Saturday, February 19, 2011

ខេត្ត​កំពត​

ខេត្ត​កំពត​


ខេត្ត​កំពត​ជាខេត្ដ​មួយ​​ស្ថិត​នៅ​ប៉ែក​ខាង​ត្បួង​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រភព​នៃ​ការ​ផលិត​ផល​​​អំពិល​មួយ​ប្រចាំប្រទេស​កម្ពុជា​។ ខេត្ត​កំពតមាន​ផ្ទៃក្រឡា​​សរុប​ចំនួន​​ ៤​៨​៧​៣ គីឡូម៉ែត្រការេ និង​មាន​ចំងាយ​ ​១​៤​៨​គី​ឡូ​ម៉ែត្រពីរាជ​ធានី​ភ្នំ​ពេញ​តាម​​ផ្លូវ​ជាតិលេខ៣។








រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​កំពត

ភ្នំបូគោ               

ភ្នំបូគោជារមណីយដ្ឋានមួយ​ដែល​មាន​ចំងាយ​ ៤២​គីឡូម៉ែត្រ​ពីក្រុង​កំពត​។ ភ្នំ​បូគោ​មាន​កំពស់​ ១០៧៥​ម៉ែត្រ​ ហើយ​លើ​ភ្នំ​នោះ​មាន​សំណង់ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​កម្ពុជាស្ថិត​ក្រោម​អាណា​គម​បារាំង​ដែល​មាន​ សណ្ឋាគារ​ កាស៊ីនូ ព្រះវិហារ​ ផ្ទះ ។ល។ នៅ​លើ​កំពូល​ភ្នំ​យើង​អាច​មើល​ឃើញ​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នៃ​ខេត្ត​កំពត​ ​ខេត្ត​ព្រះ​សីហនុ​ ពិសេស​ជាមួយ​ដុំ​ពពក​ដែល​អណ្តែត​នៅ​លើ​កំពួល​ភ្នំ​នេះ និង​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់​ដ៏​ធំល្វឹង​ល្វើយ​។

ភ្នំកំពង់ត្រាច

ភ្នំកំពង់ត្រាច​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់​ត្រាច​​ដែល​មាន​ចំងាយ​ ៤៨​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ ភ្នំ​កំពង់ត្រាច​មាន​ផ្ទះ​ថ្ម​ និង​រូង​ល្អាង​ថ្ម​ជាច្រើន​សំរាប់​អោយ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កំសាន្ត​។

ទឹក​ឈូ

ទឹក​ឈូរ​ជារមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​ស្ថិត​ក្នុង​ឃុំ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង ស្រុក​កំពត​ និង​​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ជាច្រើន​ដោយ​សារ​​ទេសភាព​ធម្មជាតិ​នៅ​តំបន់នេះ និងទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​នៅ​តំបន់​ក្បែរ​នោះ​។

កោះ​ទន្សាយ​


កោះ​ទន្សាយ​ជារមណីយដ្ឋាន​ល្អ​ប្រណិត​មួយ​ដែល​មាន​ចំងាយ​ ៤,៥គីឡូម៉ែត្រ​ពី​ក្រុង​កំពត់។ កោះ​ទន្សាយ​មាន​​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត់បែប​ធម្មជាតិ និង​ក្រោម​ទឹក​មាន​ផ្កា​សមុទ្រ សត្វ​សមុទ្រ និង​រុក្ខជាតិ​ជាច្រើន​សំរាប់​ជា​ទី​កំសាន្ត​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​កំសាន្ត​នៅ​តំបន់​នេះ​៕


























No comments:

Post a Comment