Thursday, February 3, 2011

ប្រទេស​ខ្ញុំ

ប្រទេស​​កម្ពុជា​​​​ស្ថិត​​នៅ​​ភូមិ​​ភាគ​​អាស៊ី​អាគ្នេយ៍​ ខាង​ត្បួង​ឧប​ទ្វីប​ឥណ្ឌូ​ចិន​ ដែលមាន​ផ្ទៃ​ក្រលា​១៨១​០៣៥​គីឡូម៉ែត្រ​ការេ​​ ហើយ​​ជា​ប្រទេស​​ដែល​មាន​អរិយ​ធម៌​ វប្បធម៌​ចំនាស់មួយ​​​ក្នុង​​ចំនោម​ប្រទេស​ក្នុង​តំបន់។

ទន្លេ​មេគង្គ​ និង​ទន្លេ​សាប​​​​ជាប្រភព​ផ្គត់​ផ្គង់​ដ៏​សំខាន់​​​សំរាប់ប្រជា​ជន​កម្ពុជា​​​ ដោយ​សារ​វា​ជា​ប្រភព​ផ្គត់​ផ្គង់​​ទឹក​ប្រើប្រាស់​ ប្រភព​ការ​នេសាទ ប្រភព​គមនាគមន៍​ និង​ដឹក​ជញ្ជូន​ ពិសេស​ជា​ជំរក​សំរាប់​ហ្វូង​មច្ឆា។

វិស័យ​ចំបង​ទាំង​បី​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​បី​គឺ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​។

ប្រទេស​កម្ពុជា​​មាន​២៤ខេត្ត-​ក្រុង​ ដោយ​ក្នុងនោះក្រុងភ្នំពេញ​ជារាជធានីនៃប្រទេស​កម្ពុជា​​​ ហើយ​ក៏ជា​ទីក្រុង​ដែល​មាន​ការ​អភិវឌ្ឍន៍​ច្រើន​ជាង​គេក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​អស់​​។​

ខ្ញុំ​និង​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នានូវ​សេចក្តី​សង្ខេបពី​​ខេត្តក្រុង​ និង​ រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​​​មួយ​ចំនូន​​​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជាដូចមាន​​ខាង​​ក្រោម​​​។


រាជធានី​ភ្នំពេញ​


 ភ្នំពេញ​គឺ​ជា​ទី​ក្រុង​ និង​​ជា​បេះដូង​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​​ក៏​​ជា​​កន្លែង​ដែល​​មាន​​មនុស្ស​​រស់​នៅ​​ច្រើន​​​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។

រាជ​ធានី​ភ្នំពេញ​មាន​​ផ្ទៃ​ក្រឡា​ ​៧៥៨គីឡូម៉ែត្រ​ការេ ហើយ​​ជា​​ទីកន្លែង​​សំរាប់​ប្រកួត​ប្រជែង​​ទីផ្សារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏។




រមណីយដ្ឋានទេសចរណ៍​​សំខាន់​ៗក្នុង​រាជា​ធានី​ភ្នំពេញ


ព្រះ​បរម​រាជ​រាំង



ព្រះ​បរម​រាជ​រាំង

ព្រះ​បរមរាជវាំង​​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហាវិថី​សុធារស​​ សាងសង់​ឡើង​នៅ​ឆ្នាំ​១៨៦៦​ក្នុង​រជ្ជកាល​ហ្លួង​នរោត្តម។








នៅក្នុង​ព្រះរាជរាំង​​មាន​៖

  • ប្រាសាទ​ទេ​វាវិនិឆ្ឆ័យ​ ជា​កន្លែង​ដែល​ព្រះមហាក្សត្រ​ឡើង​គ្រង​រាជ​។

  • ប្រាសាទ​ខេមរិន្ទ​ ជា​កន្លែង​ដែល​ព្រះមហាក្សត្រ​ និងអគ្គមហេសី​គង់​នៅ​។

  • ប្រាសាទ​សំរា​នភិរ​ម្យ ជា​កន្លែង​ដែល​ព្រះមហាក្សត្រ​ឡើង​គង់​លើ​ដំរី​រាជ្យ។

  • ហោរបាគួ​ ឬ ហោរ​ព្រះ​ខ័ណ ជា​កន្លែង​ដែល​ពទុក​ដាក់វត្ថុ​សំរាប់សោយ​រាជ្យ។

  • ច័ន្ទឆាយា​​ម ជា​កន្លែង​ដែល​គេហាត់រាំ របាំព្រះរាជ្យ​ទ្រព្យ​ និង​របាំ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​ញ្ញាតិ​វង្សា​​នុវង្ស និង​ពូក​មន្ត្រី​ជាន់​ខ្ពស់។

  • វត្ត​ព្រះ​កែមរកត​ ជា​កន្លែង​សំរាប់​ព្រះ​មហា​ក្សត្រកាន់ឧបបោសថសីល​ជា​រៀង​រាល់​សីល ​និង​ក៏​ជា​កន្លែង​សំរាប់ព្រះ​ញ្ញាតិវង្សា​នុវង្ស និង​នាម៉ឺ​ន​មន្ត្រីប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗតាម​ទំលៀម​ទំលាប់។




វត្តភ្នំ​ក្នុង​ទសវត្សរ៍​៦០

វត្ត​ភ្នំ

វត្តភ្នំ​ជាកន្លែង​ទេស​ចរណ៍​​សំខាន់​​សំរាប់​រាជា​ធានី​ភ្នំពេញ​បន្ទាប់​ពី​ព្រះ​បរម​រាជរាំង​ ហើយ​ជាកន្លែង​មួយ​​តំណាង​​ឲ្យ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។​

