ត​ក្នុង​ស្រុក​មណ្ឌល​សីមា ជាប់​ព្រំប្រទល់​  កម្ពុជា-ថៃ​ ដែល​មាន​ចំងាយ​ ១០​គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​។ តំបន់​នេះ​មាន​ឆ្នេរ​សមុជ​ទឹក និង​សួនសត្វ​អន្តរជាតិ​ កាស៊ីនួ ផ្ទះសំណាក់ និង​ពិសេស​សណ្ឋា​គារ​ខ្នាត​ផ្កាយ​៥។

ឃុនឆាង​ឃុន​ផែន​

ឃុន​ឆាំង​ឃុន​ផែន​​គឺជា​ចេតីយ៍មួយ​ស្ថិត​នៅលើ​ផ្ទាំង​ថ្មកណ្តាល​ដៃ​សមុទ្រ​ដែល​មាន​ចំងាយ​ ១គីឡួម៉ែត្រ​ពី​ទីរួម​ខេត្ត​។​ ចេតីយ៍នេះ​មាន​កំពស់​ ៤​ម៉ែត្រ​ធ្វើ​ពី​ថ្ម ដែល​ជា​កន្លែង​សក្ការៈ​បូជា​របស់​អ្នក​ស្រុក​កោះកុង​ដែល​មាន​ផ្ទៃ​ថ្ម ៤០ម៉ែត្រការេ។

ទឹក​ធ្លាក់​តាតៃ

ទឹក​ធ្លាក់តាតៃជារមណី​ដ្ឋាន​គំរូ​ប្រចាំ​ខេត្ត​កោះកុង ស្ថិត​ក្នុង​ភូមិតាតៃ ស្រុក​ស្មាច់​មាន​ជ័យ​ ដែល​មាន​ចំងាយ​ ២០គីឡូម៉ែត្រ​​ពី​ទីរួម​ខេត្ត​។ ​ទឹក​ធ្លាក់​នេះ​មាន​ពីរ​ជាន់ ជាន់​ទីមួយ​​មាន​កំពស់​ប្រហែល​​ ៦ម៉ែត្រនិង​​ជាន់​ទី​ពីរ​​មាន​​កំពស់​​ប្រហែល ១៥ម៉ែត្រ ។​

កោះ​​មួល​ និង​ កោះ​ស្តេច​

·         កោះមូល​ស្ថិតក្នុង​ស្រុក​កោះកុង មាន​ចំងាយ ២៤គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​ ហើយ​នៅលើ​កោះ​នេះ​មាន​កូន​ភ្នំ​ជា​ច្រើន​ដែល​មាន​ទេសភាពស្រស់បំព្រង និង​មាន​ទឹក​ធ្លាក់ជាង​ ១០​កន្លែង​សំរាប់ លេង​កំសាន្ត​។ ជាមួយ​បណ្តោយ ២២គីឡូម៉ែត្រ​ និង​ទទឹងគីឡូម៉ែត្រ​ កោះមូល​គឺត្រូវ​បាន​ចាត់​ទុក​ជាកោះ​ដែល​ធំជាង​គេ​ក្នុង​​ប្រទេស​កម្ពុជា​។

·         កោះស្តេចស្ថិត​ក្នុង​ស្រុក​គីរីសាគរ ដែល​មាន​ចំងាយ​ ៨១គីឡូម៉ែត្រ​​ពីទីរួម​ខេត្ត​កោះកុង។​កោះស្តេច​ជារមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​មាន​ឆ្នេរ​ខ្សាច់​វែង និង​តំបន់សំបូរ​ផ្កាសមុទ្រ​ និង​ត្រីសមុទ្រ​គ្រប់ប្រភេទ៕

ខេត្ត​ព្រះ​វិហារ​

ខេត្ត​ព្រះ​វិហារ​

ខេត្ត​​ព្រះ​​វិហារ​​ស្ថិត​​នៅ​​ក្នុង​​ភូមិ​សាស្រ្ត​​ជើង​​​នៃ​​ព្រះ​​រាជា​ណា​ចក្រ​​កម្ពុជា​ជាប់​និង​ព្រំ​ប្រទល់​ប្រទេស​ថៃ​ដែលសំបូរ​ទៅ​ដោយ​ព្រៃ​ឈើ ភ្នំ​ ស្ទឹង ដង​អួ។ ខេត្ត​ព្រះវិហារមាន​ផ្ទៃ​ក្រឡា​សរុប​ ១៣៧៨៨​គីឡូ​ម៉ែត្រការេ និង​មាន​ចំងាយ​ ២៩៤គីឡូម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិលេខ​៦។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​ព្រះ​វិហារ

ប្រាសាទ​ព្រះវិហារ 

ប្រាសាទ​ព្រះវិហារ​​​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ឃុំកន្ទួត ស្រុក​ជាំក្សាន្ត​ នៅលើ​ជួរ​ភ្នំ​ដងរ៉ែក​ ដែល​មាន​ចំងាយ​​ ១០៨គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​ព្រះវិហារ។  ប្រាសាទ​ព្រះ​វិហារ​ជារមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​ពី​ដើម​មាន​ ឈ្មោះ​ថា​ ស្រីសិខរូស្វារៈ ប្រែថា​ បារមី​ភ្នំ​ ដោយ​ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ចុង​សតវត្សរ៍​ទី៩ និង​ដើម​សតវត្សរ៍​ទី​១២។

ប្រាសាទ​កោះ​កេរិ៍្ត

ប្រាសាទ​កោះ​កេរិ៍្ត​​មានទីតាំង​ស្ថិត​ក្នុង​ភូមិ​ស្រ​យ៉ង ស្រុក​គួលេន មានចំងាយ​ ៤៩គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ព្រះវិហារ​។ ប្រាសាទ​កោះ​កេរិ៍្ត​មាន​លក្ខណះ​ជា​ប្រាសាទភ្នំ​កំពស់​ប្រមាណ ៣៥ម៉ែត្រ​ចែក​ចេញ​ជា​៧​ថ្នាក់បែរមុខ​ទៅ​រាជ​ធានី​អង្គរ​ ហើយ​ក្រុម​ប្រាសាទ​កោះ​កេរិ៍្ត​​ដែល​បាន​រក​ឃើញ​សព្វ​ថ្ងៃមាន​ចំនួន​​៩៦​ប្រាសាទ ដួចជា៖ ប្រាសាទដាវ បឹងវែង​​ ត្រពាំង​ព្រៃ ដីឆ្នាំង ស្រុង​ស្រឡៅ ត្រពាំង​តា ទឹក​ក្រហម ដំរីស បន្ទាយពីរ​ជាន់ ធំបល័ង្គ​ ត្រពាំង​ស្វាយ​ ។​

