ភាគបួន
បន្ទាប់ពីពេលហ្វឹកហាត់ចប់កញ្ញាក៏បាននិយាយទៅកាន់ទៅពិសាលថា “សាលឲ្យកាដូមកខ្ញុំខុសគេ ហេតុអ្វីបានជាឲ្យអារម៉ូនីកា (Harmonica) មកខ្ញុំទាំងដឹងថាខ្ញុំមិនចេះលេងវាផង” ហើយពិសាលបានឆ្លើយតបថា “ ខ្ញុំចូលចិត្តឧបករណ៍តន្ត្រីមួយនេះ ហើយខ្ញុំចង់ឲ្យកញ្ញចាប់ផ្តើមចូលចិត្តវាដែរ បើមិនចេះលេង រៀនលេងវាទៅព្រោះខ្ញុំឲ្យជាកាដូទៅហើយ”។
ដូចពាក្យគេថា មិនខ្ចីខ្វល់មែន កញ្ញាមិនបានរៀនលេង រឺទុកអារម៉ូនីកាដែលពិសាលបានឲ្យនោះស្រួលបួលឡើយតែថែមទាំងធ្វើឲ្យបាត់ទៀតផង ចំណែកពិសាលវិញមិនបានដឹងរឿងបាត់នោះឡើយទល់តែដល់ថ្ងៃមួយដែលរូបគេសួរកញ្ញាពីការរៀនលេងអារមួនីការបស់កញ្ញទើបគេបានដឹង។
បន្ទាប់ពីបានដឹងរឿងដែលកញ្ញាធ្វើបាត់អារម៉ូនីកាដែលខ្លួនបានឲ្យរួចមក ពិសាលហាក់មានសេចក្តើអន់ចិត្តជាខ្លាំងពិសេសចំពោះមនុស្សម្នាក់កំពុងស្រលាញ់ទៀតនោះដោយគេបានគិតថាប្រហែលជាកញ្ញាគ្មានការចាប់អារម្មណ៍លើរូបគេពិសេសកាដូរបស់គេឡើយ ប៉ុន្តែជាមួយសេចក្តីស្រលាញ់យ៉ាងជ្រូតជ្រាបពេញក្នុងបេះដូងបានធ្វើឲ្យការអន់ចិត្តគ្រាន់តែស្ថិតក្នុងចិត្តគេសំរាប់រយៈពេលយ៉ាងខ្លីមួយប៉ុណ្ណោះ។
ពេលវេលាពិតជាដើរទៅមុខលឿនណាស់សំរាប់ស្នេហាដែលមិនទាន់សារភាពរបស់ពិលាលនេះ ព្រោះនៅសល់តែពីរខែទៀតប៉ុណ្ណោះរូបគេនឹងត្រូវបញ្ចប់ការសិក្សាក៏ដូចតួនាទីជាសិស្សម្នាក់របស់ក្រុមសិស្សច្រៀងប្រចាំវិទ្យាល័យដែរ។
អង្គុយមើលបទចំរៀងវីដេអូការ៉ាអូខេបរទេសបណ្តើរគិតបណ្តើរ ហើយរូបគេបានសម្រេចចិត្តក្នុងការសារភាពស្នេហ៍ចំពោះកញ្ញតាមសកម្មភាពសារភាពរបស់តួអង្គប្រុសក្នុងសាច់រឿងបទចំរៀងវីដេអូការ៉ាអូខេដែលខ្លួនបានមើលនោះដោយសារតែនឹងរកវិធីសារភាពមិនបាន ពិសេសដោយសារគេមិនដែលមានបទពិសោទធន៍ស្នេហាផងទៀតនោះ។
ថ្ងៃចុងសប្តាហ៍បានមកដល់ ពិសាលបានជ្រើសរើសថ្ងៃចុងសប្តាហ៍នេះសំរាប់ការសារភាពស្នេហ៍របស់ចំពោះកញ្ញ។ ខណៈពេលដែលសិស្សទាំងអស់កំពុងធ្វើការហ្វឹកហាត់ដូចសព្វថ្ងៃ ពិសាលបានលួចទុកសៀវភៅរបស់កញ្ញាដើម្បីមានឱកាសល្អសំរាប់ការសារភាពស្នេហ៍ ដូចអ្វីដែលគេព្រៀងទុកនិងព្យាយាមធ្វើតាមគំរូបទចំរៀងវីដេអូការ៉ាអូខេ។
