Saturday, February 19, 2011

ក្រុង​ប៉ៃ​លិន​

បង​ស្រី​ និង​ប្អូន​ប្រុស​លើ​ភ្នំយ៉ាត


ក្រុង​ប៉ៃ​លិន​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​មួយ​ដែល​ជា​ប្រភព​នៃ​ធន​ធាន​រ៉ែ​ត្បួង​​ និង​ជា​អតី​ត​តំបន់​លាក់​ខ្លួន​របស់​ពួក​ខ្មែរ​ក្រហមដ៏​រឹង​មាំ​មួយ​​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៨០​ ដល់​ឆ្នាំ​១៩៩០​​​​។ក្រុង​ប៉ៃ​លិនមាន​ក្រឡា​ផ្ទៃ​ ៨០៤គីឡូម៉ែត្រការេ​ និង​មាន​ចំងាយ​ ៣៧១​​ពីរាជ​ធានីភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥​ និង​លេខ​១០។










រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងក្រុង​ប៉ៃលិន​

ភ្នំយ៉ាត​ និងវត្ត​រតនសោ​ភ័ណ

ទេសភាព​ដ៏ស្រស់ស្អាត​លើ​ភ្នំយ៉ាត

ភ្នំ​យ៉ាត​គឺ​ជារមណីយដ្ឋាន​វប្បធម៌​​​ និង​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​ស្ថិ​ត​ក្នុង​ក្រុង​ប៉ៃលិន​​​ ភ្នំនេះ​ចាប់​ផ្តើម​កសាង​​ក្នុង​ឆ្នាំ​១៩២២ ដោយ​ជន​ជាតិ​កូឡា​ហើយ​វត្ត​ភ្នំ​យ៉ាត​​​ត្រូវ​​បាន​​សាង​​សង់​​ចាស់​សាង​សង់​​ឡើង​​ជា​របៀប​​វត្តកូឡា។ ​ នៅ​​លើ​​ភ្នំយ៉ាត​​គេ​ឃើញ​​មាន​​សំនង់​​បូរាណ​​ដូចជា ចេន​ឡា​មណី​​ចេតីយ៍​​តូចធំ និង អាស្រម​​ជា​ច្រើន។ ​ ភ្នំ​យ៉ាត​​មាន​កំពស់ ៦០​ម៉ែត្រ និង​​​ក្រលាផ្ទៃ ៣០០០០​​ម៉ែត្រ​ ។ ​


វត្ត​រតន​សោ​ភ័ណ​​​ស្ថិត​​ចំងាយ​៥០​ម៉ែត្រ​ពី​ជើង​ភ្នំ​យ៉ាត​​ដែល​វត្ត​នេះ​របង និង​ទ្រង់​ទ្រាយ​វត្ត​គួរ​អោយ​ជា​ទី​គយ​គន់​ជាមួយ​និង​ចំលាក់​រចនា​ដ៏​ល្អ​ប្រណិត​ដែល​រៀប​រាប់​ពី​រឿង​កូមហាសមុទ្រ​ទឹក​ដោះ។

អួរអែប

អូរអែប​ជាតំបន់​រមណីដ្ឋាន​ចាស់​មួយ​ស្ថិត​ក្នុង​សង្កាត់​អួរ​ច្រាស ខ័ណ្ឌប៉ៃលិន​ ដែល​មាន​ចំងាយ​ ១០​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉ៃលិន។​ តំបន់​រមណីយដ្ឋាន​នេះ​ជា​តំបន់​ទឹក​ធ្លាក់សំរាប់​បំរើការ​ងូត​ទឹក​កំសាន្ត និង​លំហែ​កាយ។

ភ្នំ​កុយ​

ភ្នំកុយ​ជាតំបន់​ទេសចរណ៍​ធម្មជាតិស្ថិត​ក្នុង​សង្កាត់​ស្ទឹង​កាច់ ខ័ណ្ឌ​សាលា​ក្រៅ ដែល​មាន​ចំងាយ​ ២០គីឡូម៉ែត្រ​ពី​ក្រុង​ប៉ៃលិន​។

អួរតាវ៉ៅ

អួរតាវ៉ៅ​ជារមណីយដ្ឋាន​ធម្ម​ជាតិ​​ស្ថិតក្នុង​សង្កាត់​អូតាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន​​មាន​ចំងាយ​៥គីឡូ​ម៉ែត្រ​ពីក្រុង​ប៉ៃលិនដោយ​អួរតាវ៉ៅ​មាន​ធម្មជាតិ​ស្រស់​បំព្រង​​ និង​មាន​ប្រភពទឹក​​មក​ពី​ភ្នំ​ខៀវ​៕

No comments:

Post a Comment