![]() |
| ទិដ្ឋភាពស្ពានគីស៊ូណានាពេលរសៀល |
ខេត្តកំពង់ចាមមានចំងាយ ១២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ និង៧ ហើយមានផ្ទៃក្រឡាសរុប ៩៧៩៩គីឡូម៉ែត្រការេ។
រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តកំពង់ចាម
ប្រាសាទនគរបាជ័យ
ប្រាសាទនគរបាជ័យ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅចំងាយ ១២២ គីឡូម៉ែត្រពីរាជាធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងពាក់កណ្តាលសតវត្សរ៍ទី១១។
ភ្នំប្រុសភ្នំស្រី
![]() |
| វត្តស្ថិតលើភ្នំប្រុស |
រមណីដ្ឋានភ្នំប្រុសភ្នំស្រី ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ដែលមានចំងាយ១១៤ គីឡូម៉ែត្រការ៉េពីរាជធានីភ្នំពេញ។
ភ្នំប្រុសមានឈ្មោះថា វត្តសុវណ្ណគីរីរតនៈភ្នំប្រុស ហើយភ្នំស្រីស្ថិតនៅទិសខាងជើងភ្នំប្រុសចំងាយ ១០០ម៉ែត្រ។
![]() |
| ទិដ្ឋភាពដ៏ស្រស់ស្អាតនារមណីយដ្ឋានទ |
ទឹកឆាជាតំបន់ងូតទឹកកំសាន្តសម្រាប់ទេសចរណ៍ និងជាអាងទឹកធម្មជាតិ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករខ្មែរក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ រាប់ពាន់ហិចតា។
ធាទឹកទឹកឆា មានទំហំប្រហែល ៣ គីឡូមែត្រការេ ដែលមានប្រភពជិត ១០កន្លែងនៃតំបន់ភ្នំ និងខ្ពង់រាបខាងកើតឈៀងខាងជើងនៃតំបន់នេះ។
ភ្នំហាន់ជ័យ
![]() |
| ទិដ្ឋាភាពពីលើភ្នំហាន់ជ័យ |
ភ្នំហាន់ជ័យ រឺ ភ្នំជ័យគីរី ស្ថិតក្នុងភូមិហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចំងាយ ២០គីឡូម៉ែត្រ តាមផ្លូវគោកពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យមានកំពស់ ៦៣ម៉ែត្រ និងនៅលើភ្នំនេះមានព្រះវិហារ និងប្រាសាទមួយគឺឈ្មោះថាប្រាសាទគុកខាងត្បូងដែលបានសាងសង់ក្នុងសតវត្សរ៍ទី៧៕





No comments:
Post a Comment