វត្ត​ភ្នំមាន​កំពស់ ២៧​ ហើយ​មាន​​ចេតីយ៍​​​ និង​ព្រះវិហារមួយ​នៅ​លើ​កំពូល​ភ្នំ​។

 








វិមាន​ឯករាជ្យ​

វិមាន​ឯក​រាជ្យ​​មាន​កំពស់​២៩​ម៉ែត្រ​​​​​ត្រូវ​បាន​កសាង​ឡើង​ក្នុ​ង​ឆ្នាំ​១៩៥៥ ហើយ​​វិមាន​នេះ​គឺវិមានដែល​​​តំណាង​អោយ​ភាព​ឯករាជ្យ​របស់​ប្រទេស​ម្ពុជា​ដែល​រួច​ចេញ​ពី​ការ​គ្រប់​គ្រង​ដោយ​ប្រទេស​ដទៃ​។










សារមន្ទី​ជាតិ

សារមន្ទី​ជាតិ​​មាន​ទីតាំង​នៅ​ខាង​ជើង​ជាប់​ព្រះ​បរម​រាជ​វាំង​ដែល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​រវាង​ឆ្នាំ​ ១៩១៧​ដល់​ឆ្នាំ​១៩១៨។​

សារមន្ទី​ជាតិ​មាន​តាំង​បង្ហាញ​​វត្ថុបុរាណ​ជាច្រើន​​ រួម​មាន​ស្នាដៃ​ខាង​​​​​​​​សា្ថបត្យកម្ម ខាងសាសនា​ សិល្បៈ​ខ្មែរ​ និង​វត្ថុ​ផ្សេង​ដែល​បន្សល់​ពី​សម័យ​បុរេ​ប្រវត្តិសាស្ត្រ សម័យ​នគរ​ភ្នំ​ចេនឡា និង​សម័យ​ក្រោយ​អង្គរ​។





សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍ទួល​ស្លែង​ និង​ វាល​ពិឃាត​បឹង​ជើង​ឯក

សារមន្ទី​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង


សារមន្ទី​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ពី​ដើម​ឡើយ​គឺ​ជា​វិទ្យាល័យ​មួយ​ដែល​មាន​ឈ្មោះ​ថា​ វិទ្យាល័យ​​ទួល​ស្លែង​ ប៉ុន្តែ​កំ​ឡុង​ឆ្នាំ​​១៩៧​៥​ ដល់​១៨៧៩​​ សាលា​នេះ​បាន​ក្លាយ​ជា​គុកសំរាប់​ឃុំ​ឃាំង​ និង​​ធ្វើ​ទារុណ​កម្ម​​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់ម៉ឺន​នាក់​​ដោយ​ភាគ​ច្រើន​បាន​ស្លាប់ សារមន្ទី​ប្រល័យ​ពូជ​សាសន៍​​ទួល​​ស្លែងមាន​ភ្ញៀវ​ចូល​ទស្សនា​ជាមធ្យម​៥០​នាក់​ក្នុង​មួយ​ថ្ងៃ។






វាល​ពិឃាត​បឹង​ជើង​ឯក


វាល​ពិឃាត​បឹង​ជើង​ឯក​​មា​ន​ចំងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​​​​ពី​​ទីក្រុង​ភ្នំ​ពេញ​ គឺ​​​ជា​​​កន្លែង​​​ដែល​ពួក​​​ខ្មែ​រ​ក្រហម​​​បញ្ចូន​​​​ប្រជា​ជន​​​កម្ពុជា​​​មក​​​សំលាប់​​​បន្ទាប់​​​ពី​ការ​​សួរ​​ចំលើយ ​​ និង​ធ្វើ​ទារុណកម្ម​​នៅ​​គុក​​ទួល​ស្លែង​រួច​​មក​។




ផ្សារ​ធំ​ថ្មី​ និង​ ផ្សារ​ទួលទំពួង​

ផ្សារ​ទាំងពីរ​នេះ​ជា​ផ្សារ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ជា​ច្រើន​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ​។

ផ្សារធំថ្មី​នា​ទសវត្សរ៍ទី​៦០






ផ្សារ​ធំ​ថ្មី

ផ្សារ​ធំ​ថ្មី​ ជា​​ផ្សារ​​ចំណាស់​មួយ​​ដែល​​មាន​​ការ​រចនា​​ល្អ​​ប្រណិត​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​​សាង​​សង់​ឡើង​រវាង​ឆ្នាំ​១៩៣៧​ ដល់​ឆ្នាំ​​​១៩៣៧​ ហើយ​កំពុង​​តែមាន​ការ​ជួស​ជុល​សព្វ​ថ្ងៃ។





ផ្សារ​ទួល​ទំ​ពួង ​​​​​​​​​​                                             ​


ទិដ្ឋ​ភាព​លក់ដូរ​ក្នុង​ផ្សារ​ទូល​ទំពូង​


ផ្សារ​ទួល​ទំ​ពួង​បាន​ក្លាយ​ជា​ផ្សារ​សំរាប់​អ្នក​ទេស​ចរណ៍​បរទេស​ក្នុង​ទស្សវតរ៍​​១៩៨០ មួល​ហេតុ​ដែល​​ផ្សារ​ទួល​ទំ​ពួង​ត្រូវ​បាន​​​​ភ្ញៀវ​ទេចរណ៍​តែង​តែ​​ហៅ​ថា​ផ្សារ​រូស្ស៊ី​គឺ​ដោយសារ​ពី​មុន​មាន​ជន​ជាតិ​រូស្ស៊ី​​បាន​មក​ទិញ​ទំនិញ​នៅ​ផ្សារ​នេះ​ច្រើន​៕

No comments:

Post a Comment