Saturday, February 19, 2011

ខេត្ត​បាត់ដំបង

រូប​សំណាក់​តា​ដំបង​ក្រូញូង​កាល​ពី​ដើម​
 


ខេត្ត​បាត់ដំបង​ជា​ខេត្តដែល​ផលិត​ស្រូវ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខេត្តក្រុង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ផ្ទៃ​ក្រឡា​សរុប ១​១​៧​០​២​គីឡូ​ម៉ែត្រ​​ការេ​ និង​មាន​ចំងាយ​ ២៩១​គីឡូម៉ែត្រ​ពី​រាជ​ធានីភ្នំ​ពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥។








រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងបាត់ដំបង​




ប្រាសទ​បាណន់

ប្រាសាទបាណន់​ស្ថិ​តក្នុង​ឃុំ​កន្ទី២​ ស្រុក​បាណន់ នៅ​លើ​កំពូល​ភ្នំបាណន់ដែល​មាន​កំពស់​ប្រមាណ ​​៤០០​ម៉ែត្រ​ និង​មាន​ចំងាយ​ ២៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង។ ហើយ​នៅ​លើ​ភ្នំ​មាន​ស្រះ​បុរាណ​មួយ​ដែល​មាន​ទឹក​ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា ប្រាសាទភ្នំ​បាណន់​ត្រូវ​បាន​សាង​សង់ឡើង​ក្នុង​ពាក់​កណ្តាល​​សតវត្សរ៍​​ទី​១១​ និង​ចុង​សតវត្សរ៍​ទី​១២។




ប្រាសាទ​ស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​ក្នុង​បរិវាណ​វត្ត​ ស្នឹង​​ ឃុំ​ស្នឹង ស្រុក​បាណន់​ ដែល​មាន​ចំងាយ​​ ២២គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​  ដោយ​​ប្រាសាទនេះ​ចែក​ចេញ​ជា​ពីរ​គឺ ប្រាសាទស្នឹង​ខាង​កើត​ និង​ស្នឹង​ខាង​លិច​ ដែល​ត្រូវ​សាង​សង់ឡើង​​​ក្នុង​សតវត្ស​ទី​​១២​។​


ប្រាសាទបាសែត ​

ប្រាសាទបាសែត​មាន​ទីតាំង​ក្នុង​ភូមិបាសែត ឃុំ​តាប៉ុន​ ស្រុក​សង្កែរ ដែល​ចំងាយ​​ ១៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត ដោយ​ប្រាសាទ​នេះ​​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្ស​ទី​១១​។​




 ភ្នំ​សំពៅ

ទិដ្ឋភាព​ភ្នំសំពៅ​មើល​ពី​ចំងាយ​


ភ្នំ​សំពៅ​​ជារមណី​ដ្ឋាន​ធម្មជាតិមួយ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ណ៍​ជា​ច្រើន​ជាមួយ​ទេស​ភាព​ របស់​ភ្នំ​សំពៅ​។​ ភ្នំសំពៅ​ស្ថិត​​ស្រុក​​ឃុំ​សំពៅ ស្រុក​បាត់ដំបង​ណ មាន​កំពស់​ ១០០ម៉ែត្រ​ និង​មាន​ចំងាយ​១២​​គី​ឡូ​ម៉ែត្រ​​ពី​កទីរួម​ខេត្ត​​ ហើយ​​នៅលើ​ភ្នំ​សំពៅ​មាន​ព្រះ​វិហារ​ និង​ល្អាង​សំខាន់ៗគឺ​ ល្អាង​ផ្កា​ស្លា​ ល្អាង​ល្ខាន​ល្អាង​អសុភ។







អាង​កំពីង​ពួយ

អាង​កំពីង​ពួយ​ជារមណីយដ្ឋាន​សំរាប់ការ​កំសាន្ត​លំហែកាយមួយ​​​ស្ថិ​ត​ក្នុង​ភូមិតាង៉ែត​ ឃុំ​តា​គ្រាម ដែល​មាន​ចំងាយ​ ៣៥គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​។​

អាង​កំពីង​ពូយ​អាច​ផ្ទុក​ទឹក​បាន​ចំនួន​១០​០​០០០០​​ម៉ែត្រ​គីម​ដែល​ជាប្រភព​ទឹក​សំរាប់​កសិកម្ម។



​​

​​​
 សេកសក




សេកសកជារមណីយដ្ឋាន​ធម្មជាតិ​​គេ​និយម​ទៅ​កំសាន្ត​មួយ​ដែល​ស្ថិត​ក្នុង​​ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល និង​មាន​ចំងាយ​ ៥០​គីឡូម៉ែត្រ​ពីទីរួម​ខេត្ត​៕

No comments:

Post a Comment