ក្រៅ​ប្រាសាទព្រះវិហារ​ និង​ក្រុម​ប្រាសាទកោះ​កេរិ៍្ត​​ ខេត្ត​ព្រះ​វិហារ​ក៏មាន​ប្រាសាទ​មួយ​ចំនួន​ទៀត​ដួចជា៖ ប្រាសាទ​បាកាន ប្រាសាទនរាយ ប្រាសាទភ្នំ​ព្រលាន ប្រាសាទ​នាគ​បួន ប្រាសាទ​ក្រពុំ​ឈួក​ប្រាសាទ​គោក​បេង៕

ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជានៅ​ជាប់​និង​ព្រំ​ប្រទល់​ប្រទេស​ថៃ​ ​ដែល​មាន​ចំងាយ​ ៣៥៩​គីឡូ​ពី​រាជធានី​​​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥។ ខេត្ត​បន្ទាយ​មាន​ជ័យមាន​ក្រឡា​​ផ្ទៃ​សរុប​ ៦៦៧៩គីឡូការេ។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​បន្ទាយ​រមាន​ជ័យ​

ភ្នំបាក់​ និង​ភ្នំ​ជញ្ជាំង​

ភ្នំបាក់​ និង​ភ្នំ​ជញ្ជាំងជារមណីយដ្ឋាន​ធម្មជាតិ​ ​និង​វប្ប​ធម៌​​ ស្ថិត​ក្នុង​ស្រុក​សិរីសោភ័ណ្ឌ ដែល​មាន​ចំងាយ​ ៥​គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ និង​៣៦៥​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។​ រមណីយដ្ឋាន​នេះ​មាន​ផ្ទាំង​ថ្ម​ធំៗ​គួរ​ជាទី​ទស្សនា​ពិសេស​នៅ​មាន​រោង​ល្អាង​ភ្នំ​ក្រោម​ដី​ដែល​មាន​​ជំរៅ ១២​ម៉ែត្រ​ និង​ផ្ទៃ​​​ ១០​ម៉ែត្រ​ការេ​។

ល្អាង​ភ្នំ​តូច​

ល្អាង​ភ្នំ​តូច​ជារមណីយដ្ឋាន​ធម្មជាតិ​ ​និង​វប្ប​ធម៌ក្នុង​ស្រុក​មង្គល​បូរី​ ដែល​មាន​ចំងាយ​ ២៨​គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ និង​៣៣២​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។

អាង​ទឹក​កងវ៉ា​

អាង​ទឹក​កងវ៉ា​ស្ថិត​ក្នុង​ស្រុក​​សិរីសោភ័ណ្ឌ ដែល​មាន​ចំងាយ​ ៤​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​​ និង​ ៣៦៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។ តំបន់​ជា​​រមណីយដ្ឋាន​ធម្មជាតិសំរាប់​អោយ​​ភ្ញៀវ​ទេសចរងូត​ទឹក​កំសាន្ត​ ស្ទួច​ត្រី​ ជិះ​ទួក​លេង​កំសាន្ត​ អាង​ទឹក​កងវ៉ា​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម​សំរាប់​យក​ទឹក​ធ្វើស្រែ​ប្រាំង​។

ប្រាសាទ​បន្ទាយ​ឆ្មា​

ប្រាសាទ​បន្ទាយ​ឆ្មា​ជា​រមណីយដ្ឋានប្រវត្តិសាស្ត្រ​មួយ​ស្ថិត​ក្នុង​ស្រុក​ថ្ម​ពួក ដែល​មាន​ចំងាយ​​ ៥៩​គីឡួ​ម៉ែត្រ​​ពី​ទីរួម​ខេត្ត និង​​​ ៤១៩​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ប្រាសាទ​បន្ទាយ​ឆ្មា​ត្រូវ​បាន​សាង​សង់​ឡើង​ចន្លោះ​​សតវត្សរ៍​ទី​១២ និង​ ១៣​ ហើយ​ក្រៅ​ពី​ប្រាសាទ​បន្ទាយ​ឆ្មា​ក៏​នៅ​មាន​ប្រាសាទ​មួយ​ចំនួន​ដែល​មាន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដូច​ជា​​ ប្រាសាទ​បន្ទាយ​ទ័ព​ ប្រាសាទព្រះ​ឈរ ប្រាសាទ​ប្រាំ​ ជាដើម៕

ខេត្ត​សៀម​រាប

ខេត្ត​សៀម​រាប​

ខេត្តសៀមរាបនៅ​ភាគ​ខាង​ពាយ័ព្យ​​នៃប្រទេស គឺ​ជាខេត្តមួយដែល​អរិយ​ធម៌​ និង​ វប្បធម៌ចំនាស់មួយ​ក្នុងចំនោម​បណ្តាល​ខេត្ត​ក្នុង​​ប្រទេស​កម្ពុជា ហើយ​ក៏ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេចរណ៍​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗពិសេស​គឺ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ខេត្ត​សៀមរាប​មាន​ផ្ទៃ​ក្រឡា​សរុប ​១០២៩០គីឡូម៉ែត្រ​ការេ និង​មាន​ចំងាយ​ ៣១៤​គីឡូម៉ែត្រពីរាជធានីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៦​។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​សៀមរាប​

