Saturday, February 19, 2011

ខេត្ត​សៀម​រាប

ខេត្ត​សៀម​រាប​

ខេត្តសៀមរាបនៅ​ភាគ​ខាង​ពាយ័ព្យ​​នៃប្រទេស គឺ​ជាខេត្តមួយដែល​អរិយ​ធម៌​ និង​ វប្បធម៌ចំនាស់មួយ​ក្នុងចំនោម​បណ្តាល​ខេត្ត​ក្នុង​​ប្រទេស​កម្ពុជា ហើយ​ក៏ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេចរណ៍​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗពិសេស​គឺ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ខេត្ត​សៀមរាប​មាន​ផ្ទៃ​ក្រឡា​សរុប ​១០២៩០គីឡូម៉ែត្រ​ការេ និង​មាន​ចំងាយ​ ៣១៤​គីឡូម៉ែត្រពីរាជធានីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៦​។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​សៀមរាប​

ប្រាសា​ទ​អង្គរវត្ត

ប្រាសាទ​អង្គរវត្តជា​ប្រាសាទ​​​ដ៏​​ប្រណិត​​មួយ​ប្រចាំ​ខេត្ត​សៀម​រាបដែលស្ថិត​ក្នុង​ស្រុក​សៀមរាប​​គឺ​នៅ​ខាង​ជើងនៃ​ក្រុង​សៀមរាម​។​ ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បានសាង​សង់​ឡើង​ក្នុង​ដើម​សតវត្សរ៍​ទី​១២​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិស្ណុក្នុង​ព្រហ្មម​សាសនា​ ហើយ​ប្រាសាទ​អង្គរវត្ត​មាន​កំពស់​ ៦៥ម៉ែត្រ​​និង​មាន​ក្រឡា​ផ្ទៃ​ប្រហែល​ ២០០​ហិចតា​ រាង​ជា​ចតុកោណ​កែង​ ដែលព័ទ្ធ​​ជុំ​វិញ​ដោយ​កំពែង​ និង​គូរ​ទឹក​។​

ភ្នំបាខែង​

ភ្នំបាខែង​​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ទស្សនាសំរាប់​​ពេល​ថ្ងៃលិច​ដោយ​យើង​អាច​ឃើញ​ទេសភាព​ព្រៃ​ឈើ​បៃតង​ និង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ដ៏​​ស្រស់​ស្អាតពី​លើ​កំពួល​ភ្នំ​។ ភ្នំបាខែង​មាន​កំពស់ ៦៥​ម៉ែត្រ ប្រាសាទ​ភ្នំបាខែង​ជាប្រាសាទ​ដែល​ស្ថិត​លើ​ភ្នំ​បាខែង​ ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ចុង​សតវត្សរ៍ទី​៩ និង​ដើម​សតវត្សរ៍​ទី​ ១០។

ប្រាសាទ​បាយ័ន

ប្រាសាទបាយ័ន​ជា​ប្រាសាទ​​ស្ថិត​​នៅ​ចំកណ្តាល​នៃ​អង្គរ​ធំដែល​​ជា​ទីក្រុង​ចុង​ក្រោយ​បង្អស់​នៃ​សម័យ​អង្គរ​រហូត​ដល់​សតវត្សរ៍​ទី១៥​របស់​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​។ ប្រាសាទ​បាយ័ន​ត្រូវ​បានសាង​សង់ឡើង​ក្នុង​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣។

ប្រាសាទ​បន្ទាយ​ស្រី

ប្រាសាទ​បន្ទាយ​ស្រី​ជាប្រាសាទមួយ​ដែល​ក្បាច់រចនា​ល្អប្រណិត​ស្ថិ​ត​ក្នុង​ភូមិ​បន្ទាយ​ស្រី ស្រុក​បន្ទាយ​ស្រី​មាន​ចំងាយ​ប្រមាណ ៣២​គីឡូម៉ែត្រ​ពីក្រុង​សៀមរាប​។​ ប្រាសាទ​បន្ទាយ​ស្រី​ត្រូវ​បានសាង​សង់​ឡើង​នៅ​ពាក់​កណ្តាល​​នៃសតវត្សរ៍​ទី​១០ដើម្បី​ឧទទ្ទិស​​ដល់​ព្រហ្មមញ្ញសាសនា​។

ភ្នំគួលេន

ភ្នំគូលេន​​ស្ថិត​ក្នុង​ស្រុក ស្វាយ​លើ និង​ស្រុក​វ៉ា​វិន ដែល​មាន​ចំងាយ​ ៦០គីឡូម៉ែត្រ​ពី​ក្រុង​សៀម​រាប​ និង​ប្រហែល ២៥គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយ​ស្រី​។ នៅ​លើ​ភ្នំ​មាន​កន្លែង​សំរាប់ភ្ញៀវ​ទេសចរ​ដូច​ជា​ ជប់​ព្រះ លិង្គ១០០០​ ស្រះដំរី ព្រះលាន​ស្តេច​គំលង់ ព្រះអង្គ​ធំ និង​ ទឹក​ធ្លាក់​ភ្នំ​គូលេន។

ខេត្ត​សៀមរាប​មាន​ប្រាសាទជា​ច្រើន​ទៀត​​ដូច​ជាប្រាសាទ​ក្នុងវង់តូច​ វង់​ធំ​ និង​ប្រាសាទ​នៅ​តំបន់​ផ្សេងៗ​ទៀត​ ក្រៅ​ពីរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទាំង​នោះ​ហើយ​​ខេត្ត​សៀម​រាប​​នៅ​មាន​រមណីយដ្ឋាន​ សំរាប់​ភ្ញៀវ​ទេសចរ​ទស្សនា​កំសាន្តផ្សេង​ទៀត​​​ដួច​ជាភូមិ​បណ្តែត​ទឹក ភូមិ​វប្បធម៌​ សារមន្ទី​ ជំរក​សត្វ​ស្លាប់​​ និង​ទេសភាព​តាម​​ដង​ទន្លេសាប់​៕

No comments:

Post a Comment