ពេលម៉ោងសំរាកបានមកដល់សិស្សគ្រប់គ្នាបាននាំរៀបចំប្រដាប់ប្រដារទៅផ្ទះរៀងៗខ្លួន ដោយឡែកពិសាលខណៈពេលដែលគ្រប់គ្នាបានចេញទៅភ្លាមគេបានរៀបចំទុកសៀវភៅកញ្ញា និងទាំងផ្កាកុលាបមួយទងដាក់នៅលើទុកមួយក្នុងបន្ទប់ហ្វឹកហាត់ដោយគេមានគំរោងសារភាពស្នេហ៍នៅពេលដែលកញ្ញត្រឡប់មកយកសៀវភៅរបស់នាងវិញ បន្ទាប់ពីរៀបចំរួចពិសាលបានរត់ទៅតាមរកញ្ញាដោយប្រាប់នាងថា “ កញ្ញា ខ្ញុំឃើញសៀវភៅមួយក្បាលនៅក្នុងបន្ទប់ហ្វឹកហាត់ ហើយខ្ញុំដើរសួរគេច្រើនគ្នាហើយ តែពួកគេថាគេមិនបានភ្លេចឡើយ កញ្ញឯងមានភ្លេចសៀវភៅអត់?” បន្ទាប់ពិសាលបានសួរហើយ កញ្ញាក៏ចាប់អារម្មណ៍មើលសៀវភៅនាង ហើយនាងនិយាយថា “ ហា ខ្ញុំបាត់សៀវភៅមួយមែន” គ្រាន់តែនិយាយចប់នាងក៏រត់ទៅបន្ទប់ហ្វឹតហាត់ ដោយឡែកពិលាសវិញក៏បានត្រឡប់នៅបន្ទប់ហ្វឹកហាត់វិញតាមក្រោយកញ្ញដែរដើម្បីមានឱកាសល្អនឹងបន្តផែនការសារភាពស្នេហ៍របស់ខ្លួន។
បន្ទាប់ពីដើរចូលបន្ទប់បន្តិច កញ្ញាក៏បានឃើញសៀវភៅនាង ប៉ុន្តែនាងហាក់ដូចជាមានចម្ងល់បន្តិចនៅពេលឃើញផ្កាកុលាបលើជាមួយសៀវភៅនោះដែរ ខណៈពេលនោះពិសាលបានត្រៀមខ្លួនដើរចូលទៅដើម្បីសារភាពស្មេហ៍ ស្រាប់តែពេលនោះបែរជា សីហា មិត្តរបស់ពិសាលដែលកញ្ញាធ្លាប់បានយល់ថាគេជាអ្នកផ្តើមគំនិតធ្វើខួបកំណើតឲ្យនាងលើកមុនបានដើរចូលក្នុងបន្ទប់តាមទ្វារមួយផ្សេងនៃបន្ទប់ហ្វឹកហាត់ដែរក្នុងគោលបំណងមកបិទភ្លើងបន្ទប់ព្រោះគេឃើញបន្ទប់បើកភ្លើងនៅពេលម៉ោងហ្វឹកហាត់បានបញ្ចប់ទៅហើយនោះ។
កញ្ញាកាន់តែភ្ញាក់ផ្អើលនៅពេលរូបនាងឃើញសីហាដើរចូលបែបនេះ រឺឯសីហានៅពេលចូលមកក្នុងបន្ទប់ហើយឃើញកញ្ញាកំពុងតែឈរក្នុងបន្ទប់បែបនោះ គេគ្រាន់តែញញឹមហើយក៏ដើរចេញទៅវិញ ដោយឡែកកញ្ញាវិញបានគិតថារឿងផ្កាកុលាបនេះអាចជាប់ពាក់ព័ន្ធជាមួយនិងសីហាហើយព្រោះកាលពីលើកមុននាងក៏បានគិតថាសីហាជាអ្នកផ្តើមគំនិតធ្វើខួបកំណើតឲ្យនាងផងដែរ ប៉ុន្តែនាងមិនងបានដឹងថាវាគ្រាន់តែឆាកល្ខោននិងការយល់ច្រឡំនោះឡើយ។
ពិសាលបានឃើញបែបនេះរូបគេហាក់ដូចជារៀរៀចក្នុងការដើរចូលទៅ ប្រាប់ឈរគិតបន្តិចក៏សម្រេចចិត្តដើរចូលគ្រាន់តែរកដើរចូលស្រាប់តែកញ្ញបានដើរចេញទៅតាមទ្វារម្ខាងមួយទៀតបាត់ ពិសាលបានគ្រាន់តែអង្គុយអស់សង្ឃឹមដោយសារគំរោងសារភាពស្នេហ៍គេត្រូវបរាជ័យហើយកញ្ញាកាន់តែមានការយល់ច្រឡំច្រើនឡើងជាមួយស្នេហារបស់សីហាទៀត។
No comments:
Post a Comment