ប្រាសា​ទ​អង្គរវត្ត

ប្រាសាទ​អង្គរវត្តជា​ប្រាសាទ​​​ដ៏​​ប្រណិត​​មួយ​ប្រចាំ​ខេត្ត​សៀម​រាបដែលស្ថិត​ក្នុង​ស្រុក​សៀមរាប​​គឺ​នៅ​ខាង​ជើងនៃ​ក្រុង​សៀមរាម​។​ ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បានសាង​សង់​ឡើង​ក្នុង​ដើម​សតវត្សរ៍​ទី​១២​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិស្ណុក្នុង​ព្រហ្មម​សាសនា​ ហើយ​ប្រាសាទ​អង្គរវត្ត​មាន​កំពស់​ ៦៥ម៉ែត្រ​​និង​មាន​ក្រឡា​ផ្ទៃ​ប្រហែល​ ២០០​ហិចតា​ រាង​ជា​ចតុកោណ​កែង​ ដែលព័ទ្ធ​​ជុំ​វិញ​ដោយ​កំពែង​ និង​គូរ​ទឹក​។​

ភ្នំបាខែង​

ភ្នំបាខែង​​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ទស្សនាសំរាប់​​ពេល​ថ្ងៃលិច​ដោយ​យើង​អាច​ឃើញ​ទេសភាព​ព្រៃ​ឈើ​បៃតង​ និង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដ៏​​ស្រស់​ស្អាតពី​លើ​កំពួល​ភ្នំ​។ ភ្នំបាខែង​មាន​កំពស់ ៦៥​ម៉ែត្រ ប្រាសាទ​ភ្នំបាខែង​ជាប្រាសាទ​ដែល​ស្ថិត​លើ​ភ្នំ​បាខែង​ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ចុង​សតវត្សរ៍ទី​៩ និង​ដើម​សតវត្សរ៍​ទី​ ១០។

ប្រាសាទ​បាយ័ន

ប្រាសាទបាយ័ន​ជា​ប្រាសាទ​​ស្ថិត​​នៅ​ចំកណ្តាល​នៃ​អង្គរ​ធំដែល​​ជា​ទីក្រុង​ចុង​ក្រោយ​បង្អស់​នៃ​សម័យ​អង្គរ​រហូត​ដល់​សតវត្សរ៍​ទី១៥​របស់​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​។ ប្រាសាទ​បាយ័ន​ត្រូវ​បានសាង​សង់ឡើង​ក្នុង​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣។

ប្រាសាទ​បន្ទាយ​ស្រី

ប្រាសាទ​បន្ទាយ​ស្រី​ជាប្រាសាទមួយ​ដែល​ក្បាច់រចនា​ល្អប្រណិត​ស្ថិ​ត​ក្នុង​ភូមិ​បន្ទាយ​ស្រី ស្រុក​បន្ទាយ​ស្រី​មាន​ចំងាយ​ប្រមាណ ៣២​គីឡូម៉ែត្រ​ពីក្រុង​សៀមរាប​។​ ប្រាសាទ​បន្ទាយ​ស្រី​ត្រូវ​បានសាង​សង់​ឡើង​នៅ​ពាក់​កណ្តាល​​នៃសតវត្សរ៍​ទី​១០ដើម្បី​ឧទទ្ទិស​​ដល់​ព្រហ្មមញ្ញសាសនា​។

ភ្នំគួលេន

ភ្នំគូលេន​​ស្ថិត​ក្នុង​ស្រុក ស្វាយ​លើ និង​ស្រុក​វ៉ា​វិន ដែល​មាន​ចំងាយ​ ៦០គីឡូម៉ែត្រ​ពី​ក្រុង​សៀម​រាប​ និង​ប្រហែល ២៥គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយ​ស្រី​។ នៅ​លើ​ភ្នំ​មាន​កន្លែង​សំរាប់ភ្ញៀវ​ទេសចរ​ដូច​ជា​ ជប់​ព្រះ លិង្គ១០០០​ ស្រះដំរី ព្រះលាន​ស្តេច​គំលង់ ព្រះអង្គ​ធំ និង​ ទឹក​ធ្លាក់​ភ្នំ​គូលេន។

ខេត្ត​សៀមរាប​មាន​ប្រាសាទជា​ច្រើន​ទៀត​​ដូច​ជាប្រាសាទ​ក្នុងវង់តូច​ វង់​ធំ​ និង​ប្រាសាទ​នៅ​តំបន់​ផ្សេងៗ​ទៀត​ ក្រៅ​ពីរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ហើយ​​ខេត្ត​សៀម​រាប​​នៅ​មាន​រមណីយដ្ឋាន​ សំរាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្តផ្សេង​ទៀត​​​ដួច​ជាភូមិ​បណ្តែត​ទឹក ភូមិ​វប្បធម៌​ សារមន្ទី​ ជំរក​សត្វ​ស្លាប់​​ និង​ទេសភាព​តាម​​ដង​ទន្លេសាប់​៕

ខេត្ត​ឧត្តរ​មាន​ជ័យ​

ខេត្ត​ឧត្តរ​មាន​ជ័យ​

ខេត្ត​ឧត្តរ​មាន​ជ័យ​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ព្រំ​ប្រទល់ខាង​ជើង​ជាប់​នឹង​ប្រទេស​ថៃ។ ខេត្ត​ឧត្តមាន​ជ័យ​មាន​ក្រឡា​​ផ្ទៃ​សរុប​ ៦១៥៨គីឡូម៉ែត្រការេ និង​មាន​ចំងាយ​ ៤៦៩គីឡូម៉ែត្រពី​រាជ​ធានី​ភ្នំ​ពេញ​តាម​​ផ្លូវ​ជាតិ​លេខ​៥។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​ឧត្តរមាន​ជ័យ​

អួស្មាច់

អូរស្មាច់​មាន​ចំងាយ​ ៤១​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ដែល​ស្ថិត​តាម​​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ​។ តំបន់​នេះ​ជា​កន្លែង​កំសាន្ត​ខ្នា​ត​អន្តរជាតិ​ដែល​រៀបចំ​អោយ​មាន​ដួច​កាស៊ី​ណូ​ សណ្ឋា​គារ​​ខ្នាត​ផ្កាយ​ប្រាំ និង​ភោជនីយដ្ឋាន​។

