ស្នេហ៍គ្មានតំលៃ
១) ពេលកន្លងបងនិងស្រីជួបមុខគ្នារៀងរាល់ថ្ងៃ តើមានន័យអ្វីទៅជីវ៉ា ដឹងបងដឹងចិត្តអូនយ៉ាងណាទើបស្រស់ជីវាមិនព្រមស្នេហាលើរូបបង
R.ទោះរាយរាប់ក៏គ្នាន័យអ្វីដែរណាថ្លៃ ព្រោះអូនមានថ្មីជំនួសរូបបង បងចង់ដឹងពីចម្លើយដែលត្រាណត្រើយឆ្លើយជ្រើសយកគេ មិនដឹងថាស្រស់មាសមេស្នេហ៍គេច្រើនជាងរូបបង បងសែនឆ្ងល់ ឆ្ងល់ចិត្តថ្លៃតើហេតុអ្វីមិនរើសរូបបង បើអូនមិនស្នេហ៍ប្រុសបង នួនល្អងកុំធ្វើយ៉ាងហ្នឹង
២) អ្វីធ្លាប់ស្រមៃក្លាយជាស្រមោល ជីវិតតែលតោលឯកោរព្រោះអ្វី បេះដូងកុំព្រាញាំញ៉ីរីងរៃ បើកភ្នែកមើលស្រីឃ្លាតទៅឆ្ងាយពីបង
R. ទោះរាយរាប់ក៏គ្នាន័យអ្វីដែរណាថ្លៃ ព្រោះអូនមានថ្មីជំនួសរូបបង បងចង់ដឹងពីចម្លើយដែលត្រាណត្រើយឆ្លើយជ្រើសយកគេ មិនដឹងថាស្រស់មាសមេស្នេហ៍គេច្រើនជាងរូបបង បងសែនឆ្ងល់ ឆ្ងល់ចិត្តថ្លៃតើហេតុអ្វីមិនរើសរូបបង បើអូនមិនស្នេហ៍ប្រុសបង នួនល្អងកុំធ្វើយ៉ាងហ្នឹង
*បញ្ចប់
ស្នេហ៍ដែលកន្លងនួនល្អងគិតថាវាគ្មានតំលៃ ហើយបងត្រូវរស់រីងរៃព្រោះស្នេហ៍ស្រីតែម្នាក់ឯង តើស្នេហ៍បងពិតគ្មានន័យចំពោះស្រីមែនទេ?
សរសេរឆ្នាំ២០០៧
No comments:
Post a Comment