Saturday, February 19, 2011

ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជានៅ​ជាប់​និង​ព្រំ​ប្រទល់​ប្រទេស​ថៃ​ ​ដែល​មាន​ចំងាយ​ ៣៥៩​គីឡូ​ពី​រាជធានី​​​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥។ ខេត្ត​បន្ទាយ​មាន​ជ័យមាន​ក្រឡា​​ផ្ទៃ​សរុប​ ៦៦៧៩គីឡូការេ។

រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗ​ក្នុងខេត្ត​បន្ទាយ​រមាន​ជ័យ​

ភ្នំបាក់​ និង​ភ្នំ​ជញ្ជាំង​

ភ្នំបាក់​ និង​ភ្នំ​ជញ្ជាំងជារមណីយដ្ឋាន​ធម្មជាតិ​ ​និង​វប្ប​ធម៌​​ ស្ថិត​ក្នុង​ស្រុក​សិរីសោភ័ណ្ឌ ដែល​មាន​ចំងាយ​ ៥​គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ និង​៣៦៥​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។​ រមណីយដ្ឋាន​នេះ​មាន​ផ្ទាំង​ថ្ម​ធំៗ​គួរ​ជាទី​ទស្សនា​ពិសេស​នៅ​មាន​រោង​ល្អាង​ភ្នំ​ក្រោម​ដី​ដែល​មាន​​ជំរៅ ១២​ម៉ែត្រ​ និង​ផ្ទៃ​​​ ១០​ម៉ែត្រ​ការេ​។

ល្អាង​ភ្នំ​តូច​

ល្អាង​ភ្នំ​តូច​ជារមណីយដ្ឋាន​ធម្មជាតិ​ ​និង​វប្ប​ធម៌ក្នុង​ស្រុក​មង្គល​បូរី​ ដែល​មាន​ចំងាយ​ ២៨​គីឡូម៉ែត្រ​ពីទី​រួម​ខេត្ត​ និង​៣៣២​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។

អាង​ទឹក​កងវ៉ា​

អាង​ទឹក​កងវ៉ា​ស្ថិត​ក្នុង​ស្រុក​​សិរីសោភ័ណ្ឌ ដែល​មាន​ចំងាយ​ ៤​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​​ និង​ ៣៦៤​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំ​ពេញ។ តំបន់​ជា​​រមណីយដ្ឋាន​ធម្មជាតិសំរាប់​អោយ​​ភ្ញៀវ​ទេសចរងូត​ទឹក​កំសាន្ត​ ស្ទួច​ត្រី​ ជិះ​ទួក​លេង​កំសាន្ត​ អាង​ទឹក​កងវ៉ា​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម​សំរាប់​យក​ទឹក​ធ្វើស្រែ​ប្រាំង​។

ប្រាសាទ​បន្ទាយ​ឆ្មា​

ប្រាសាទ​បន្ទាយ​ឆ្មា​ជា​រមណីយដ្ឋានប្រវត្តិសាស្ត្រ​មួយ​ស្ថិត​ក្នុង​ស្រុក​ថ្ម​ពួក ដែល​មាន​ចំងាយ​​ ៥៩​គីឡួ​ម៉ែត្រ​​ពី​ទីរួម​ខេត្ត និង​​​ ៤១៩​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ប្រាសាទ​បន្ទាយ​ឆ្មា​ត្រូវ​បាន​សាង​សង់​ឡើង​ចន្លោះ​​សតវត្សរ៍​ទី​១២ និង​ ១៣​ ហើយ​ក្រៅ​ពី​ប្រាសាទ​បន្ទាយ​ឆ្មា​ក៏​នៅ​មាន​ប្រាសាទ​មួយ​ចំនួន​ដែល​មាន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដូច​ជា​​ ប្រាសាទ​បន្ទាយ​ទ័ព​ ប្រាសាទព្រះ​ឈរ ប្រាសាទ​ប្រាំ​ ជាដើម៕

No comments:

Post a Comment