តំបន់​វប្បធ​ម៌​​​​ខ្មែរ​ក្រហម

តំបន់​វប្បធម៌​ខ្មែរ​ក្រហម​មានទីតាំង​ក្នុង​ទីរួម​ខេត្តស្រុង​អន្លង់វែង​ ចំងាយ​ ១០០​គីឡូម៉ែត្រ​​ពី​ទីរួម​ខេត្ត​ដោយ​នៅ​ទី​នោះ​ជាទីតាំង​ផ្ទះ​របស់​តាម៉ុក​។​ តំបន់​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរជា​ច្រើន​ក្នុង​ការ​មក​ទស្សនា​​និង​ថត​រូប​រួបភាព​សកម្មភាព​ដែល​ក្រុម​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក។

ទឹក​ធ្លាក់​ចំប៉ី​

ទឹក​ធ្លាក់​ចំប៉ី​​ ឫ​ទឹក​ធ្លាក់​ល្អាង​តាថង​​មាន​ចំងាយ ៣៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​​ ដែល​ជារមណីយដ្ឋាន​ធម្មជាតិមួយ​​មាន​ផ្ទាំង​ថ្ម​ទំហំ​៥០០​ម៉ែត្រ​ការេ​​ និង​មាន​ទឹក​ធ្លាក់សំរាប់​ងួត​ទឹក​លាង​កំសាន្ត​បាន​​ជាមួយ​និង​​ផ្កាចំរុះ​ពណ៌​ពិសេស​ផ្កាអ័កគីដេ៕

Friday, February 11, 2011

ខេត្ត​កំពង់​ឆ្នាំង​


រូប​តំណាង​ខេត្ត​កំពង់ឆ្នាំង​



ខេត្ត​កំពង់​ឆ្នាំង​ គឺ​ជាខេត្ត​ដែល​មាន​ស្នាដៃ​ខាង​ធ្វើ​​ឆ្នាំង​ ខ្អង​ និង​សំភារះប្រើប្រាស់​​ផ្សេងៗ​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ​ក្នុ​ង​ប្រទេស​​​​កម្ពុជា។ ខេត្ត​កំពង់​ឆ្នាំង​មាន​ចំងាយ​៩១​គីឡូ​ម៉ែត្រតាម​ផ្លូវ​ជាតិលេខ​៥​ និង​មាន​ក្រឡា​​ផ្ទៃ​​​​សរុប​៥៥២១គីឡូ​ម៉ែត្រ​ការេ​។









រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​​កំពង់​ឆ្នាំង

រូបភាព​ផ្ទះបណ្តែត​ទឹក​



តំបន់​​ទេស​សភាព​បឺង​ទន្លេ​សាប​

តំបន់​​ទេស​សភាព​បឺង​ទន្លេ​សាប​​មាន​ទីតាំង​ទល់​មុខ​​ផ្សារ​ក្រោម​ដែល​មាន​ចំងាយ​ ១​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត ដោយ​តំបន់​នេះ​មាន​ផ្ទះបណ្តែត​​ទឹក​ជា​ច្រើន​ដែល​សាង់សង់​បណ្តែត​តាម​ទឹក​ស្រក-ឡើង។​









ភ្នំ​ក្រាំង​រមាស​

ទិដ្ឋភាព​ភ្នំក្រាំងរមាស​មើល​ពី​ចំងាយ​

ភ្នំ​ក្រាំង​រមាស​ ជារមណីដ្ឋាន​ធម្មជាតិ​ស្ថិ​ត​ក្នុង​ចន្លោះ​ឃុំ​ស្រែ​ថ្មី ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ​ ដែល​មាន​ចំងាយ​ ១០៣គីឡូម៉ែត្រ​ការេ​ពី​រាជ​ធានី​ភ្នំ​ពេញ​។





ទិដ្ឋភាព​ដ៏ស្រស់​របស់​ភ្នំ​កង្រី​មើ​ល​ពី​ចំងាយ​
ភ្នំកង្រី

ភ្នំកង្រី​ ​រមណី​ដ្ឋាន​​​ធម្មជាតិ​ និង​​​ប្រវត្តិ​​សា​ស្ត្រ​​​មួយ​​​​ស្ថិត​​ក្នុង​​​ស្រុក​​​​កំពង់​លែ​ង ដែល​មាន​ចំងាយ​​ ១៤​គីឡួ​ម៉ែត្រ​​ពី​​រាជ​ធានី​ភ្នំ​ពេញ។ ​ភ្នំនេះ​មាន​​រួប​​រាង​​​​ដូច​ជា​​រូបរាង​​ស្ត្រី​​ម្នាក់​​កំពុង​​ដេក​​ផ្កាប់មុខ និង​​មាន​​សក់​វែង​រសាយ​​ធ្លាក់​​មក​​​ខាង​​មុខ​​ដែល​​តាម​រឿង​ ប្ញ​ទ្ធី​សែន នាង​​ក​ង្រី​ គឺ​នាង​កង្រី​​បាន​​ផ្តេក​ផ្តួល​​ខ្លួន​​ស្រែក​ហៅ​​ប្ញ​ទ្ធី​សែន​៕

Friday, February 4, 2011

ខេត្ត​កំពង់ធំ

រូច​ចំណាក់​ដំរី​ជាន់​ខ្លា​​ក្នុ​ង​ខេត្ត​កំពង់​ធំ​


ខេត្ត​កំពង់ធំ គឺ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​​លើ​ផ្ទៃ​ប្រទេស​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន​ចំងាយ១៦៥គីឡូម៉ែតពី​រាជ​ធានី​ភ្នំពេញតាមផ្លូវ​ជាតិ​លេខ​៦ ​ហើយ​ខេត្ត​កំពង់ធំ​មាន​ផ្ទៃក្រឡា​​សរុប​ ១៣៨១៤​គីឡូម៉ែតការេ។









រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កំពង់​ធំ


ប្រាសាទ​សំបូរ​ព្រៃគុក​
ប្រាសាទ​សំបូរ​ព្រៃ​គុក

ប្រាសាទ​​សំបូរ​​ព្រៃ​​គុក​ជា​ប្រភេទ​​រមណីយ​ដ្ឋាន​វប្បធម៌​​ និង​​ប្រវត្តិសាស្ត្រ​​ស្ថិត​​នៅ​​ក្នុង​​ភូមិ​សំបូរ​ ស្រុក​​ប្រាសាទ​​សំបូរ ដែល​​មាន​​ចំងាយ​ ២៥​គីឡូ​ម៉ែត្រ​​​ពី​ទី​រួម​​ខេត្ត​​កំពង់​​ធំ។

