Wednesday, January 26, 2011

សាច់គោអាំងពីរនាក់មិត្តភ័កិ្ត

ពេលបាយថ្ងៃត្រង់មិនបានញុំាឲ្យពេញមាត់ អង្គុយធ្វើការបណ្តើរឈ្លានបណ្តើរ មិត្ត​ភ័ក្តិ​រួម​ការ​ងារ​ជាមួយ​​គ្នាក៏ឈ្លានដែរ។

ប្រហែលជាម៉ោងប្រមាណជា៤យើងក៏បានចួលលុយគ្នាទិញចេកជៀនអស់ប្រាំមួយពាន់ប្រាំមួយរយ អង្គុយ​ញុំាទល់មុខគ្នាហើយមើលរឿងកំប្លែងឈប់ធ្វើការតែម្តងទៅ។

ញុំាចេកជៀនរួចបានប៉ុន្មាននាទីក្រោយមកក៏នឹកឃើញកន្លែងញុំាសាច់គោអាំងមួយកន្លែងដែលគេបញ្ចុះតំលៃ៣០%ក៏គិតហៅគ្នាទៅក្រោយពេលការងារបន្តទៀត។

ដើរហៅគេពេញមួយ office គ្មាននរណាទៅមួយសោះ បើ ទោះ​ជាពីរ​នាក់​ក៏​ទៅ​ដែរ​ម៉ោង​ប្រមាណ​​​៧​ យើងបានទៅដល់ហាងសាច់គោអាំងដោយម្នាក់ជិះម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូ ម្នាក់​ទៀត​ជិះ​កូន​កង់។

គ្មានកន្លែងអង្គុយទេបង ពីរនាក់ឈរចាំកន្លែងអង្គុយជាង ១០នាទីទើបមានកន្លែងអង្គុយ ពេល​ចូល​ទៅ​​ដល់យើងបានហៅកាម៉ង់គេ សាច់គោបីចាន ក្រលៀនបីចាន អង្គរពីរដប (ម្នាក់ចេះផឹក ម្នាក់​ទៀត​ផឹក​តែមួយដប់ស្រវឹងហើយ)។

អង្គុយញុំាសាច់គោនិងក្រលៀនខ្លែមអង្គរមើលតុគេមួយៗគ្មាននរណាអង្គុយពីរនាក់សោះព្រោះហាងគេបញ្ចុះតំលៃដល់ទៅ៣០%។

ពេលគិតលុយទៅផ្ទះវិញមិត្តភ័ក្តិជិះកួនកង់ដែលផឹកតែមួយដប់ស្រវឹងបានលើកកង់ជិះជាមួយមិត្តភ័ក្តិជិះម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូប្រកបដោយសុវត្ថិភាព។

ពេលគេបញ្ចុះតំលៃគួរតែទៅគ្នាច្រើនបានល្អលើកក្រោយឈប់ឲ្យមិត្តភ័ក្តិជិះកង់មកទៀតហើយបើទោះជាផ្ទះនៅជិតយ៉ាងណាក៏ដោយ យ៉ាប់ឌុបណាស់លោកបងអើយ ម៉ូតូគ្មានភ្លើងគ្មានស៊ីញ៉ូផង៕

No comments:

Post a Comment