Saturday, February 19, 2011

ខេត្ត​ស្វាយ​រៀង​

ខេត្ត​ស្វាយ​រៀង​

ខេត្ត​ស្វាយ​រៀងជា​​តំបន់​សេចដ្ឋកិច្ច​សំខាន់ និង​ជា​ច្រក​ព្រំដែន​ដ៏​មមារ​ញឹក​មួយ​​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀត​ណាម។ ខេត្ត​ស្វាយ​រៀងស្ថិត​ខាង​ត្បូង​ឈៀង​ខាង​កើតនៃ​ប្រទេស​កម្ពុជា​ ដែល​មានផ្ទៃ​ក្រឡា​សរុប ​២៩៦៦គីឡូម៉ែត្រការេ និង មាន​ចំងាយ​១២២គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ​តាម​ផ្លូវ​ជាតិលេខ​ជាតិលេខ​១។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​ស្វាយ​រៀង​

ព្រៃ​បាសាក់

ព្រៃ​បាសាក់ មាន​ទីតាំង​ក្នុង​ស្រុក​ស្វាយ​រៀងដែល​មានចំងាយ ៨,៥​គីឡូម៉ែត្រ​ ពី​ទីរួម​ខេត្ត។ រមណីយដ្ឋាន​ព្រៃ​ប្រាសាក់មាន​ទីតាំងភូមិ​សាស្ត្រ​ជា​ដី​ទួល​មួយ​ ដែល​មាន​ទី​តាំង​ពី​សម័យ​បុព្វកាល​ ជំនាន់មុន​ ជា​ទិកន្លែង​ទី​ទួល​ប្រាសាទ​ជំនាន់​ដើម ប៉ុន្តែ​ត្រូវ​បាក់បែក​ខ្ទេច​ខ្ទីរ​ដោយ​សារ​សង្គ្រាម​បង្ក​ឡើង​ដោយ​ពុំ​មាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​វត្ថុ​បុរាណ​ទាំង​នោះ​ឡើយ​។

ព្រំដែន​អន្តរជាតិ​បាវិត​

ព្រំដែន​នេះ​មា​ន​ចំងាយ ៤៨​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ស្វាយ​រៀង​ ដែល​ជា​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​វៀតណាម។ បាវិត​ជា​ច្រក​ចេញ​ចូល​អន្តរជាតិ​មួយ​យ៉ាង​សំខាន់​រវាង​កម្ពុជា និង​វៀត​ណាម​ជា​ពិសេស​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ហូ​ជូមិញ ហើយ​តំបន់​មាន​កាស៊ី​នូ ផ្សារ និង​​កន្លែង​ផ្ទុក​ផ្ទេរ​ទំនិញ​រវាង​កម្ពុជា​ និង​វៀត​ណាម​៕

No comments:

Post a Comment