រមណីយដ្ឋាន​សំបូរ​ព្រៃគុក​​ចែក​ចេញ​ជា​​ ៤​ក្រុម​ធំៗគឺ​ ក្រុម​ប្រាសាទ​ខាង​ជើង​ ក្រុម​ប្រាសាទ​កណ្តាល​ ក្រុម​ប្រាសាទ​ខាង​ត្បូង​ និង​ក្រុម​ប្រាសាទ​ក្រោល​រមាសៈ​។




ប្រាសាទ​គុហនគរ​


ទិដ្ឋភាព​ប្រាសាទ​គុហនគរ​​​


ប្រាសាទ​គុហនគរ​​​ស្ថិត​ក្នុង​ភូមិ​ត្រជក់​ ឃុំ​ពង្រ​ ស្រុក​បារណ៍​​ ដែល​មាន​ចំងាយ​ ៩៦គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។

ប្រាសាទគុហនគរ​​ស្ថិតក្នុង​បរិវាន​វត្ត​គុហនគរ​​ដែល​វា​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១០​ និង​សតវត្ស​ទី​១១។








ភ្នំ​សន្ទុក


ទិដ្ឋភាព​មើល​ពី​លើ​ភ្នំសន្ទុក​

ភ្នំ​​សន្ទុក​​ជា​​រមណីយ​ដ្ឋាន​វប្ប​ធម៌​ និង​​ធម្ម​​ជាតិ​ ស្ថិត​​​ក្នុង​​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក​ ដែល​មាន​ចំងាយ​​ ១៧គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ​។

នៅ​លើ​កំពូល​ភ្នំ​សន្ទុក​មាន​វត្តមួយ​ឈ្មោះ​វត្ត​គីរី​ចោម​ចុង​ភ្នំសន្ទុក​ដែល​មាន​ក្លោង​ទ្វា​រ​ដ៏​ល្អ​ប្រណិត​​ជាមួយ​នេះ​ទៅ​ទៀត​​នៅ​មាន​រូង​ភ្នំ​ រូប​បដិមា​សរុប​​ ៩៩ និង​ព្រះ​បាទ​ជាន់​ទុក​ ។ល។​







 ​វត្ត​ប្រាសាទ

ទិដ្ឋភាព​វត្តប្រាសាទ​



វត្ត​ប្រាសាទ​ស្ថិ​ត​ក្នុង​ភូមិ​ប្រាសាទ​​​ ឃុំ​ប្រាសាទ ស្រុក​សន្ទុក​ដែល​​មាន​​ចំងាយ​​​១​៣​៥​​គីឡូ​​ម៉ែត្រ​​ពី​​រាជ​ធានី​ភ្នំ​ពេញ។ កាលពីដើម​មាន​​តំបន់​នេះ​មាន​ប្រាសាទចំនួន​៧​តែ​សព្វ​ថ្ងៃ​មាន​តែ​ប្រាសាទ​វត្ត​ប្រាសាទ​​​​មួយ​ដែល​នៅ​សល់​ ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ឡើងក្នុង​សតវត្សទី​៧​ ហើយ​នៅក្នុង​ប្រាសាទ​នេះ​មាន​រូបបដិមា​៧​អង្គ​ដែល​ធ្វើ​ឡើង​ពី​ខ្លឹម​ឈើ​ក្នុង​​សតវត្សរ៍​ទី​៧៕

ខេត្តកំពង់​ចាម​

ទិដ្ឋភាព​ស្ពាន​គីស៊ូណា​នា​ពេល​រសៀល​
ខេត្ត​កំពង់ចាម​ជា​ខេត្ត​​ដែល​មាន​ប្រជាជន​​រស់នៅ​ច្រើន​ជាង​គេ និង​ជា​​​ប្រភព​ផ្គត់​ផ្គង់​ផល​ផលិត​ដំណាំ​​ជា​ច្រើន​មុខ​ក្នុង​ប្រទេសកម្ពុជា​​​។

ខេត្ត​កំពង់ចាម​មាន​ចំងាយ​ ១២៥​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញតាម​ផ្លូវ​ជាតិ​លេខ​៦ និង​៧ ​ហើយ​មាន​ផ្ទៃ​ក្រឡាសរុប​​ ៩៧៩៩គីឡូម៉ែត្រ​ការេ​​។​






រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កំពង់​ចាម​


ប្រាសាទនគរ​បាជ័យ





ប្រាសាទ​នគរ​បាជ័យ​ ជារមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ស្ថិត​នៅ​ចំងាយ​ ១២២ គីឡូម៉ែត្រ​ពី​រាជា​ធានី​​​ភ្នំ​ពេញ​​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពាក់​កណ្តាល​សតវត្សរ៍​ទី​១១​។








ភ្នំ​ប្រុស​ភ្នំ​ស្រី

វត្ត​ស្ថិត​លើ​ភ្នំប្រុស



​រមណី​ដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី​ ស្ថិត​ក្នុង​ឃុំ​ក្រឡា​ ស្រុក​កំពង់​សៀម​ ដែល​មាន​ចំងាយ​​១១៤ គីឡូម៉ែត្រ​ការ៉េ​ពី​រាជ​ធានី​ភ្នំ​ពេញ​​។

ភ្នំ​ប្រុស​មាន​ឈ្មោះ​ថា​ វត្តសុវណ្ណគីរី​រតនៈភ្នំ​ប្រុស ហើយ​ភ្នំ​ស្រី​ស្ថិត​នៅ​ទិស​ខាង​ជើង​​ភ្នំប្រុស​ចំងាយ​​ ១០០​ម៉ែត្រ។​








