កុំហុសស្នេហ៍
I. ស្នេហ៍កើតទៅហើយម្តេចឡើយបែកបែរ ឬជាកម្មបុព្ពេកំរិតទ្វេរមកលើរូបខ្ញុំ ទុកព្រួយយំយែគសង្វែកព្រោះមុំ ឥឡូវបងនិងស្ងួនត្រូវអស់និស្ស័យនឹងគ្នាហើយ។
R. តែបងនៅមិនយល់ចិត្តស្រីតើហេតុអ្វី ហេតុផលអ្វីទើបស្រីបែកបែរ បើជាកំហុសរបស់រូបបងណាមាសមេ វាកើតឡើងព្រោះតែក្តីស្រសាញ់ ក្តីស្រលាញ់ដែលមានក្នុងចិត្តប្រុសម្នាក់នេះ។ (ពោល) អូហូ……!
II. មិនដឹងហេតុអ្វីចិត្តនៅនឹកគេ ទោះដឹងថាមាសមេអូនស្អប់រូបបងក៏ដោយ តែងប្រាប់ខ្លួនឯងគង់មានថ្ងៃមួយ ថ្ងៃដែលស្រស់ត្រាណត្រើយនិងយល់ពីចិត្តរបស់បង
R. តែបងនៅមិនយល់ចិត្តស្រីតើហេតុអ្វី ហេតុផលអ្វីទើបស្រីបែកបែរ បើជាកំហុសរបស់រូបបងណាមាសមេ វាកើតឡើងព្រោះតែក្តីស្រលាញ់ ក្តីស្រលាញ់ដែលមានក្នុងចិត្តប្រុសម្នាក់នេះ។ (ពោល) អូហូ……!
បញ្ចប់
ផ្កានឹងស្រពោនបើនួនល្អងអូនមិនប្រណី តែផ្កានឹងស្រស់ព្រឹមព្រៃនៅដែលថ្លៃ នៅពេលដែលស្រីប្រណីបង (ពោល) អូហូ……!
(បទនេះសរសេរកាលនៅវិទ្យាល័យឆ្នាំ២០០៧)
No comments:
Post a Comment