Thursday, February 3, 2011

ខេត្ត​តាកែវ​

ខេត្ត​តាកែវ​ជា​ខេត្ត​មួយ​នៅ​ជិត​រាជ​ធានី​ភ្នំ​ពេញ​ ហើយ​ក៏​ខេត្ត​​មួយ​ដែល​មាន​ប្រវត្តិ​សាស្ត្រ​ចំណាស់​មួយ​ដែល​ទាក់​ទង​និង​សម័យ​​នគរ​ភ្នំ​ និង​សម័យ​​ចេន​ឡា​។​ ខេត្ត​តា​កែវ​​មាន​ផ្ទៃ​ក្រឡា​ ៣៥៦៥គីឡូម៉ែត្រការេ​​ និង​មាន​ចំងាយ​ ៧០គីឡូម៉ែត្រពី​រាជ​ធានី​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ​លេខ​២។


រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​តា​កែវ​


​ភ្នំ​ដា

ទិដ្ឋភាព​ភ្នំដា


ភ្នំ​ដា​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រ​វិត្តិ​សាស្ត្រ​មួយ​ដែល​មាន​ប្រាសាទ​មួយ​នៅ​ខេត្ត​តាកែវ​​ ដែល​​ស្ថិ​ត​ក្នុង​ភូមិ​ព្រែក​តាផ​ ឃុំ​គោក​ធ្លក ស្រុក​អង្គ​រ​បូរី ដែល​មាន​ចំងាយ​​១០២​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​។

ប្រាសាទ​​​ភ្នំដា​​ជា​ប្រាសាទ​ចំណាស់​មួយ​ដែល​បាន​សាង​សង់​លើ​ភ្នំ​ដា​​ក្នុង​សតវត្ស​រ៍​ទី​៦​ដែល​មានកំពស់​១៨​ម៉ែត្រ។​







ទិដ្ឋភាព​ប្រសាទ​លើ​ភ្នំបាយ៉ន
​ភ្នំ​បាយ៉ន

ភ្នំ​បាយ៉ន​​​ស្ថិ​ត​ក្នុង​ភូមិពោធិ​រោង​ ឃុំព្រះ​បាទ​ជាន់​ជុំ ស្រុកគីរីវង្ស ​ដែល​មាន​ចំងាយ​​១២១​គីឡូ​ម៉ែត្រ​ពី​​​រាជ​ធានី​ភ្នំ​ពេញ។

ប្រាសាទ​ភ្នំ​បាយ៉នត្រូវ​​បាន​សាង​សង់​ក្នុង​សតវត្សរ៍​ទី​១៧​ ​ហើយ​ក្រៅ​ពី​ប្រាសាទ​ភ្នំ​​យ៉ន​ក៏​នៅ​មាន​ប្រាសាទ​បួន​ផ្សេង​ទៀត​នៅ​លើ​ភ្នំ​យ៉ន​ដូច​ជា​ ប្រាសាទ​​ព្រះគោ​ ​ប្រាសាទ​កាណាង​ខាង​លិច ប្រាសាទ​កាណា​ង​ខាង​កើត​ និង​ប្រាសាទកំ​ពូល​កាណាល់។




ភ្នំ​ជី​សូរ




ភ្នំ​ជីសូរ​ស្ថិ​ត​ក្នុង​ភូមិស្លា​ ឃុំ​រវៀង ស្រុក​សំរោង ​ដែល​​មាន​ចំងាយ​ ២៧គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​​​​ភ្នំពេញ។​​

ប្រាសាទ​ភ្នំ​ជី​សូរ​ត្រូវ​បាន​សាងសង់​ឡើង​លើ​ភ្នំ​ជីសូរ​ក្នុង​សតវត្សរ៍​ទី​១១​ ហើយ​វត្ត​ភ្នំ​ជី​សូរ​ ជា​វត្ត​មាន​អាយុ​ចំណាស់​មួយ​ដែ​ល​ត្រូវ​បាន​សាង​សង់​ក្នុង​ឆ្នាំ​១៩១៩​។








សត្វខ្លាឃ្មុំ​ដំបង​ក្នុង​សួនសត្វ​ភ្នំតាម៉ៅ​
ភ្នំ​តាម៉ៅ

ភ្នំ​តាម៉ៅ​ស្ថិ​ត​ក្នុង​ស្រុក​ភូមិត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី​មាន​ចំងាយ​៤០៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ​

សួរ​សត្វ​ភ្នំ​តាម៉ៅ​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេចរណ៍​ជា​ច្រើន​ដែល​ចង់​ទស្សនា​ប្រភេទ​សត្វ​ព្រៃ​របស់​ប្រ​ទេស​កម្ពុជា។ ប្រាសាទ​​តាម៉ៅ​ ជា​ប្រាសាទ​មូយ​ស្ថិត​លើ​កំពូល​ភ្នំ​តាម៉ៅ​​​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​សតវត្ស​ទី​១១​​ ដែល​មាន​កំពស់​ ៣០ម៉ែត្រ​។





ទន្លេ​បាទី

ទិដ្ឋភាព​ទឹក​ទន្លេបាទី​​នា​ពេល​ថ្ងៃ​ត្រង់​

ទន្លេ​បាទី​ជា​រមណី​យដ្ឋាន​​ដែល​​ស្ថិត​ក្នុង​ ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំង​ធ្នុង ស្រុង​បាទី​ មាន​ចំងាយ​ ៣៥,​៥​ គីឡូ​ម៉ែត្រ។ ក្នុង​បរិវាណ​នៃ​រមណីយដ្ឋាន​ទន្លេ​បាទី​មាន​ប្រាសាទ​ចំនួន​ពីរ​គឺ​ ប្រាសាទ​​តាព្រហ្ម និង​ប្រាសាទ​យាយ​ពៅ៕

No comments:

Post a Comment