ទិដ្ឋភាព​ដ៏ស្រស់ស្អាត​នា​រមណីយដ្ឋាន​ទ
រមណីយដ្ឋាន​ទឹក​ឆា

ទឹក​ឆាជា​តំបន់​ងូត​ទឹក​កំសាន្ត​សម្រាប់​ទេសចរ​ណ៍​ និង​​ជា​អាងទឹក​ធម្មជាតិ​ ដែល​អាច​ផ្គត់​ផ្គង់​ទឹក​សម្រាប់​​​​​ប្រជាកសិករ​ខ្មែរ​ក្នុង ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម ​និង​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ រាប់​ពាន់​ហិចតា​។

ធាទឹក​ទឹក​ឆា​ មាន​ទំហំ​ប្រហែល​ ៣ គីឡូ​មែត្រ​ការេ​​​​ ដែល​មាន​ប្រភព​ជិត​​ ១០​កន្លែង​នៃ​តំបន់​ភ្នំ​ និង​ខ្ពង់​រាប​ខាង​​កើត​ឈៀង​ខាង​ជើងនៃ​តំបន់​នេះ។




ភ្នំហាន់​ជ័យ​

ទិដ្ឋាភាព​ពីលើ​ភ្នំហាន់ជ័យ


ភ្នំ​ហាន់​ជ័​យ​ រឺ​ ភ្នំ​ជ័​យគីរី​​​ ស្ថិត​ក្នុង​ភូមិ​ហាន់​ជ័យ ស្រុក​កំពង់​សៀម​ ដែល​មាន​ចំងាយ​​ ២០​គីឡូម៉ែត្រ​ ​តាម​ផ្លូវ​គោក​ពី​ទីរួម​​ខេត្ត​កំពង់ចាម​។ ភ្នំ​ហាន់​ជ័​យមាន​កំពស់​ ៦៣​ម៉ែត្រ​​ និង​នៅ​លើ​ភ្នំ​នេះ​មាន​ព្រះ​វិហារ​ និង​ប្រាសាទ​​មួយ​គឺឈ្មោះ​ថា​ប្រាសាទ​គុក​ខាង​ត្បូង​ដែល​បាន​សាងសង់​ក្នុង​សតវត្សរ៍​ទី​៧៕

ខេត្ត​កណ្តាល

ទិដ្ឋភាព​ពិធីបុណ្យ​ប្រណាំង​ក្របី​ក្នុង​ស្រុក​វិហារសួរ៌​



ខេត្ត​កណ្តាល​ជា​ខេត្ត​តូច​មួយ​ក្នុង​ចំណោម​​ខេត្ត​របស់​ប្រទេស​កម្ពុជា​ដែល​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំ​ពេញ​​គឺមាន​ចំងាយ​ ១១​គីឡូម៉ែត្រ​​​តាម​ផ្លូវ​​ជាតិ​លេខ​២ ហើយ​ខេត្ត​កណ្តាល​មាន​ផ្ទៃ​ក្រឡា​​ ៣៥៦៨​ គីឡូ​​​​ម៉ែត្រការេ​​។










រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កណ្តាល



ភ្នំ​ឧត្តុង្គ​

ទិដ្ឋភាព​ភ្នំឧត្តុង​មើល​ពី​ចំងាយ​

ភ្នំឧត្តុង្គ​​ រឺ​ឧត្តុង្គ​វាំងចាស់​ដែល​ប្រជាជន​កម្ពុជា​តែង​​​តែ​និយាយ​នោះ​ គឺ​ស្ថិត​ក្នុង​ឃុំ​​ផ្សារ​ដែក​ និ​ង​ ឃុំ​ភ្នំបាត ស្រុក​ពញឭ ដែល​​​មាន​ចំងាយ​ ៤១គីឡូ​ម៉ែត្រ​ ហើយ​ភ្នំ​នេះ​ត្រូវ​បាន​គេ​​ហៅ​​​ឈ្មោះ​ពីរ​ផ្សេង​ទៀត​គឺ ភ្នំ​ព្រះ​រាជា​ទ្រព្យ និង​ភ្នំ​អង្ឋរស្ស​។

ភ្នំ​ឧត្តុង្គ​​​មាន​កំពូល​​ភ្នំ​ចំនួន​ប្រាំ​ គឺ​​កំពួល​ភ្នំ​ចេតីយ៍​ទន្ទឹម​ កំពូល​ភ្នំត្រៃ​ត្រឹង កំពូល​ចេតីយ៍​បួន ​ព្រះ​អង្គ​​ចូល​និពាន្ត និង​ កំពូលភ្នំអរិយ្យកាប្បស។






ភ្នំ​ប្រសិទ្ធិ

ទិដ្ឋភាព​ភ្នំប្រសិទ្ធិ​មើល​ពីចំងាយ​


ភ្នំ​ប្រសិទ្ធិ​​​​ស្ថិត​នៅ​មួយ​ចំណែក​ក្នុង​ឃុំ​ម្កាក់​ ស្រុក​អង្គ​ស្នួល​ និង​មួយ​ចំណែក​ទៀត​ក្នុង​ឃុំ​ឈ្វាំង​ ស្រុក​ពញឭ​ ដែល​មាន​ចំងាយ​ ២៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​។​


មជ្ឈមណ្ឌល​សិប្បកម្ម​ និង​ រមណីយដ្ឋាន​កោះ​ដាច់


ទិដ្ឋភាព​សិប្បកម្មតំប្បាញ​​ក្នុង​ឃុំកោះ​ដាច់​


ឃុំ​កោះ​ដាច់​មាន​ភូមិ​ ៥ គឺ​ភូមិ​កោះដាច់ ភូមិក្បាលកោះ ភូមិ​ល្វា ភូមិ​ចុងកោះ​និង ​ភូមិ​ឧញ្ញ៉ាតី​ របស់​ស្រុក​ខ្សាច់​កណ្តាល​ គឺ​ជា​ប្រ​ភព​ទាក់​ទាង​ភ្ងៀវ​ទេសចរណ៍​​ដែល​មាន​ការ​ចាប់​អារម្មណ៍​លើ​សិប្បកម្ម​តំប្បា​ញ​ ព្រោះ​តំបន់​នេះ​ជា​ប្រភព​នៃ​សិប្បកម្ម​តំប្បា​ញ​។








រមណីដ្ឋាន​​កោះ​ដាច់​

កោះ​ដាច់​ជារមណី​ដ្ឋាន​លំហែកាយ​បែប​ធម្មជាតិ​មួយ​ដែល​ទាក់ទាញ​ភ្ងៀវ​ទេសចរណ៍​មក​កំសាន្ត​​​ជា​ពិសេស​​ក្នុង​ពេល​ឈប់​សំរាក់​ និង​មាន​បុណ្យ​ទាន​ផ្សេងៗ​​ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត៕

ខេត្ត​កំពង់​ស្ពឺ​



ខេត្ត​កំពង់​ស្ពឺ​​​ជា​ខេត្តមួយ​ដែល​ស្ថិត​នៅ​ជិត​រាជ​ធានី​ភ្នំពេញ​មួយដែល​មាន​ចំងាយ​​៤៨​​គីឡូ​ម៉ែត្រពី​រាជ​ធានី​​​ភ្នំពេញ​ ហើយ​មាន​ផ្ទៃ​ឡា​ចំនួន​ ៧​០​១​៧​គីឡូ​ម៉ែត្រ​ការេ​។ ខេត្ត​កំពង់​ស្ពឺ​ ជា​ខេត្ត​ដែល​មាន​ស្នាដៃ​​ល្អ​ក្នុង​ការ​ផលិត​ស្ករ​ត្នោត​ និង​ទឹក​ត្នោត​ជួរ​។









រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​​ក្នុងខេត្តកំពង់ស្ពឺ​



អំពែភ្នំ
ស្ពាន​យោល​នៅ​អំពែភ្នំ

អំពែ​ភ្នំ​ ជា​រមណីយ​ដ្ឋាន​ធម្មជាតិ និង​វប្បធម៌​​ មាន​ស្ថិត​ក្នុង​ភូមិ​តាំង​ទន្លេ​ និង​ភូមិ​អំពែ​ភ្នំ​ ឃុំ​ស្វាយ​ក្រវាន់ ស្រុក​ច្បារមន​ ដែល​មាន​ចំងាយ ៤៨ គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​។



ឧទ្យា​នជាតិព្រះ​សុរាម្រិត​កុសមៈ​ ​និង​រមណីយ​ដ្ឋាន​លើ​ភ្នំ​គីរីរម្យ​

 ឧទ្យា​នជាតិព្រះ​សុរាម្រិត​កុសមៈ​
ទិដ្ឋភាព​ដើម​ស្រល់​នៅ​ឧទ្យា​នជាតិព្រះ​សុរាម្រិត​កុសមៈ


ឧទ្យា​នជាតិព្រះ​សុរាម្រិត​កុសមៈ​ស្ថិ​ត​ក្នុង​ភូមិ​ដំរី​ផុង ឃុំ​គីរីរម្យ ស្រុ​ក​ភ្នំស្រួច មាន​ចំងាយ​១១៧​គីឡូរ​ពី​រាជ​ធានី​ភ្នំពេញ​​​ ដែល​ស្ថិត​លើ​ភ្នំ​គីរីរម្យ​។ ជា​មួយ​ទេស​ភាព​​ស្រស់​​បំព្រង​​​​នៃ​​ដើម​​ស្រល់ ដើម​​​ផ្ការ​អ័រគីដេ​ ទឹក​ជ្រោះ​ និង​​ខ្យល់​អាកាស​ធាតុ​ល្អ​បាន​ទាក​ទាញ​ភ្ញៀវ​ទេស​ចរ​​មក​កំសាន្ត​ជា​ច្រើន​​ ហើយ​​តំបន់​ឧទ្យា​នជាតិ​​ដែល​ត្រូវ​បាន​គេ​ថែរក្សា​យ៉ាង​ត្រឹម​ត្រួវ។





    រមណីយដ្ឋានកំសាន្ត​​គីរីរម្យ
    ទិដ្ឋភាពជារួម​ក្នុង​រមណីយដ្ឋានកំសាន្ត​​គីរីរម្យ

    រមណីយដ្ឋានកំសាន្ត​​គីរីរម្យ​ ជា​រមណីយដ្ឋាន​កែរ​ឆ្នៃ​មួយ​​ស្ថិ​ត​នៅ​ជើង​ភ្នំ​គីរីរម្យ​​​​​ដែល​មាន​ ភោជនីយដ្ឋាន​សួន​កំសាន្ត​​ កន្លែង​សំរាប់​ក្មេង​លេង​ ទីលាន​ជិៈ​សេះ​ សណ្ឋា​គា ។ល។




    រមណីយ​ដ្ឋាន​ចំបក់
      ទិដ្ឋភាព​ទឹក​ធ្លាក់ចំបក់​


      រមណីយ​ដ្ឋាន​ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​​បំព្រង​​នៅ​ជិត​ឧទ្យាន​ជាតិ​គីរីរម្យ​​ដោយ​​ធ្វើ​ដំណើរ​តាម​រទះគោ និង​ថ្មើរ​ជើង​​​ប្រមាណ​ជា​​ ៤​គីឡូ​ម៉ែត្រ​​ពី​រមណី​ដ្ឋាន​គីរីរម្យ។

      ចំបក់​​ទទួល​​បាន​​ចំណាប់​អារម្មណ៍​​ច្រើន​​ពី​​ក្រុម​ភ្ញៀវ​ទេសចរ​ជាតិ​​ និង​អរន្តជាតិ។









        ទេរទឹក​ពុះ

        ទេរ​ទឹក​ពុះ​មានស្ថិត​ក្នុង​ភូមិ​ទេ​ទឹក​ពុះ ឃុំ​សង្កែសាប ស្រុក​ឱរ៉ាល ដែល​មាន​ចំងាយ។ រមីយដ្ឋាន​ទេ​ទឹក​ពុះ​​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​សុទសាធ​​ដោយ​ទឹក​នៅតំបន់នោះ​មាន​សី​តុ​ណ្ហ​ភាព​​ ៧០​អង្សា​សេ​​ ដែល​មាន​​​ផ្ទៃ​ក្រឡា​ ៥​ហិចតា​ និង​ផ្ទៃ​ទឹក​សុទ្ធ​សរុប​​៨០​គីឡូ​ម៉ែត្រ​​ការ៉េ​។​​​

        ទឹក​នៅ​ទេ​ទឹក​ពុះ​ត្រូវ​ប្រជា​ជន​នៅតំបន់​មាន​ជំនឿ​​ថា​អាច​ព្យាបាល​ជំងឺ អំពើ និង​លើក​​រាសី៕

        Thursday, February 3, 2011

        ខេត្ត​តាកែវ​

        ខេត្ត​តាកែវ​ជា​ខេត្ត​មួយ​នៅ​ជិត​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​ក៏​ខេត្ត​​មួយ​ដែល​មាន​ប្រវត្តិ​សាស្ត្រ​ចំណាស់​មួយ​ដែល​ទាក់​ទង​និង​សម័យ​​នគរ​ភ្នំ​ និង​សម័យ​​ចេន​ឡា​។​ ខេត្ត​តា​កែវ​​មាន​ផ្ទៃ​ក្រឡា​ ៣៥៦៥គីឡូម៉ែត្រការេ​​ និង​មាន​ចំងាយ​ ៧០គីឡូម៉ែត្រពី​រាជ​ធានី​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ​លេខ​២។


        រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​តា​កែវ​


        ​ភ្នំ​ដា

        ទិដ្ឋភាព​ភ្នំដា


        ភ្នំ​ដា​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រ​វិត្តិ​សាស្ត្រ​មួយ​ដែល​មាន​ប្រាសាទ​មួយ​នៅ​ខេត្ត​តាកែវ​​ ដែល​​ស្ថិ​ត​ក្នុង​ភូមិ​ព្រែក​តាផ​ ឃុំ​គោក​ធ្លក ស្រុក​អង្គ​រ​បូរី ដែល​មាន​ចំងាយ​​១០២​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​។

        ប្រាសាទ​​​ភ្នំដា​​ជា​ប្រាសាទ​ចំណាស់​មួយ​ដែល​បាន​សាង​សង់​លើ​ភ្នំ​ដា​​ក្នុង​សតវត្ស​រ៍​ទី​៦​ដែល​មានកំពស់​១៨​ម៉ែត្រ។​







        ទិដ្ឋភាព​ប្រសាទ​លើ​ភ្នំបាយ៉ន
        ​ភ្នំ​បាយ៉ន

        ភ្នំ​បាយ៉ន​​​ស្ថិ​ត​ក្នុង​ភូមិពោធិ​រោង​ ឃុំព្រះ​បាទ​ជាន់​ជុំ ស្រុកគីរីវង្ស ​ដែល​មាន​ចំងាយ​​១២១​គីឡូ​ម៉ែត្រ​ពី​​​រាជ​ធានី​ភ្នំ​ពេញ។

        ប្រាសាទ​ភ្នំ​បាយ៉នត្រូវ​​បាន​សាង​សង់​ក្នុង​សតវត្សរ៍​ទី​១៧​ ​ហើយ​ក្រៅ​ពី​ប្រាសាទ​ភ្នំ​​យ៉ន​ក៏​នៅ​មាន​ប្រាសាទ​បួន​ផ្សេង​ទៀត​នៅ​លើ​ភ្នំ​យ៉ន​ដូច​ជា​ ប្រាសាទ​​ព្រះគោ​ ​ប្រាសាទ​កាណាង​ខាង​លិច ប្រាសាទ​កាណា​ង​ខាង​កើត​ និង​ប្រាសាទកំ​ពូល​កាណាល់។




        ភ្នំ​ជី​សូរ




        ភ្នំ​ជីសូរ​ស្ថិ​ត​ក្នុង​ភូមិស្លា​ ឃុំ​រវៀង ស្រុក​សំរោង ​ដែល​​មាន​ចំងាយ​ ២៧គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​​​​ភ្នំពេញ។​​

        ប្រាសាទ​ភ្នំ​ជី​សូរ​ត្រូវ​បាន​សាងសង់​ឡើង​លើ​ភ្នំ​ជីសូរ​ក្នុង​សតវត្សរ៍​ទី​១១​ ហើយ​វត្ត​ភ្នំ​ជី​សូរ​ ជា​វត្ត​មាន​អាយុ​ចំណាស់​មួយ​ដែ​ល​ត្រូវ​បាន​សាង​សង់​ក្នុង​ឆ្នាំ​១៩១៩​។








        សត្វខ្លាឃ្មុំ​ដំបង​ក្នុង​សួនសត្វ​ភ្នំតាម៉ៅ​
        ភ្នំ​តាម៉ៅ

        ភ្នំ​តាម៉ៅ​ស្ថិ​ត​ក្នុង​ស្រុក​ភូមិត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី​មាន​ចំងាយ​៤០៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ​

        សួរ​សត្វ​ភ្នំ​តាម៉ៅ​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេចរណ៍​ជា​ច្រើន​ដែល​ចង់​ទស្សនា​ប្រភេទ​សត្វ​ព្រៃ​របស់​ប្រ​ទេស​កម្ពុជា។ ប្រាសាទ​​តាម៉ៅ​ ជា​ប្រាសាទ​មូយ​ស្ថិត​លើ​កំពូល​ភ្នំ​តាម៉ៅ​​​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្ស​ទី​១១​​ ដែល​មាន​កំពស់​ ៣០ម៉ែត្រ​។





        ទន្លេ​បាទី

        ទិដ្ឋភាព​ទឹក​ទន្លេបាទី​​នា​ពេល​ថ្ងៃ​ត្រង់​

        ទន្លេ​បាទី​ជា​រមណី​យដ្ឋាន​​ដែល​​ស្ថិត​ក្នុង​ ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំង​ធ្នុង ស្រុង​បាទី​ មាន​ចំងាយ​ ៣៥,​៥​ គីឡូ​ម៉ែត្រ។ ក្នុង​បរិវាណ​នៃ​រមណីយដ្ឋាន​ទន្លេ​បាទី​មាន​ប្រាសាទ​ចំនួន​ពីរ​គឺ​ ប្រាសាទ​​តាព្រហ្ម និង​ប្រាសាទ​យាយ​ពៅ៕